កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ ឆ្លងដែនខុសច្បាប់ ២៤នាក់នៅ ស្រុកម៉ាឡៃ

1
Cambodia Website Design

CH-00164បន្ទាយមានជ័យៈ ស្នងការនគរបាលខេត្ តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងអោយដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកម៉ាឡៃ និងកម្លាំង នគរបាលវរៈ៨១៥ ប៉ុស្តិ៍ក្បាលស្ពាន បានចុះទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ របស់ពលករខ្មែរ នៅចំណុច ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដោយឃាត់ខ្លួន ពលករចំនួន២៤នាក់ ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមពលករ២៤នាក់ មានស្រី៧នាក់ កុមារ៦នាក់ ហើយក្រោយពី ធ្វើការឃាត់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក អប់រំអោយពួកគាត់ត្រឡប់ ទៅលំនៅស្ថាន វិញរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ ស្នងការ បានលើកឡើងថា យុទ្ធនាការទប់ស្កាត់ពលករ ឆ្លងដែរខុសច្បាប់ ទៅកាន់ប្រទេសថៃ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយលោកបាន ដាក់ផែនការអោយកម្លាំងរបស់លោក ធ្វើការចុះល្បាយ និងធ្វើការឹតបន្តឹងការពារនៅតាមច្រកព្រំដែន មិនអោយមានការ ឆ្លងដែនទៅទេ ព្រោះការឆ្លងដែនដោយខុសច្បាប់មានគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់។ ហើយលោកបានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ងាកទៅរកការធ្វើលិខិតឆ្លងដែន ដោយស្រពច្បាប់វិញ ទើបប្រសើរជាង ៕

Cambodia Website Design

Comments

comments

You might also like More from author