ប្តី​សម្លាប់​ប្រពន្ធ​ រួចយក​សព​ដុតចោលនៅក្នុង​ពាង

Cambodia Website Design

Husbandkillswife2ភ្នំពេញ: ប្តី​ជា​យោធា​ម្នាក់ បានសម្លាប់​ប្រពន្ធ​របស់ខ្លួន រួចហើយ​យក​សាកសពរបស់​នាង ទៅ​ចាក់​សាំង​ដុតចោលនៅក្នុង​ពាងទឹក បង្ក​ការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ យ៉ាងខ្លាំង និង​គួរ​ឲ្យ​រន្ធត់ នៅ​យប់​ថ្ងៃទី​១៣ រហូតដល់​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ផ្ទះកើតហេតុ ផ្ទះ​លេខ​១៤៧ ក្រុម​១១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ ។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ មុខរបរ គក់​ជេរ​ដី​។ រីឯ​ប្តី​កំណាច ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា រស់នៅ​ផ្ទះ​លេខ ៤៥៧ ផ្លូវលំ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​មន្ត្រីនគរបាបាន​បញ្ជាក់ថា កាលពី​ល្ងាច​ម្សិលម្ង៉ៃ ជនបង្ក និង​ជនរងគ្រោះ មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​ពេលនោះបុរស​ជា​ប្តី​បាន​ដើរ​ចេញមកក្រៅ ដោយ​ប្រាប់​អ្នកជិតខាង​ថា រូបគេ​សម្លាប់​ប្រពន្ធ​បាត់ទៅហើយ តែ​អ្នកជិតខាង​មិន​ជឿថា ជាការ​និយាយ​លេង ទើប​នៅ​យប់មិញ​នេះបង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

Cambodia Website Design

​ប៉ុន្តែ​សព​ស្ត្រី​រងគ្រោះបាន​ឆេះសុស​បាត់ទៅហើយ ក្រោយពី​ជនដៃដល់​ជា​ប្តី ចាក់​សាំង​ដុត​នោះ​។ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ និង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ផ្ទះកើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ស្ត្រី​រងគ្រោះ និង​តាម​ស្រាវជ្រាវ ចាប់ខ្លួន​បុ​រ​ជា​ប្តីដើម្បី​យកមក​ផ្តន្ទាទោស​៕

You might also like More from author

Comments are closed.