វាយប្រហារ​នៅ​ទីក្រុង​បារី​ស សម្លាប់​មនុស្ស​១០០​នាក់​

3
Cambodia Website Design

paris-injured-data​ប្រទេស​បារាំង​បានប្រកាស​ដាក់​ប្រទេស​ស្ថិតនៅ​ភាពអាសន្ន​និង​បាន​បិទ​ព្រំដែន​របស់ខ្លួន បន្ទាប់ពី​មនុស្ស​ជាច្រើន​នាក់​ត្រូវបានសម្លាប់​ នៅប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១០០​នាក់​ត្រូវបាន​ស្លាប់​នៅ​កន្លែង​ប្រគំ​តន្ត្រី​Bataclan​នៅ​កណ្តាល​ទីក្រុង​បារី​ស​។​

​ក្រុម​ជនប្រដាប់អាវុធ​បាន​ចាប់​មនុស្ស​ច្រើន​នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ទីនោះ នៅមុន​ពេល​ពួកគេ​ត្រូវបាន​វាយ​បង្ក្រាប​នៅពេល​​ប៉ូលីស​បាន​សម្រុកចូល​អាគារ​ដែល​ចំណាប់ ខ្មាំង​ត្រូវបាន​ឃុំ​ទុក​។ ជន​សកម្មប្រយុទ្ធ​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​។​

Cambodia Website Design

​មនុស្ស​ជា​ច្រើន​នាក់​ផ្សេងទៀត​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ជិត​កីឡាដ្ឋាន ​Stade de France ភាគ​ខាងជើង​នៃ​ទីក្រុង​បារី​ស​ដោយ​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​ប្រជាជន​នៅ​ទីក្រុង​បារី​ស ត្រូវបាន​ស្នើ​ឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ​ហើយ​កងទ័ព​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​ទីក្រុង​នេះ​។​

You might also like More from author

Comments are closed.