សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​យក​ចិញ្ចៀន​ដាំ​ថ្គាមទាល់​របស់ខ្លួន សុំ​មិត្តស្រី​រៀបការ

6
Cambodia Website Design
​ពេជ្រ​គឺជា​វត្ថុ​ដ៏​មានតម្លៃ តែ​ទោះជា​យ៉ាងណា​វា​នៅតែ​របស់​ក្រៅ​ខ្លួន​មនុស្ស​ដដែល​។ បុរស​ជនជាតិ​កាណាដា​ម្នាក់​ជា​មនុស្ស​ទាន់សម័យ ដោយបាន​ច្នៃប្រឌិត​យក​ថ្គាមទាល់​របស់ខ្លួន​មក​ធ្វើជា​តំណាង​គ្រឿងអលង្ការ ដើម្បី​សុំ​មិត្តស្រី​រៀបការ​។​

​អ្វីដែល​សំខាន់ គឺ​គាត់​ចេះ​រក​ឱកាស​ដ៏​សក្តិសម សម្រាប់​បញ្ចេញ​ចិញ្ចៀន​ដាំ​ធ្មេញ​របស់គាត់ មកសុំ​មិត្តស្រី​រៀបការ គឺ​នៅ​ថ្ងៃបុណ្យ Halloween កន្លងទៅនេះ​។ Carlee Leifkes មិត្តស្រី​របស់ Lucas Unger បាន​ប្រាប់​គេហទំព័រ BuzzFeed ថា​៖ « យើង​ធ្លាប់បាន​និយាយ​ពី រឿង​ចិញ្ចៀន​នេះ ហើយ​ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ថា ពេជ្រ​មានតម្លៃ​ពេក​ហើយ​។ តាមពិតទៅ ធ្មេញ គឺជា​គ្រាប់ពេជ្រ​សម្រាប់​មនុស្ស​យើង​។ ខ្ញុំ​មិន​ចង់​ឲ្យ​នរណាម្នាក់​បង្ហាញ​ប្រាប់​ខ្ញុំ​ថា តើ​គេ ស្រឡាញ់​ខ្ញុំ​ប៉ុណ្ណា​ទេ​។ ការដែល​គាត់​ចាក​ចេញពី​កាណាដា មក​រស់នៅ​សហរដ្ឋអាមេរិក នោះ​វា​បានបញ្ជាក់​រួចទៅហើយ​ថា គាត់​ស្រឡាញ់​ខ្ញុំ​ប៉ុណ្ណា »​។​
Cambodia Website Design
Lucas បានស្នើ​ឲ្យ​ឪពុក​របស់ខ្លួន​នៅ​កាណាដា ដែល​បាន​រក្សាទុក​ធ្មេញ​របស់​កូន ដោយ​មូលហេតុ​ផ្ទាល់ខ្លួន​របស់គាត់ ផ្ញើ​ធ្មេញ​មួយ​តាម​ប្រៃ​ណី​យ៍​សម្រាប់​ដាក់​លម្អ​ចិញ្ចៀន​រៀបការ​នេះ​។​
​គូស្នេហ៍​ដ៏​ទាន់សម័យ​មួយគូ​នេះ​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែក្រោយ នៅ​ទីក្រុង Las Vegas បន្ទាប់ពី​បាន​ស្គាល់គ្នា​អស់​រយៈពេល​មួយឆ្នាំ នៅ​ប្រទេស​កាណាដា​៕

Comments

comments

You might also like More from author