លោក អឹម ឈុនលឹម ប្រាប់អភិបាល រាជធានី-ខេត្ត ឲ្យចាត់វិធានការបន្ទាន់ លើសំណង់រំលោភ ចំណីផ្លូវ និងសួនច្បារសាធារណៈ

10
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

SR-298ភ្នំពេញ៖ នៅក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យរុះរើសំណង់រំលោភ ចំណីផ្លូវ និងសួនសាធារណៈ នៅថ្ងៃនេះលោកទេសរដ្ឋមន្រ្តី អ៉ឺម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានចេញមកដាក់កំហិត និងបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ចាត់វិធានការបន្ទាន់លើសំណង់ មិនគោរពច្បាប់ និងរំលោភលើចំណីផ្លូវ និងសួនច្បារសាធារណៈ។

យោងតាមលិខិតជម្រាបជូនទៅអភិបាលរាជធានី-ខេត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកទេសរដ្ឋមន្រ្តី អ៉ឺម ឈុនលឹម បានធ្វើការកត់សម្គាល់ថា នាពេលកន្លងមកនេះ មានបាតុភាពមួយចំនួនកើតចេញពីការសាងសង់ បំពានច្បាប់ ដោយបុគ្គល ឬ ក្រុមហ៊ុន រំលោភលើដីសាធារណៈ ដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធា រណៈ ដែលទង្វើនេះធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមរាជធានី-ខេត្ត។

ដោយយោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សំដៅពង្រឹងការអនុវត្តច្បាប់ និង រក្សាបានសណ្តាប់ ធ្នាប់ និងសុវត្ថិភាពសាធារណៈ លោកទេសរដ្ឋមន្រ្តី អ៉ឺម ឈុនលឹម បានណែនាំដល់អភិបាលរាជធានី-ខេត្ត ចាត់នូវ វិធានការបន្ទាន់ចំនួន៣ រួមមាន៖

Cambodia Website Design

១. ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងធុរជនឲ្យបានជ្រូតជ្រាប និង ចូលរួមអនុវត្តវិធានការកែ តម្រូវសំណង់ខុសច្បាប់ ដូចបានលើកឡើង។

២. កំណត់អត្តសញ្ញាណសំណង់ ដែលសាងសង់រំលោភលើដីសាធារណៈ ដូចជា ដីចំណីផ្លូវសាធារណៈ សួនច្បារ សាធារណៈ និងទីតាំងសាធារណៈផ្សេងទៀត ក្នុងដែនសមត្ថកិច្ច ដោយចាប់ផ្តើមពីទីតាំងដែលមានការកំណត់ ទំហំដី ចំណីផ្លូវសាធារណៈច្បាស់លាស់រួចហើយ និងចាត់វិធានការតឹងរឹតឲ្យម្ចាស់សំណង់ធ្វើការរុះរើ ឬកែតម្រូវជា បន្ទាន់។

៣. ទប់ស្កាត់ឲ្យខាងតែបានរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភលើដីសាធារណៈតទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានឃើញដោយផ្ទាល់ភ្នែកនូវសំណង់អគារណាហ្គាវើល សង់រំលោភលើចំណី ផ្លូវសាធារណៈកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបញ្ជាឲ្យសំណង់នេះរុះរើចេញជាបន្ទាន់ ព្រមទាំងបាន បញ្ជាឲ្យសំណង់ដទៃទៀត ដែលសង់រំលោភលើចំណីផ្លូវ និងសួនសាធារណៈត្រូវតែរុះរើចេញផងដែរ។ សម្តេច តេជោ ក៏បានព្រមានដល់អាជ្ញាធរមានសមត្ថកិច្ច ដែលអនុញ្ញាតឲ្យមានសំណង់ល្មើសច្បាប់ និងរំលោភលើចំណី ផ្លូវ និងសួនសាធារណៈផងដែរ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក