បោះ​ឆ្នោត​នៅ​ភូមា ប្រធាន​ស្តីទី​គណបក្សកាន់អំណាច​ភូមា​ប្រកាស​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

su gប្រធាន​ស្តីទី​នៃ​គណបក្សកាន់អំណាច​នៅ​ភូមា​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​ទទួលស្គាល់​បរាជ័យ​នៃ​គណបក្ស​លោក​ក្នុង​ការ​បោះ​ឆ្នោត​សភា​ដែល​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ។

លោក HTAY OO ប្រធាន​ស្តីទី​គណបក្ស​សម្ព័ន្ធ​សាមគ្គីភាព និង​ការ​អភិវឌ្ឍន៍ USDP ថ្លែងប្រាប់​រ៉​យ​ទ័​រថា យើង​បាន​ចាញ់ឆ្នោត​ហើយ ។ ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​បន្ត ក៏​ប៉ុន្តែ​លទ្ធផល​ដំបូង​ៗ​ទទួល​បាន​មក​ពី​ទូ​ទាំង​ប្រទេស​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ  LND ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ។ យើង​ត្រូវ​ស្វែង​យល់​ថា តើ​ហេតុ​អី​បានជា​យើង​ចាញ់ឆ្នោត ។

លោក HTAY OO ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​លោក​ថេ​ន សេន ថ្លែង​ថា ទោះបី​យ៉ាងណា​យើង​ទទួលយក​លទ្ធផល​នេះ ដោយ​ពុំ​មានការ​អាល់​អែក​ណាមួយ​ឡើយ ។ លោក​បន្ត​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ជា​ស្ថាពរ​នៅឡើយ ។

Cambodia Website Design

លោក HTAY OO បន្ត​ថា លោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​បរាជ័យ​ក្នុង​មណ្ឌលបោះឆ្នោត​របស់​លោក​ផ្ទាល់ នៅ HINTHADA តំបន់​ដីសណ្ត IRRAWADY ចាត់ទុកជា​បេះដូង​នៃ​គណបក្ស USDP ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ ទោះបី​យ៉ាងណា​នេះ​ជា​ការ​សម្រេចចិត្ត​របស់​ប្រជាជន ៕

គណបក្ស​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​ដល់​ជាង​៧០%

គណបក្ស​របស់​មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ប្រកាស​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ពី​ជ័យជម្នះ​យ៉ាង​ធំធេង​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ទទួល​បាន​កៅអី​សភា​ជាង​៧០% ។

លោក WIN HTEIN អ្នកនាំពាក្យ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND ថ្លែង​ថា យើង​ឈ្នះ​ដល់​ទៅ​ដណ្តើម​បាន​កៅអី​ជាង​៧០% ក្នុង​ទូ​ទាំង​ប្រទេស ។ ក៏​ប៉ុន្តែ​គណៈកម្មាធិការ​បោះ​ឆ្នោត​នៅ​ពុំ​ទាន់​ប្រកាស​ពី​លទ្ធផល​ដំបូង​ៗ​នៅឡើយ ។

នៅ​ឯ​យ៉​នៃ​ទីស្នាក់ការ​គណបក្ស LND នាទី​ក្រុង​រ៉​ង់​ហ្គូ​ន លោកស្រី​ស៊ូ​ជី ថ្លែង​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​បន្តិច ដើម្បី​សម្តែង​ការ​អបអរសាទរ​ចំពោះ​បណ្តា​បេក្ខជន​របស់​គណបក្ស LND ដែល​ដណ្តើម​បាន​ជ័យជម្នះ ។

ក្រោយ​ការ​បោះ​ឆ្នោត​នេះ លទ្ធផល​ដំបូង​ៗ​សង្ឃឹម​ចេញ​ចាប់ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ទៅ ក៏​ប៉ុន្តែ​លទ្ធផល​ជា​ស្ថាពរ​ត្រូវ​ប្រកាស​ច្រើន​ថ្ងៃ បន្ទាប់​ពី​នេះ ។ គណៈកម្មាធិការ​បោះ​ឆ្នោត​ប្រកាស​រួច​ហើយ ពី​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​ដល់​ទៅ​៨០% ក្នុង​ចំណោម​អ្នកបោះឆ្នោត​ជាង​៣០​លាន​នាក់ ។

មនុស្ស​ជា​ច្រើន​លាន​នាក់​ស៊ូទ្រាំ​ស្ថិត​នៅ​មុខ​បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ដែល​បិទ​តាម​ម៉ោង​កំណត់​នា​ចុង​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ។ ពេល​រាត្រីកាល​មក​ដល់ លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី មាន​រហស្សនាម​ថា អ្នក​ម៉ែ​ស៊ូ បាន​ស្នើ​ដល់​បណ្តា​អ្នកគាំទ្រ​លោកស្រី ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ឱ្យទៅ​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​ឯ​ផ្ទះ ។ លោកស្រី​ស៊ូ​ជី មាន​ប្រសាសន៍​ថា ពេល​លទ្ធផល​ធ្លាក់​មក ខ្ញុំ​ចង់ឱ្យ​លោក​អ្នក​ទទួលលទ្ធផល​នេះ ក្នុង​ភាព​ស្ងប់ស្ងាត់ ៕

គណបក្ស​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដណ្តើម​បាន​សំឡេង​២​ភាគ​៣​ដែរ​ទេ?

បណ្តា​អ្នកគាំទ្រ​លោកស្រី​ស៊ូ​ជី និយាយ​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ពី​ជ័យជម្នះ​របស់​គណបក្ស​ពួក​គេ​ថា ពិតជា​ឈ្នះ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ដំបូង​ក្នុង​ប្រទេស​ភូមា បន្ទាប់​ពី​រយៈពេល​២៥​ឆ្នាំ ។ គេ​ចង់​ដឹង​ថា​តើ​គណបក្ស​នេះ​ដណ្តើម​បាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​ឱ្យ​លោកស្រី​ស៊ូ​ជី អាច​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​តាម​រយៈ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​យ៉ាងណា ។

គេ​រង់ចាំ​គណបក្ស LND ដណ្តើម​បាន​សំឡេង​ភាគច្រើន​បំផុត​ក្នុង​សភាជាតិ និង​សភា​តំបន់ ។ លោក HANTHA MYINT អ្នកនាំពាក្យ​គណបក្ស LND និយាយ​ថា យើង​ពិតជា​មាន​សំឡេង​នាំមុខ ក៏​ប៉ុន្តែ​យើង​ពុំ​ទាន់​អាច​និយាយ​ដោយ​ច្បាស់​ថា តើ​យើង​នឹង​ឈ្នះ​បាន​សំឡេង​ដល់​២​ភាគ​៣​ដែរ​ឬ​អត់ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល ដោយ​ឯករាជ្យ​តែឯង​មួយ ដោយ​ពុំ​ចាំបាច់​ធ្វើ​រដ្ឋាភិបាលចម្រុះ ។

លទ្ធផល​ជា​ស្ថាពរ​នៃ​ការ​បោះ​ឆ្នោត​នេះ ដែល​ត្រូវ​បញ្ចប់​ការ​ឆ្លងកាត់​ប្រជាធិបតេយ្យ​ដែល​ជំរុញ​ដោយ​បណ្តា​អតីត​មេដឹកនាំ​យោធា​ពុំ​អាច​ដឹង​មុន​ថ្ងៃ​ទី​១០ វិច្ឆិកា ឡើយ ។
ម្យ៉ាងទៀត ទោះបី​លទ្ធផល​ចុង​ក្រោយ​មាន​បែប​ណា​ក្តី ក៏​គណបក្ស​លោកស្រី​ស៊ូ​ជី ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​តែ​ត្រូវ​ធ្វើការ​រួម​ជាមួយ​ពួក​យោធា​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ប្រទេស ។

តាម​ពិត​គណបក្ស LND នៅ​ជួប​ប្រទះ​ឧបសគ្គ​ម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​មួយ ព្រោះ​១​ភាគ​៤​នៃ​កៅអី​ក្នុង​សភា​នៅ​កាន់កាប់​ដោយ​បណ្តា​នាយទាហាន ដែល​ពុំ​បាច់​ឆ្លងកាត់​ការ​បោះ​ឆ្នោត ។ ប្រការ​នេះ​មាន​ន័យ​ថា ដើម្បី​ដឹកនាំ​ប្រទេស ហើយ​ជ្រើសរើស​ប្រធានាធិបតី​១​រូប គណបក្ស LND តែឯង​រួម​ជាមួយ​សម្ព័ន្ធមិត្ត​ត្រូវ​ដណ្តើម​កៅអី​សភា​ឱ្យ​បាន​លើស​ពី​២​ភាគ​៣ ។

ផ្ទុយ​ទៅ​វិញ គណបក្ស​សម្ព័ន្ធ​សាមគ្គីភាព និង​ការ​អភិវឌ្ឍន៍ USDP ដែល​កាន់​អំណាច​បង្កើត​ឡើង​ដោយ​អតីត​របប​យោធា​ក្នុង​ករណី​ទទួល​បាន​សំឡេង​ច្រើន​គួរសម​ដែរ ត្រូវការ​កៅអី​មិនជា​ច្រើន​ប៉ុន្មាន ដើម្បី​បន្ត​កាន់​អំណាច ព្រោះ​ទទួល​ការ​គាំទ្រ​ពី​ប្លុក​យោធា ។ ក្រៅពី​នេះ នៅ​មាន​កៅអី​រដ្ឋមន្ត្រី​នានា​ត្រូវ​ទុក​ឱ្យ​ពួក​យោធា​ដោយសារ​រដ្ឋធម្មនុញ្ញ​ផ្តល់​សិទ្ធិ​រំលង​ការ​សម្រេចចិត្ត​នានា​របស់​រដ្ឋាភិបាល​ក្នុង​កាលៈទេសៈ​មួយ​ចំនួន រួច​លើស​ពី​នេះ​ទៀត​ក្នុង​សង្គម ពួក​យោធា​ក្តាប់​លើ​សេដ្ឋកិច្ច ។

ចំណែក​ខមួយ​នៃ​រដ្ឋធម្មនុញ្ញ​បាន​រារាំង​លោកស្រី​ស៊ូ​ជី មិន​ឱ្យ​អាច​ដណ្តើម​តំណែង​ប្រធានាធិបតី​មក​ពី​សញ្ជាតិ​បរទេស​របស់​កូនប្រុស​លោកស្រី​២​នាក់​ជាមួយ​ស្វាមី​ជនជាតិ​អង់គ្លេស លោក MICHAEL ARIS ដែល​ស្លាប់​ចាប់តាំងពី​ជាង​១៥​ឆ្នាំ​មក​ហើយ ។

ទោះបី​យ៉ាងណា លោកស្រី​ស៊ូ​ជី អះអាង​កាលពី​ស​ប្តា​ហ៍​មុន​ថា លោកស្រី​នឹង​ដឹកនាំ​រដ្ឋាភិបាល​ប្រសិនបើ​គណបក្ស​លោកស្រី​ឈ្នះ​ឆ្នោត ដោយ​លោកស្រី​មាន​ប្រសាសន៍​ថា លោកស្រី​នឹង​នៅ​ពីលើ​ប្រធានាធិបតី ។

នេះ​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ដំបូង​ចាប់តាំងពី​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ​១៩៩០ មក ដែល​កាល​ណោះ​គណបក្ស LND ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង ក៏​ប៉ុន្តែ​លទ្ធផល​មិន​ត្រូវ​បាន​កងទ័ព​ទទួលស្គាល់ ។ លោកស្រី​ស៊ូ​ជី ត្រូវ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​អស់​រយៈពេល​ដល់​១៥​ឆ្នាំ ។

នៅ​ទីក្រុង​ណៃ​ពិដោ រដ្ឋធានី​កសាង​ដោយ​របប​យោធា​អគ្គមេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ៍  MIN AUNG HLAING អះអាង​ជា​ការ​បោះ​ឆ្នោត​លើក​នេះ​ពុំ​ត្រូវ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩០​ឡើយ ។ ប្រសិនបើ​ប្រជាជន​ជ្រើសរើស​គណបក្ស LND ពុំ​មាន​ហេតុផល​អ្វី​ដែល​យើង​មិន​ទទួលយក​លទ្ធផល​ឡើយ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា ការ​បោះ​ឆ្នោត​នេះ​ជា​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​មួយ ដោយ​លោក​បន្ត​ថា ដំណើរការ​ពិត​ហើយ​នៅ​ឆ្ងាយ​ពី​ភាព​សុ​ក្រិត ។ លោក​មាន​ប្រសាសន៍​ថា នៅ​មាន​ឧបសគ្គ​សំខាន់​ៗ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ី​វិល និង​ប្រជាធិបតេយ្យ ដែល​មាន​អំណាច​ពេញលេញ​មួយ ព្រោះ​កៅអី​ជា​ច្រើន​មិនបាច់​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ត្រូវ​ផ្តល់​ឱ្យ​ពួក​យោធា ៕

តើ​សុបិន​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី កំពុង​ក្លាយជា​ការ​ពិត​ឬ?

បរិយាកាស​រួម​នា​ថ្ងៃ​បោះ​ឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​ភូមា​គឺ​ល្អ ព្រោះ​ពុំ​មាន​ឧ​ប្ប​តិ្ត​ហេតុ​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ ។ ការិយាល័យ​បោះ​ឆ្នោត​បាន​បើកទ្វារ​ទទួល​អ្នកបោះឆ្នោត​តាំងពី​ម៉ោង​៦​ព្រឹក ម៉ោង​នៅ​ក្នុងស្រុក និង​បាន​បិទទ្វារ​នៅ​ម៉ោង​៦​ល្ងាច ។ អ្វី​ដែល​គេ​បាន​កត់សម្គាល់​ឃើញ​ជា​ទូទៅ គឺ​វត្តមាន​ចូលរួម​របស់​អ្នកបោះឆ្នោត​យ៉ាងច្រើន​សម្បើម​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយ​ៗ ដែល​ពួក​គេ​បាន​ឈរ​តម្រង់​ជួរ​តាំងពី​មុន​បើក​ការិយាល័យ​បោះ​ឆ្នោត ។ អ្នកបោះឆ្នោត​ភាគច្រើន​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​របៀប​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​យល់​ឃើញ​ថា មាន​តម្លាភាព​ច្រើន​ជាង​ការ​រៀបចំ​បោះ​ឆ្នោត​កាលពី​៥​ឆ្នាំ​មុន ។

កំណត់សម្គាល់​មួយទៀត គឺ​វត្តមាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​ជាតិ​ជាង ១០.០០០​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​រដ្ឋអំណាច​ភូមា អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្រុម​អ្នក​សង្កេតការណ៍​បរទេស នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ខ្លួន ។ គួរ​ជម្រាប​ជូន​ថា ការ​បោះ​ឆ្នោត​សភា​នៅ​ភូមា​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៩១​បាន​ចូលរួម និង​មាន​បេក្ខជន​ឈរឈ្មោះ​ជាង​៦.០០០​នាក់ ។

លក្ខណៈ​ពិសេស​នៃ​រដ្ឋធម្មនុញ្ញ​ភូមា ការ​បោះ​ឆ្នោត​នៅ​ភូមា​ពេល​នេះ គឺជា​ការ​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​នៅ​ក្នុង​សភាជាតិ តំណាងរាស្ត្រ​ថ្មី​នៅ​ក្នុង​សភា​តំបន់​ចំនួន​១៤​តំបន់ និង​សមាជិក​ព្រឹទ្ធសភា​ថ្មី ។ បច្ចុប្បន្ន​នេះ សភាជាតិ​មាន​៤៤០​អាសនៈ សភា​តាម​តំបន់​មាន​ចំនួន​៦៥២​អាសនៈ និង​ព្រឹទ្ធសភា មាន​២២៤​អាសនៈ តែ​លក្ខណៈ​មិន​ប្រជាធិបតេយ្យ​របស់​រដ្ឋធម្មនុញ្ញ​ភូមា​សព្វថ្ងៃ គឺ​បាន​កំណត់​ថា នៅ​ក្នុង​អាសនៈ​ទាំង​៤៤០ ដែល​មាននៅ​ក្នុង​រដ្ឋ​សភាជាតិ មាន​អាសនៈ​ចំនួន​២៥% ត្រូវ​កក់​ទុក​សម្រាប់​កងទ័ព​ជា​ស្វ័យប្រវត្តិ គឺ​មាន​បេក្ខភាព​ពួក​យោធា​ចូល​ទៅ​អង្គុយ ដោយ​មិនបាច់​បោះ​ឆ្នោត ។ នេះ​មាន​ន័យ​ថា ក្នុង​ចំនួន​អាសនៈ​ទាំង ៤៤០ គឺ​មាន​តែ​៣៣០​អាសនៈ​ប៉ុណ្ណោះ ដែល​ដាក់​ឲ្យ​មានការ​បោះ​ឆ្នោត​ប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ​ថ្ងៃនេះ ។

ចំណែក​នៅ​ក្នុង​ព្រឹទ្ធសភា​ក៏​ត្រូវ​អនុវត្ត​ដូច​គ្នា​ដែរ មាន​ន័យ​ថា ក្នុង​ចំនួន​អាសនៈ​ទាំង ២២៤ ដែល​មាននៅ​ក្នុង​ព្រឹទ្ធសភា គឺ​មាន​តែ​១៦៨​អាសនៈ​ប៉ុណ្ណោះ ដែល​ដាក់​ឲ្យ​មានការ​បោះ​ឆ្នោត​ប្រកួតប្រជែង​ថ្ងៃនេះ ។ ចូរ​កុំ​ភ្លេច​ថា ចំនួន​អាសនៈ​២៥% នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​កក់​ទុក​សម្រាប់​កងទ័ព គឺជា​អ្នកគាំទ្រ​គណបក្សកាន់អំណាច​របស់​លោក​ប្រធានាធិបតី​ថេ​ន សេន ។ ដូច្នេះ​ដើម្បី​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​សភា​ទាំង​ពីរ​បាន គណបក្ស​របស់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី ត្រូវ​ទទួល​ឲ្យ​បាន​អាសនៈ​យ៉ាងតិច​៣៣០ ឬ​ស្មើនឹង ៦៧% ។ ចំណែក​គណបក្ស​របស់​លោក​ប្រធានាធិបតី ថេ​ន សេន នោះ​វិញ គឺ​ត្រូវការ​តែ ៣៣% ប៉ុណ្ណោះ​ដើម្បី​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក