កម្ពុជា​នៅ​តែ​​ស្ថិ​​តក្នុង​​ចំណោម​​ប្រទេស​​មាន​​ពិន្ទុ​ទាប​បំផុត​លើ​តម្លាភាព​ថវិកា​ក្នុង​ឆ្នាំ ​២០១៥នេះ​

Cambodia Website Design

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ប្រភេទ​ពិន្ទុ​ទាប​សម្រាប់​តម្លាភាព​ថវិកា​ជាតិ​របស់​ខ្លួន។​ នេះ​បើ​យោង​តាម​ការ​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​សម្រាប់​ឆ្នាំ២​០១៥ ​នៃ​អង្គការ​ភាព​ជា​ដៃគូ​ថវិកា​អន្តរជាតិ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ។​ នៅ​ក្នុង​ឆ្នាំ​២០១៥នេះ ​មាន​ប្រទេស​ចំនួន​ ១០២ នៅ​ជុំវិញ​ពិភព​លោក​បាន​ចូលរួម​ ហើយ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​ស្ថិត​ក្នុ​ង​ចំណោម​ប្រទេស​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​ចំនួន​ ៣២ ​នៅ​លើ​សន្ទស្សន៍​តម្លាភាព​ថវិកា។​

ការ​វាយ​តម្លៃ ​ត្រូវ​បាន​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័​យ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​នីមួយ​ៗ​ នូវ​ពិន្ទុ​តម្លាភាព​មួយ​លើក​ម្រិត​១០០ពិន្ទុ។​ ហើយ​កម្ពុជា​ទទួល​បាន​ត្រឹម​តែ​ ៨ពិន្ទុ ដែលមា​នន័យ​ថា​ពលរដ្ឋ​ មាន​លទ្ធភាព​តិចតួច ​ឬ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ថវិកា ​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​យល់​ពី​ថវិកា ​និង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យភាព។ នេះ​បើ​យោង​តាម​របាយការណ៍​សកល​ ដែល​ទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយ។

​លោកតឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តីពី​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពីធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​នៃ​ការ​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ ​២០១៥ នៅ​ប្រទេស​កម្ពុជា​ថា ​ថវិកា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា ​ដែល​បាន​មក​ពីកា​រខិតខំ​ប្រឹង​ប្រែង​​បំពេញកា​តព្វកិច្ច​បង់ពន្ធ​ និង​កម្រៃ​សេវាផ្សេង​ៗ​របស់​ពួកគាត់ ​នា​ពេល​បច្ចុប្បន្ន​​​ក៏​ដូចជា​ពេល​អនាគតស​ម្រាប់​ជា​ចំណូល​រដ្ឋ​ និង​ទូទាត់​បំណុល​ទាំង​ឡាយ ​ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុ​ងនាម​ពល​រដ្ឋ​កម្ពុជា។​

Cambodia Website Design

លោក​បាន​បន្ត​ទៀត​ថា ​ថវិកា​ជាតិ ​មាន​ឥទ្ធិព​លធំធេង​លើ​ជីវិត​ និង​អនាគត​របស់​ពលរដ្ឋ​គ្រប់​រូប​ ជា​ពិសេស​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ ​ដោយហេតុថា​កញ្ចប់​ថវិកា​រួម​នេះ ​ជា​ឧបករណ៍​តែ​មួយ​គត់ ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល ​មាន​លទ្ធភាព​ក្នុង​ការ​ផ្តល់​ជូន​ដល់​ពួកគាត់​នូវ​សេវា​សាធារណៈ​សំខាន់​ៗ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម​ចាំបា​ច់​ផ្សេងៗ ​ទៀត​ក្នុង​វិស័យ​សុខា​ភិបាល ​អប់រំ​ កសិកម្ម ​អភិវឌ្ឍជន​បទ​ជា​ដើម។​

សូមបញ្ជាក់​​ថា​ការ​ផ្សព្វផ្សាយ​លទ្ធផល​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​៤​លើក​ហើយ​ ទាំង​លើក​នេះ​ ដែល​លទ្ធផល​ទីមួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០០៨ ​លើក​ទី​ពីរ​នៅ​ក្នុង​ឆ្នាំ ​២០១០ និង​ទីបី​ក្នុង​ឆ្នាំ​ ២០១២។ ប្រទេស​ទាំង​៣២ ​ដែល​បាន​ផ្តល់​ព័ត៌មាន​ថវិកា​ជាតិ​តិច​តួច ​ឬមិ​នបាន​ផ្តល់​ព័ត៌មា​នតែ​ម្តង​នោះ ​មាន​អាល់ហ្សេរី ​បូលីវី ​កម្ពុជា ​ចិន​ ហ្គីណេអេក្វាទ័រ​ ហ្វីជី អ៊ីរ៉ាក់ ភូមា កាតា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជា​ដើម៕

You might also like More from author

Comments are closed.