ហេតុអ្វី​បានជា​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី ធន់​ជាង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត?

1
Cambodia Website Design

ល្ងាចមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ត្រឡប់​មកពី​បរទេសវិញ ហើយ។ អ្នកនយោបាយ​រូបនេះ​បាន​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន២០ឆ្នាំ​ហើយ បើ​គិត​មក​ដល់​ថ្ងៃ​ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥។ ដំបូង​ឡើយ គាត់​បាន​បង្កើត​គណបក្ស​ជាតិ​ខ្មែរ ប៉ុន្តែ​បាន​ប្តូរ​ឈ្មោះ​គណបក្ស​របស់​គាត់​ឱ្យ​ទៅ​ជា​គណបក្ស​សមរង្ស៊ី​វិញ​នៅឆ្នាំ១៩៩៨។ មូលហេតុ​គឺ​ព្រោះតែ​សមាជិកខ្លះ​បាន​បែក​ខ្ញែកគ្នា ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ដួល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ការប្រយុទ្ធគ្នា​ដោយ​ចុង​កាណុង​នាខែកក្កដា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍​នេះ​​បាន​រារាំង​មិនឱ្យលោក សម រង្ស៊ី អាចប្រើ​ឈ្មោះ​គណបក្ស​ជាតិ​ខ្មែរ ដើម្បី​ចូល​ប្រកួត​ក្នុង​ការបោះឆ្នោត​សភា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨បាន។ ទោះបីជាយ៉ាងណា ប្រមុខ​បក្ស​ប្រឆាំង​រូបនេះ នៅតែ​អាច​បន្ត​អាជីព​នយោបាយ​បាន និង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​«បះសក់»​ដែរ។

Cambodia Website Design

Comments

comments

You might also like More from author