ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស អង្គការ​រដ្ឋ​អ៊ីស្លាម​គំរាម​វាយប្រហារ​អាមេរិក

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ការ​គំរាមកំហែង​ភេរវកម្មមិន​ទាន់​ចប់​ទេ ! បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​បារាំង នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក សេអ៊ីអា CIA បាន​អះអាង​ថា​ ក្រុម​អង្គការរដ្ឋ​អ៊ីស្លាម​ ទំនង​ជា​មាន​រៀប​ចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ផ្សេង​ទៀត ​ស្រដៀង​នឹង​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រទី​១៣​វិច្ឆិកា។ ទន្ទឹម​ពេល​គ្នា​នេះ គេ​ឃើញ​មាន​វីដេអូ​មួយ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​គំរាម​វាយប្រហារ​អាមេរិក​ដល់​ទីក្រុង​វ៉ាស៊ីនតោន។

“ការវាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស ពិត​ជា​មិន​ភេរវកម្ម​ទោល​ទេ !” នេះ​ជា​ប្រសាសន៍​របស់​លោក Jonh Brennan ប្រមុខ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ទៅ​កាន់​ក្រុម​​ការងារ​​មួយ​ក្តាប់​តូច​នៅ​វ៉ាស៊ីនតោន ដោយ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ស្ងប់​ចិត្ត​នឹង​សកម្មភាព​វាយប្រហារ​យ៉ង់ឃ្នង​កាប់​សម្លាប់​មនុស្ស នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ឬ​ពង្រីក​មនោគមវិជ្ជា សាប​ព្រោះ​អំពើ​ហិង្សា​​នៅ​តំបន់​ដើមបូព៌ា​ អាស៊ី​អាគ្នេយ៍​ និង​អាហ្វ្រិក​ទេ តែ​បាន​និង​កំពុង​រៀប​ចំ​ប្រតិបត្តិការ​នៅ​ក្រៅ​តំបន់​ដែន​អំណាច​ទាំង​នេះ តាម​រយៈ​ការ​វាយប្រហារ​ភេរវកម្ម​ ធ្វើ​ឱ្យ​ស្លាប់​ជីវិត​ឱ្យ​បាន​ខាងតែ​ច្រើន។

​​បើ​តាម​ប្រមុខ​ចារកិច្ច​អាមេរិក ភ្នាក់ងារសន្តិសុខ និង​ចារកិច្ច​​​អាមេរិក​ នៅ​ពេល​នេះ កំពុង​ធ្វើ​ការ​យ៉ាងប្រញឹក និង​ពិចារណា​លើ​គ្រប់​ចំណុច​ ដើម្បី​ប្រមើល​មើល​ថា​តើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​មាន​សមត្ថភាព​រៀប​ចំ​ផែនការ​ភេរវកម្ម​លេច​ចេញ​តាម​ណា​ខ្លះ។ អាមេរិក​ក៏កំពុង​​សហការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​សមភាគី​បារាំង និង​រុស្ស៊ី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ភេរវនិយម​នេះ។

Cambodia Website Design

សូម​បញ្ជាក់​ថា នៅ​ថ្ងៃចន្ទ​នេះ នាយករដ្ឋមន្ត្រី​បារាំង ក៏​បាន​ទទួល​ស្គាល់​ដែល​ថា​បារាំង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម។ គឺ​ជា​សង្គ្រាម​​ទល់​នឹង​ភេរវកម្ម​ ដែល​អាច​បន្តកើត​មាន​ត​ទៅ​ទៀត នា​ថ្ងៃ​ខាង​មុខ ក្នុង​ប្រទេស​បារាំង។ ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ក៏​បាន​អះអាង​ថា​មាន​ការ​រៀបចំ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​នឹងអង់គ្លេស​ដូច​បារាំង​ដែរ។ ក្នុង​រយៈ​ពេល​៦​ខែ​នេះ អង់គ្លេស​កម្ចាត់​ផែនការ​ភេរវកម្ម​បានទាន់​ពេល​វេលា​​ដល់​ទៅ​៧។

មិន​ដឹង​ដោយ​ហេតុ​ចៃដន្យ​ ឬ​យ៉ាងណា ការ​បញ្ជាក់​របស់​​បារាំង​អង់គ្លេស អាមេរិក​ ធ្លាក់​មក​ជួន​ចំ​ពេល​ ដែល​មាន​ការ​បង្ហោះ​ខ្សែវីដេអូ​មួយ​ ផ្សព្វផ្សាយ​អំពី​ការ​គំរាម​កំហែង របស់​ពួក​​អង្គការ​រដ្ឋ​អ៊ីស្លាម ​​ចង់​វាយប្រហារ​​ភេរវកម្ម​លើ​គ្រប់​បណ្តា​ប្រទេស​​​ក្នុង​ក្រុម​ប្រឹក្សា​សម្ព័ន្ធ​អន្តរជាតិ​ដែល​បើក​ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ស៊ីរី​និង​អ៊ីរ៉ាក់។ នៅ​ក្នុង​វីដេអូ បុរស​ម្នាក់​បាន​ស្បថ​ថា​នឹង​ធ្វើការ​វាយ​ប្រហារ​​អាមេរិក ឱ្យ​ដល់​ក្រុង​វ៉ាស៊ីនតោន​តែ​ម្តង។
​ប៉ុន្តែ​ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ​ គេ​ពុំ​ទាន់​អាច​ផ្ទៀងផ្ទាត់​អំពី​ភាព​ពិត​​នៃ​ខ្សែ​វីដេអូ​នេះ​នៅ​ឡើយ​ទេ។

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក