សំរាម​អវកាស​១​ផ្ទាំង​ទម្ងន់​ជាង ២០០០ តោន ជិត​ធ្លាក់ចុះ​មកលើ​ភពផែនដី​

0
Cambodia Website Design

Jules_Verne_bocchay​តាម​ពួក​អ្នក​តារាសាស្ត្រ នោះ​សំរាម​អវកាស​១​ផ្ទាំង​មាន​ទម្ងន់​ជាង ២០០០ តោន ឈ្មោះថា WT1190F កំពុងតែ​បោះពួយ​ត្រង់​សំដៅ​ផែនដី ហើយនឹង​ធ្លាក់ចូល​ស្រទាប់​អវកាស​របស់​យើង នៅវេលា​ម៉ោង ២ និង ២០ នាទី ល្ងាច​ថ្ងៃទី ១១ វិច្ឆិកា ។​

WT1190F នឹង​រំលង​មហាសមុទ្រ​ឥណ្ឌា ចម្ងាយ​ពី​ឆ្នេរសមុទ្រ​ស្រីលង្កា (Sri Lanka) ៦២ ម៉ា​យល៍ (​ជិត ១០០ គីឡូម៉ែត្រ​) ។​

​ខណៈពេល​ចូលដល់​បរិយាកាស​នៃ​ផែនដី​, WT1190F នឹង​ហោះហើរ​ឆ្លងកាត់​លំហ​អាកាស​ប្រមែប្រមូល​នូវ​បរិមាណ​កំដៅ​ដ៏​ច្រើន​សម្បើម តាមរយៈ​ការ​កកិត​ជាមួយ​ម៉ូលេគុល​ខ្យល់​ក្នុង​បរិយាកាស ។​

Cambodia Website Design

​នៅពេលដែល​បរិមាណ​កំ​ដៅ​ឈានដល់​កំរិត​កំពូល​, WT1190F នឹង​ឆាបឆេះ ហើយ​អ្វីដែល​យើង​អាច​សម្លឹង​ឃើញ​ស្រដៀង​នឹង​ឈុត​បាញ់​កាំជ្រួច “​ដ៏​ធំ​សម្បើម​មួយ​” ប៉ុណ្ណោះ ។​

​បាតុភូត​ស្រដៀង​គ្នា​នេះ ធ្លាប់​កើតឡើង​កាលពី​ឆ្នាំ ២០០៨ នៅពេលដែល​ស្ថាប័ន​អវកាស EU សម្រេចចិត្ត​កំទេច Jules Verne ជា​ផ្នែក​មួយ​នៃ​បរិក្ខារ​ដឹកជញ្ជូន​ទម្ងន់​ជាង ២០០០ តោន ដោយ​ធ្វើការ​បញ្ជូន​វា​ត្រលប់មក​ស្រទាប់​អវកាស​នៃ​ផែនដី ។​

​ស្តាយ​ដែល​ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅពេល​ថ្ងៃ ពេល​ព្រះអាទិត្យ​នៅ​ពីលើ កំពុង​បញ្ចេញ​ពន្លឺ ពុំនោះសោត វា​ពិតជា​ទស្សនីយភាព​មួយ​គួរ​ឲ្យ​គយគន់ ។​

You might also like More from author

Comments are closed.