ស្រវឹងស្រា​បើករថយន្ត​បុក​របង​ស​ង្ក័​សី​ហ៊ុមការដ្ឋាន​អគារ​កម្ពស់​៤០​ជាន់របួស​ធ្ងន់

1
Cambodia Website Design

4fa30ffe-321b-4d28-9179-69fbd611b1abរាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ពេក​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ស​ង្ក័​សី​ហ៊ុមការដ្ឋាន​សាងសង់​អគារ​កម្ពស់​៤០​ជាន់​បណ្តាល​ឲ្យ​ធ្លុះរ​បងអស់​មួយ​ដុំ រី​ឯអ្នកបើកបរ​រង​របួស​យ៉ាងដំណំ។  ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ និង​៤៥​នាទីយប់​ ថ្ងៃ​ទី​១០  វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ត្រង់​ចំណុច​ផ្លូវ​លេខ​១០៨​កែង​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​មាន​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AH ៥៥៥៨ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ភាព​ស្រវឹងស្រា តាម​ផ្លូវ​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​របង​ស​ង្ក័​សី​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន​សំណង់​អគារ​កម្ពស់​៤០​ជាន់​ដែល​កំពុង​តែ​សាងសង់ បណ្តាលឱ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​រថយន្ត​ និង​បែក​ស្តុ​ប​ទាំង​សងខាង​ហើយ​អ្នកបើកបរ​រង​របួស​យ៉ាងដំណំ ចំណែក​របង​ស​ង្ក័​សី​ធ្លុះ​អស់​មួយ​ដុំ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់​ដែរ តែ​អ្នកបើកបរ​រថយន្ត​បាន​ត្រូវ​មិត្ត​ភ​ក្តិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​រត​នៈ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រីឯ​រថយន្ត​វិញ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅចរាចរណ៍​ក្រុង​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

Cambodia Website Design

You might also like More from author

Comments are closed.