ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

សម្តេច​ហ៊ុនសែន បកស្រាយ​ជាថ្មី​ពី​ការសម្រេច​ផ្អាក​បុណ្យអុំទូក នៅ​ឆ្នាំនេះ គឺ​មិនមែន​មកពី​ហេតុផល​នយោបាយ​ទេ

សម្តេច​ហ៊ុនសែន បកស្រាយ​ជាថ្មី​ពី​ការសម្រេច​ផ្អាក​បុណ្យអុំទូក នៅ​ឆ្នាំនេះ គឺ​មិនមែន​មកពី​ហេតុផល​នយោបាយ​ទេ
November 05
11:41 2015

ភ្នំពេញ: សម្តេច​តេ​ជោ​ហ៊ុនសែន បានបញ្ជាក់​ជាថ្មីទៀត ពី​ការសម្រេច​ផ្អាក មិន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​។ នោះ​គឺ​មកពី​ទឹកទន្លេ នៅមុខ​ព្រះបរមរាជវាំង មាន​កម្រិត​ទាប ដែល​សព្វថ្ងៃ PM HUn Sen-Water Festivalនៅក្រោម ៥ ម៉ែត្រ​។ តាម​សម្តេច​ហ៊ុនសែន ការសម្រេច​ផ្អាក​មិន​រៀបចំ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ មិនមែន​ដូច​ការ​លើកឡើងថា មកពី​ហេតុផល​នយោបាយ ដែល​រាជរដ្ឋាភិបាល ខ្លាច​មាន​បាតុកម្ម​ពី​គណបក្សប្រឆាំង​នោះទេ​។​

​ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣ នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា រាជរដ្ឋាភិបាល មិន​ខ្លាច​ប្រជាជន​នោះទេ ឬក៏​ខ្លាច​បាតុកម្ម​នោះទេ​។ ម្យ៉ាងទៀត សូម្បីតែ​មិនមាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក តែ​ក៏មាន​ការរៀបចំ​ពិធី​ប្រគុំ​តន្ត្រី concert ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សប្បាយ​ផងដែរ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា បើសិនជា​អ្នកវិភាគ ឬក៏​អ្នកនយោបាយ រាប់ទាំង​តំណាងរាស្ត្រ​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា ទឹក​មាន​កម្រិត​ទាប ក៏​អាច​អុំទូក​បានដែរ​នោះ សូម​អញ្ជើញ​អ្នក​ទាំងនោះ មក​អុំ ដោយ​សម្តេច​រៀបចំ និង​ចេញ​លុយ​ឲ្យ​។ ម្យ៉ាងតៀត នៅ​ខេត្ត​មួយចំនួន ដូចជា នៅ​ខេត្តកំពង់ធំ ដោយសារតែ​ទឹក​មាន​កម្រិត​ទាប មិនអាច​នាំ​ទូកង មក​ចូលរួម​ពិធី​នៅ​ភ្នំពេញ​បានទេ​។ ជាមួយគ្នា​នោះ ក៏​មិនមាន​អ្នក​អុំ​ដែរ ព្រោះ​ប្រជាពលរដ្ឋ ជាប់រវល់​នឹង​ការធ្វើ​ស្រែ​។ រីឯ​លុយ​ក្នុងការ​ធានារ៉ាប់រង​ឧបត្ថម្ភ​ទូកង គឺ​បើ​គ្មាន​លុយ ១​ម៉ឺន​ដុល្លារ ក្នុង​ទូក​១​គ្រឿង​ទេ ក៏​មិនអាច​នាំ​ទូកង មក​ចូលរួម​ពិធី​បានទេ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ផ្ញើ​សារ​ទៅកាន់​អ្នកវិភាគ​ទាំងឡាយ ឲ្យ​យល់​ពី​ការសម្រេច​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ផ្អាក មិន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ​។​

សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ផ្តាំ​ទៅ​អ្នកវិភាគ​ផងដែរ​ថា រាជរដ្ឋាភិបាល បាន​អ្នក​គាំទ្រ​​ច្រើន ទើប​អាចដឹកនាំ​ប្រទេស​បាន​។ រីឯ​សិទ្ធិ​ធ្វើបាតុកម្ម ក៏មាន​សិទ្ធិ​ធ្វើបាតុកម្ម​ដូចគ្នា​។ សម្តេច​ហ៊ុនសែន ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ធ្វើបាតុកម្ម នៅពេល​ពិធី​បុណ្យ​​អុំទូក ផងដែរ​។ សម្តេច​ក៏បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​រៀបចំ​ការប្រគុំ​តន្ត្រី Concert ឲ្យ​ច្រើន នៅ​ភ្នំពេញ ក្នុង​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦​វិច្ឆិកា​។ អ្នកចម្រៀង​ល្បីៗ​របស់​កម្ពុជា​ទាំងអស់ ត្រូវ​យកមក​ច្រៀង​កម្សាន្ត ក្នុងឱកាស​នោះ​ផងដែរ ដោយ​សម្តេច​ជា​អ្នក​ប៉ាវ​ខាង​សិ​ល្បះ​។​

​ការរៀបចំ​ពិធី​កម្សាន្ត ជួបជុំ​ក្នុងឱកាស​បុណ្យអុំទូក នៅ​ភ្នំពេញ​នោះ ក៏​ដើម្បី​ឲ្យ​មាន​ប្រជាពលរដ្ឋ ឡើងមក​លេង​នៅ​ភ្នំពេញ​ឲ្យ​បាន​ច្រើន ត្រូវបាន​សម្តេច​ហ៊ុនសែន បញ្ជាក់ថា សម្តេច​ក៏​ចង់ឃើញ​គេ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ដូច​ការវិភាគ​នៅក្នុង​កាសែត​មួយចំនួន​ផងដែរ​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏​មិន​ភ្លេច​រម្លឹក​ពី​ការណែនាំ​របស់​សម្តេច ឲ្យ​បង្វែ​ថវិកា​សម្រាប់​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ទៅជា​ការទិញ​ប្រេង សម្រាប់​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាកសិករ​ផងដែរ​៕​

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035972
Visit Today : 132
Visit Yesterday : 205
This Month : 550
This Year : 35972
Total Visit : 35972
Hits Today : 1139
Total Hits : 278115
Who's Online : 1
Your IP Address: 54.204.139.136