ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

វិធី ៨ យ៉ាងដើម្បីអ្នកចង់ឃើញខ្មោច

វិធី ៨ យ៉ាងដើម្បីអ្នកចង់ឃើញខ្មោច
November 16
20:09 2015

1572482_328x328តាមពិតទៅមិនមែនខ្ញុំជាគ្រូចាប់ខ្មោចអីនោះទេ តែខ្ញុំបានអានអត្ថបទរបស់អ្នកភូមិជាមួយគ្នា អ្នកនិពន្ធវ័យក្មេង ឃើញថាចាប់អារម្មណ៍ ណាស់អារឿងខ្មោចហ្នឹង ចឹងក៏សំរេចចំលងទាំងស្រុងពីម្ចាស់ដើមដើម្បីផ្សព្វផ្សាយបន្ត (សង្ឃឹមថាម្ចាស់អត្ថបទមិនប្រកាន់ និងប្តឹងផ្តល់ពីករណីមិនគោរពច្បាប់កម្មសិទ្ធិបញ្ញានោះទេ) ខាងក្រោមជាការរៀបរាប់យ៉ាងក្បោះក្បាយពីរបៀបមើលឃើញខ្មោច៖

គ្រប់វិធីទាំងអស់ត្រូវធ្វើនៅចន្លោះពីម៉ោង ១០ ទៅម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ និងមិនត្រូវឲ្យហួសពីពាក់កណ្តាលអធ្រាត្រទេ ព្រោះចាត់ទុកថាឆ្លងចូលថ្ងៃថ្មីហើយ។ គ្រប់វិធីហាមប្រើព្រះ លើកលែងតែវិធីទី៨។ ថ្ងៃដែលធ្វើ ហើយមានឱកាសមើលឃើញច្រើនបំផុតគឺ ថ្ងៃពុធ និងថ្ងៃអាទិត្យ។ មនុស្សដែលមានឱកាសបានឃើញងាយបំផុតគឺ អ្នកដែលកើតថ្ងៃ ពុធ សុក្រ និងថ្ងៃអាទិត្យ។ គ្រប់វិធីអាចឲ្យអ្នកផ្សេងនៅជាមួយក៏បាន លើកលែងវិធីដែលបញ្ជាក់ថា ត្រូវធ្វើម្នាក់ឯង។ គ្រប់វិធីត្រូវបិទភ្នែក បើប្តូរចិត្តលែងចង់ឃើញ ឲ្យយកវត្ថុគ្រប់យ៉ាងចេញឲ្យអស់ ហើយសឹមបើកភ្នែក។
វិធីទី១៖ ឈ្ងោកមើលតាមចន្លោះជើងទាំងពីរ
១. រើសស្លឹកឈើដែលជ្រុះពីដើមមួយណាក៏បាន តែត្រូវប្រាកដថា ជាស្លឹករបស់ដើមនោះពិតមែន និងជ្រុះមិនឆ្ងាយពីដើមពេក បើនៅជិតឫសកាន់តែល្អ។
២. ឈរនៅកន្លែងស្រឡះដែលអាចមើលឃើញព្រះចន្ទ។ បែរមុខទៅកាន់ទិសខាងកើត ដើម្បីពេលឈ្ងោកមុខចុះ បានបែរមុខទៅទិសខាងលិច។
៣. យកស្លឹកឈើដែលរើសមកនោះ ទុកនៅក្នុងបាតដៃ។ ចង់ធ្វើដៃបែបណាក៏បាន តែហាមសំពះដាច់ខាត។
៤. បង្វិលខ្លួនតាមទិសទ្រនិចនាឡិកា(បង្វិលទៅខាងឆ្វេង)យឺតៗ។ នៅពេលមកដល់ចំណុចដើម(ទិសខាងកើតដែលបែរមុខតាំងពីដំបូង) ឲ្យទន្ទេញថា «ពុទ្ធោធាយៈ» ចំនួនបីចប់ និងធ្វើដដែលៗចំនួនបីដង។
៥. បិទភ្នែកនឹកទៅដល់ស្លឹកឈើនៅក្នុងដៃ និងដើមឈើម្ចាស់ស្លឹក ហើយឲ្យគិតថា ស្លឹកឈើនៅក្នុងដៃ គឺជាថាមពលម្យ៉ាងដែលអាចហៅវិញ្ញាណមកបាន ហើយឲ្យគិតទៀតថា ស្លឹកឈើនេះបានងាប់ទៅហើយ ទើបដាច់ចេញពីដើម ហេតុដូច្នេះយើងអាចទាក់ទងនឹងវិញ្ញាណបាន ដូចដែលទាក់ទងនឹងស្លឹកឈើងាប់មួយនេះដែរ។
៦. ឈ្ងោកមុខចុះយឺតៗ (ចន្លោះពេលនេះហាមបើកភ្នែកដាច់ខាត)។ នៅពេលឈ្ងោករួច និងត្រៀមខ្លួនគ្រប់លក្ខណៈហើយ ចូរតាំងស្មារតីឲ្យល្អ រួចបើកភ្នែក។
៧. ខ្មោចនឹងចេញមកឲ្យឃើញ។
«បើឃើញអ្វីក៏ដោយ សូមកុំរត់ឲ្យសោះ ទោះនៅឆ្ងាយ ឬនៅជិតកៀកនឹងមុខក៏ដោយ គឺត្រូវធ្វើតាមការណែនាំនេះសិន៖»
១. ងើបមុខឡើង រួចបោះស្លឹកឈើចោលទៅដី។
២. បង្វិលខ្លួនបញ្ច្រាសទិសទ្រនិចនាឡិកា (គឺបង្វិលត្រលប់ទៅទិសខាងស្តាំវិញ) ៣ជុំ ដោយមិនបាច់សូត្រអ្វីទាំងអស់។
៣.នៅពេលត្រលប់ទៅដល់ផ្ទះ ត្រូវលុបមុខ៣ដង មុនលុបត្រូវទន្ទេញថា «ពុទ្ធោ» ហើយផ្លុំខ្យល់ចូលទឹក ទើបលុបមុខតាមក្រោយ(ធ្វើបែបនេះបីដង)។


វិធីទី២៖ កាត់ក្រចកពេលយប់

សូមបញ្ជាក់ថា វិធីនេះត្រូវធ្វើចន្លោះពីម៉ោង១០ ដល់ម៉ោង១២យប់ ព្រោះមិនចង់ឲ្យយឺតយ៉ាវ ឬចូលដល់ថ្ងៃថ្មី។
១. កាត់តែក្រចកដៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីដៃខាងស្តាំមកមុន ហើយផ្តើមកាត់ពីកូនដៃ, មេដៃ, ដៃនាង, ចង្អុលដៃ និង ម្រាមកណ្តាល (គឺកាត់ពីក្រៅចូលក្នុងរឿយៗ) ហើយធ្វើបែបនេះដូចគ្នានឹងដៃខាងឆ្វេងដែរ។
«ក្រចកដែលកាត់ហាមឲ្យដាច់ ឬបាក់ឲ្យសោះ ត្រូវរក្សារាងកោងតាមទម្រង់ក្រចក បើមិនដូច្នោះនឹងមិនបានផលទេ។»
២. យកកម្ទេចក្រចកដែលកាត់ហើយ ខ្ចប់ក្នុងកំណាត់អ្វីក៏បាន តែត្រូវជាពណ៌ខ្មៅ និងធ្លាប់ប្រើពីមុនមក(មិនមែនកំណាត់ថ្មី)។
៣. យកក្រចកដែលខ្ចប់ហើយ ទៅទុកនៅទិសខាងលិចនៃកន្លែងស្នាក់នៅ។
៤. នៅពេលចូលដេកមិនយូរប៉ុន្មាន នឹងមានគេមកកាត់ក្រចកនៅខាងចុងជើង ដែលអ្នកដេកដោយឮសំឡេង កឹក! កឹក!… គឺជាសំឡេងដែលគេកាត់ក្រចកយកមកសងអ្នកវិញ។
៥. បើចង់ឃើញត្រូវបើកភ្នែកឡើង តែហាមស្រែកឆោឡោឲ្យសោះ ព្រោះគេនឹងចាកចេញទៅវិញ ហើយអ្នកច្បាស់ជាស៊យធំមិនខាន (ព្រោះគេមកល្អ ដោយគិតថា យើងយកក្រចកទៅដូរ ឬទៅលេងជាមួយគេ ទើបគេយករបស់គេមកដូរវិញ)។
៦. នៅពេលអ្នកភ្ញាក់ក្នុងពេលព្រឹក សូមទៅកន្លែងដែលអ្នកយកក្រចកទុក ហើយលាកំណាត់ចេញ នោះនឹងឃើញក្រចករបស់អ្នកដទៃ ដែលមិនមែនជារបស់អ្នក។
៧. សូមនិយាយខ្សឹបៗថា «អរគុណ» ហើយយកទៅកប់ចោលនៅកន្លែងណាក៏បាន មិនចាំបាច់តែនៅកន្លែងស្នាក់នៅទេ (តែហាមបោះចោល ឬដុតជាដាច់ខាត)។


វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់
វិធីនេះត្រូវធ្វើតែម្នាក់ឯងប៉ុណ្ណោះនិងធ្វើឲ្យបានមុនពាក់កណ្តាលអធ្រាត្រ៦នាទី ដោយប្រើនាឡិកាដែលខ្លួនឯងប្រើជាឧបករណ៍វាស់ ហើយអាចជ្រើសរើសធ្វើនៅក្នុងផ្ទះណាមួយក៏បាន។
១. ឈរបែរខ្នងដាក់កញ្ចក់(លើកនេះទិសណាក៏បាន) នៅម៉ោង១១ និង ៥៤នាទីយប់។
២. លេបទឹកមាត់ម្តងរៀងរាល់មួយនាទី។
៣. លុះគ្រប់៦នាទី បានន័យថា អ្នកបានលេបទឹកមាត់ ៦ដង ហើយ និងដល់ពេលពាក់កណ្តាលអធ្រាត្រល្មម។
៤. បិទភ្នែក ហើយងាកទៅរកកញ្ចក់(ងាកទៅខាងឆ្វេង ឬខាងស្តាំក៏បាន តែត្រូវយឺតៗ) ហើយលេបទឹកមាត់ម្តងទៀត គម្រប់៧ដង ហើយបើកភ្នែក នោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. បើចង់បញ្ឈប់ពិធី សូមបិទភ្នែក ហើយលេបទឹកមាត់ម្តងទៀត ជាការបញ្ចប់ពិធី។


វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ
គ្រាប់ក្បាច់គិតលេខដែលប្រើ គឺប្រើតែគ្រាប់ដែលនៅក្នុងសង្កាត់ ដែលវែងបំផុតប៉ុណ្ណោះ។ ត្រូវនៅម្នាក់ឯង ព្រោះត្រូវប្រើសមាធិខ្ពស់ក្នុងការផ្ទាត់។
១. ដាក់ឲ្យគ្រាប់ក្បាច់ទាំងអស់នៅគ្រប់ចុងសង្កាត់ដែលបែរមករកយើង។
២. ផ្ទាត់គ្រាប់ក្បាច់ឡើងលើ ដោយឲ្យគ្រាប់ក្បាច់ចេញពីខ្លួនយើងម្តងមួយៗ (ត្រូវប្រើសមាធិខ្លាំងណាស់) ដោយដេញតាំងពីសង្កាត់ដំបូង រហូតដល់សង្កាត់ចុងក្រោយ។
៣. តាំងសមាធិឲ្យបានល្អ ហើយចាប់បញ្ឈរស្នូកក្បាច់ ឲ្យគ្រាប់ក្បាច់ទាំងអស់រត់ចុះមកកន្លែងដើមវិញ។
៤. មើលតាមចន្លោះប្រហោងក្បាច់ ក្នុងសង្កាត់ណាមួយក៏បាន ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. ក្រោយពីធ្វើរួចរាល់អស់ហើយ ត្រូវគ្រវែងក្បាច់គិតលេខនោះចោលភ្លាមៗ ហើយហាមយកមកប្រើទៀតដាច់ខាត។
វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ
១. យកមុងមកគ្របក្បាល ដោយបិទភ្នែកតាំងពីមុនឃ្លុំ។
២. ទន្ទេញពាក្យ «មៈ-អៈ-អុ» ៧ចប់ (កុំភ្លេចបិទភ្នែក)។
៣. បើកភ្នែក ពេលនោះ ខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៦៖ ពាក់អាវបញ្ច្រាស ហើយដេកសំយ៉ុងក្បាល
ត្រូវធ្វើម្នាក់ឯង។

១. ពាក់អាវបញ្ច្រាស ដោយយកខាងក្រោយមកធ្វើខាងមុខ (បើអាវមានឡេវ គឺដាក់ឡេវនៅខាងក្រោយ)។
២. ដេកលើគ្រែដែលខ្ពស់ជាងដី ហើយសំយ៉ុងក្បាលចុះមើល (ដូចងើយមុខ)។
៣. បន្ទាប់ពីនោះខ្មោចនឹងចេញមកឲ្យឃើញ។


វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ
ត្រូវធ្វើម្នាក់ឯង។
១. អង្គុយលើជណ្តើរត្រង់កាំលើគេ ហើយចុះមកម្តងមួយកាំៗទាំងកំពុងអង្គុយ (គឺប្រើគូទចុះជណ្តើរ)។
២. នៅពេលដល់កាំចុងក្រោយ ឲ្យអង្គុយនៅកាំក្រោមនោះដដែល រួចងើយមុខសម្លឹងទៅមើលកាំដែលនៅខាងលើបំផុត។
៣. ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។


វិធីទី៨៖ ពាក់ខ្សែកព្រះត្រលប់ក្រោយ
ត្រូវធ្វើម្នាក់ឯង។
១. ពាក់ខ្សែកដោយព្យួរបន្តោងព្រះទៅក្រោយ (ដាក់ព្រះឲ្យដូចពេលពាក់ខាងមុខ)។
២. លាដៃឆ្វេងទៅម្ខាង ហើយធ្វើមុំដោយដាក់កណ្តាប់ដៃបុកទៅលើដី និងឲ្យកែងដៃបញ្ឈរឡើងលើ។
៣. ឆ្លុះមើលតាមចន្លោះប្រហោងដៃ នោះនឹងឃើញខ្មោចមិនខាន៕
«បើបងប្អូនណាចង់ឃើញខ្មោចមែន អាចសាកល្បងតាមវិធីមួយណាក៏បាន តែខ្ញុំក៏មិនទាន់បានសាកល្បងដែរព្រោះមិនទាន់ប្រាកដខ្លួនឯង»

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036069
Visit Today : 86
Visit Yesterday : 143
This Month : 647
This Year : 36069
Total Visit : 36069
Hits Today : 1329
Total Hits : 280150
Who's Online : 4
Your IP Address: 54.205.8.87