ក្រុម​ជ្រុលនិយម​ម៉ាឡេស៊ី​ប្រកាស​បើក​សាខា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​

0
Cambodia Website Design

isis​ Asiaក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​ម៉ាឡេស៊ី​ដែល​កំពុង​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ហ្វីលីពីន​បានប្រកាស​ពី​គម្រោង​បង្កើត​សាខា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ថ្មី​នៅ​អាស៊ីអាគ្នេយ៍  ដោយ​ប្រមូល​រាល់​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​ភេរវជន​ទាំងអស់​ទូទាំង​តំបន់​។ បើ​ក្រុម​នេះ​សម្រេច​ជោគជ័យ សន្តិសុខ​អាស៊ាន​ទាំងមូល​នឹង​ប្រឈម​គ្រោះថ្នាក់​ធំ​។​

​ក្រុម​ភេរ​ជន​រដ្ឋ​ម៉ាឡេស៊ី ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ អតីត​គ្រូ​សកលវិទ្យា​ល័យ ម៉ា​ឡា​យ៉ា Mahmud Ahmad ដែល​កំពុង​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​បានប្រកាស​បង្កើត​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជា​ផ្លូវការ​នៅ​អាស៊ីអាគ្នេយ៍​។  គោលបំណង​សំខាន់​របស់​ភេរវជន​ខាងលើ​គឺ​ប្រមូលផ្តុំ​បណ្តា​ភេរវជន និង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​ពី​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬ​អាច​ក្រុម​ឧទ្ទាម​ភាគខាងត្បូង​ប្រទេស​ថៃ​ផង​នោះ ក្នុងនោះ​មាន​ទាំង​ក្រុម​ភេរវជន Jemaah Islamiah និង​ក្រុម Abu Sayyaf ។ ចំណែក ក្រុម​ធំៗ​ផ្សេងទៀត​មាន​ក្រុម Tanzim Al-Qaeda និង Kumpulan Mujahidin នៅ​ម៉ាឡេស៊ី និង​ក្រុម Darul Islam នៅ​កោះ​Sabah​។

​បើ​យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Strait Time ជន​ខាងលើ​ស្ថិតក្រោម​ការតាមប្រមាញ់​របស់​អាជ្ញាធរ​តំបន់ ប៉ុន្តែ​បច្ចុប្បន្ន​មេដឹកនាំ​ក្រុម​ភេរវជន​នេះ​អាច​លទ្ធភាព​ខ្ពស់​ក្នុងការ​ប្រមែរ​ប្រមូល​អ្នកគាំទ្រ​ឲ្យ​ចូលរួម​ចលនា​របស់ខ្លួន​ផងដែរ​។ នេះ​ក៏ដោយ​សារ គេ​អាច​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​គ្រូបង្រៀន​ដើម្បី​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ជ្រុលនិយម​និង​អូសទាញ​សិស្ស​និស្សិត​របស់ខ្លួន ។​

Cambodia Website Design

​យ៉ាងណាក៏ដោយ ដើម្បី​បង្កើត​សាខា​ថ្មី មេក្រុម​នេះ​ត្រូវ​ចេញទៅ​ស្បថ​ចំពោះមុខ​មេដឹកនាំ​កំពូល​ក្រុម​ភេរវជន​ជ្រុលនិយម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ដើម្បី​បង្ហាញ​សា្វ​មី​ភក្តិ​នៅ​ស៊ី​រី​សិន​។ ដូច្នេះ​មានន័យថា គោលដៅ​ធំ​របស់​មេដឹកនាំ​ក្រុម​ជ្រុលនិយម​ម៉ាឡេស៊ី​នេះ​គឺ​ចាក​ចេញទៅ​ស៊ី​រី​នៅពេល​ខាងមុខ​។

មេ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី​បាន​ព្រមាន​ជាស្រេច​ថា បើសិនជា​មេដឹកនាំ ក្រុម​នេះ​អាច​ទទួលជោគជ័យ​ដោយ​ស្បថស្បែរ​បង្កើត​សាខា​ថ្មី​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ប្រមូល​ផ្តុំគ្នា​រាល់​បណ្តា​ក្រុម​ភេរវជន​ក្នុង​តំបន់​មែន​នោះ តំបន់​អាស៊ីអាគ្នេយ៍​នឹងរង​គ្រោះថ្នាក់​ធំ​ជាក់​ជា​មិន​ខាង​ឡើយ​។​

កន្លងមក​ប្រជាជន​ម៉ាឡេស៊ី រួមទាំង​បណ្តា​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​ផង​នោះបាន​ព្យាយាម​រត់ចេញ​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​សាសនា​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ផងដែរ​។ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បាន​បន្ត​ចាប់​ជនសង្ស័យ​ដែល​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ដើម្បី​ទៅ​មជ្ឈិមបូព៌ា​។​

​យ៉ាងណាក៏ដោយ អ្នកជំនាញ​ខាង​សន្តិសុខ​ហ្វីលីពីន​លោក  Jose Antonio Custodio  បាន​បញ្ជាក់ថា​ក្រុម​នេះ​ពិបាក​រក​ការគាំទ្រ​ពី​បណ្តា​ក្រុម​ជ្រុលនិយម​ក្នុង​តំបន់​ដើម្បី​បង្កើត​សាខា​ក្រុម​ភេរវជន​ថ្មី​នៅលើ​ទឹកដី​អាស៊ីអាគ្នេយ៍​នេះ​។ លោក បន្ថែមថា ក្រុម​នេះ​ចង់បាន​លុយ​ច្រើនជាង ហើយ​ភាគច្រើន​ក្រុម​នេះ​ធ្វើជា​ទាហាន​ស៊ីឈ្នួល​។ ដោយសារ​តំបន់​អាស៊ី​អាគ្នេយ៍​មិនសូវ​មាន​ជម្លោះ​ឬ​សង្គ្រាមស៊ីវិល​ដែល​អាច​ឲ្យ​ក្រុម​នេះ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ស្រួល​ដូច​មជ្ឈិមបូព៌ា​ឡើយ​។ ប៉ុន្តែ​លោក​ក៏បានផ្តល់​យោបល់​ថា ក្រៅ​មានការ​រឹតបន្តឹង​សន្តិសុខ គេ​ក៏​គួរ​រក​ឬ​សគល់​នៃ​ការកើតឡើង​ចលនា​ជ្រុលនិយម​នេះ​ជាពិសេស​បញ្ហា​អយុត្តិធម៌​សង្គម បញ្ហា​វិសមភាព​សង្គម ការ​រឹតត្បិត​និង​កៀបសង្កត់​សិទ្ធិ​នយោបាយ​ជាដើម​ផង​៕

You might also like More from author

Comments are closed.