សម្តេចតេជោ ​ហ៊ុន សែន ​អំពាវនាវដល់​ប្រជាពលរដ្ឋយោគយល់​ចំពោះការកក​ស្ទះចរាចរណ៍

0
Cambodia Website Design

4e9f8650-1f6a-48fd-9055-c97773985999រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page ​ផ្លូវការរបស់សម្តេចតេជោ​ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅព្រឹកថ្ងៃទី១១​ វិច្ឆិកានេះ មាន​ខ្លឹមសារ​ទំាងស្រុងថា​ “រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់​​សម្តេចតេជោ ​ហ៊ុន សែ​ន​ គឺបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ទាំងនៅក្នុងទីក្រុង និងតាមជនបទ ​ដែលជាសរសៃ​ឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់ ​។ ប្រជាពលរដ្ឋកាន់តែ​មានភាពងាយស្រួលការធ្វើដំណើរ ​ក៏ដូចជាការរកស៊ីទទួល​ទានជាដើម។

ទន្ទឹមនឹងការកែលម្អប្រព័ន្ឋផ្លូវថ្នល់ ​លូ ប្រឡាយទឹក….។ល។ ​បញ្ហាកកស្ទះចរាចរណ៏គឺអាច​កើតឡើងដោយចៀស​មិនផុតឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ ​និង អ្នកធ្វើ ដំណើរទាំងអស់ ​មានការយោគយល់​ និងអធ្យាស្រ័យខ្ពស់ ​ ចៀសវាងការបង្កគ្រោះថ្នាក់​ និងបញ្ហាបន្ថែមផ្សេងទៀត ​។ ដើម្បីសុវត្ថិភាព ​សូមកុំបើកបរប្រជែងគ្នា សូមប្រយ័ត្ន​ ប្រយែងពេលបើកបរ​នៅក្បែរការដ្ឋានសំណង់នានា​ និង សូមបើកបរ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា” ៕

You might also like More from author

Comments are closed.