ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ធនាគារ​អេស៊ីលីដា បាន​ងាក​ទៅរក​ក្រុមហ៊ុន Microsoft សម្រាប់​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​IT ងាយៗ ដើម្បី​បង្កើន​ផលិតភាព​ការងារ​

ធនាគារ​អេស៊ីលីដា បាន​ងាក​ទៅរក​ក្រុមហ៊ុន Microsoft សម្រាប់​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​IT ងាយៗ ដើម្បី​បង្កើន​ផលិតភាព​ការងារ​
November 18
09:39 2015

Microsoftនៅ​ថ្ងៃទី ១៧ វិច្ឆិកា ២០១៥​នេះ​ក្រុមហ៊ុន Microsoft នៅថ្ងៃនេះ ប្រកាសថា ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ធំជាងគេ​បំផុត​នៅ​កម្ពុជា បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន

Microsoft (Microsoft Enterprise Agreement) ដើម្បី​ទទួលបាន​នូវ​ការ​សន្សំសំចៃ​ការចំណាយ និង​ទទួលបាន​មកវិញ​នូវ​ការងារ​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន ជួយ​បង្កើន​ផលិតភាព​ការងារ ប្រព័ន្ធ​កម្មវិធី​ទាន់​សម័យកាល ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា ព្រមទាំង​បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជារួម ។-

ដោយ​ធនាគារ​អេស៊ីលីដា មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស តម្រូវការ​ក្នុង​ការជួយ​ដល់​បុគ្គលិក​ដែល​មិន​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​កំណើត ឬ​ភាសា​ទី​ពីរ ក៏មាន​ការកើនឡើង​ជា​លំដាប់​ដែរ ដូច្នេះ​ចាំបាច់​ត្រូវមាន​កម្មវិធី Software ដែល​ប្រែ​សម្រួល​ជា​ភាសា​ក្នុងស្រុក​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។ ជាមួយគ្នានេះ​ផងដែរ ការពង្រីក​ខ្លួន​យ៉ាង​លឿន​នៃប្រតិបត្តិ​ការ​រប​ស់ធ​នាគារ​អេស៊ីលីដា បាន​នាំ​ឲ្យ​មានការ​ប្រើប្រាស់​នូវ​កម្ម​វិធី Software ខុសៗ​គ្នាច្រើន ដែល​បាន​បង្ក​ជា​ភាពមិន​ស៊ីសង្វាក់​គ្នា មិន​ដំណើរការ​ជាមួយគ្នា​ជា​ប្រក​តី ហើយ​រារាំង​ដល់​ផលិតភាព​ការងារ​ថែមទៀត​ផង ។​

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ធនាគារ​អេស៊ីលីដា បាន​ងាក​ទៅរក​ការប្រើប្រាស់​កម្មវិធី Microsoft Office ដែល​ខ្លួន​បាន​ហៅថា ឧបករណ៍​បេសកកម្ម​សំខាន់ សម្រាប់​ឲ្យ​បុគ្គលិក​ប្រើប្រាស់ ដើម្បី​បង្កើន​ផលិតភាព​ការងារ ។ ការសម្រួល​កម្មវិធី​ជា​ភាសា​ក្នុងស្រុក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការប្រើប្រាស់ ហើយ​កម្មវិធី Microsoft Office ក្នុងនាម​ជា​ផលិតផល​ចំណាស់​មួយ គឺជា​ដំណោះស្រាយ​ដ៏​ល្អ ។ ទោះជា​និយោជិត​ក្នុងស្រុក​មាន​សមត្ថភាព​ប្រើប្រាស់​យ៉ាងណាក៏ដោយ ដោយ​ផ្អែកលើ​សន្ទុះ​នៃ​ការលូតលាស់​របស់​ធនា​គារ​អេស៊ីលីដា ការដែល​ត្រូវ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​គ្រប់ពេល គឺ​ត្រូវ​ចំណាយ​ខ្ពស់ ។

​តាមរយៈ​ការសហការ​ជា​ដៃគូ​ជាមួយនិង​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Softline (Cambodia) Co., Ltd ធនាគារ​អេស៊ីលីដា បាន​ពិចារណា​នូវ​ជម្រើស​មួយចំនួន​ក្នុងការ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​របស់ខ្លួន​ស្របតាម​ចំនួន​ដែល​ខ្លួន​ត្រូវការ ។ រវាង​អាជ្ញាប័ណ្ណ​ឥត​ដែន​កំណត់ និង​ការ​ជាវ​អាជ្ញាប័ណ្ណ​ទៅតាម​ដំណាក់កាល ធនាគារ​បានសម្រេច​ជ្រើស​រើសយក​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស ដែលមាន​សក្តានុពល​ផ្ដល់នូវ​គុណ​តម្លៃ​កាន់តែច្រើន​ក្នុង​រយៈពេល​វែង ។

​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស នឹង​អនុញ្ញាត​ឲ្យ​និយោជិត​ជាង ១១០០០ នាក់​របស់​ធនាគារ​អា​ច​ប្រើប្រាស់​កម្មវិធី​ដែល​ស៊ីសង្វាក់ អាច​ព​ន្លឿ​ន​ដល់​ការផ្ទេរ​ព័ត៌មាន និង​ឯកសារ​នៅក្នុង​ធនាគារ​ទាំងមូល ។ ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​IT ងាយៗ ជាមួយនឹង​គម្រោង​ចំណាយ​ដែល​អាច​ព្យាករណ៍​បាន លើ​ការ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ គឺអាច​ផ្ដល់​លទ្ធភាព​ដល់​ធនាគារ​អេស៊ីលីដា អាច​វិនិយោគ​ធនធាន​ជាច្រើន​ផ្សេងទៀត ទៅលើ​សកម្មភាព​សំខាន់ៗ​ក្នុងការ​បង្កើត​ប្រាក់ចំណូល ។

លោក Mach Terry អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក IT នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងថា​៖ “​ភាព​អាច​ព្យាករណ៍​បាន​នៃ​ការចំណាយ​លើ​ការ​ជាវ​អាជ្ញាប័ណ្ណ​បែប​កិច្ចព្រមព្រៀង​សហគ្រាស​ប្រចាំឆ្នាំ គឺ​ប្រសើរ​ជាង​ការទូទាត់​ជាមុន ដូច្នេះ ជួយផ្ដល់​លទ្ធភាព​ឲ្យ​យើង​អាច​យកប្រាក់​ទៅប្រើ​ប្រាស់​លើ​សកម្មភាព​បង្កើត​ប្រាក់ចំណូល ជាជាង​ការចំណាយ​លើ​ថ្លៃ​អាជ្ញាប័ណ្ណ​ម្ដងៗ​ដ៏​ច្រើន ។

​លោក Bharat Mirchandani នាយក​ផ្នែក​លក់ ប្រចាំ​ទីផ្សារ​ថ្មី ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន Microsoft ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​៖“​យើង​ជឿថា ការជំរុញ​កម្លាំង​ការងារ​ដោយ​ប្រើ​បច្ចេកវិទ្យា​អាចជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ផលិតភាព​ការងារ​ទាំងមូល អាច​សម្រេច​កិច្ចការ​បាន​ច្រើនជាង​មុន និង​អាចបង្កើត​និយាម​ការ​ថ្មី ក្នុងការ​អនុវត្ត​ការងារ​ថែមទៀត​ផង ។ វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុងតែ​រីកលូតលាស់ ដោយ​កំពុងផ្ដល់​ឱកាស​ការងា​រ​យ៉ាងច្រើន ហើយ​យើងខ្ញុំ​ប្តេជ្ញា​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​” ។​

ធនាគារ​អេស៊ីលីដា ត្រូវបាន​បង្កើត​ដំបូង​ឡើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​សាធារណៈ​ទទួលខុសត្រូវ​មាន​កម្រិត កាលពី​ឆ្នាំ ១៩៩៣ ដោយមាន​ដំណើរការ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​សម្រាប់​ការអភិវឌ្ឍន៍ និង​ផ្ដល់​ឥណទាន​ដល់​សហគ្រាស​មីក្រូ និង​ខ្នាតតូច ។ នៅ​ឆ្នាំ ២០១៣ ក្នុងនាម​ជា​ធនាគារពាណិជ្ជ អេស៊ីលីដា ជា​ធនាគារ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ទទួល​ការវាយតម្លៃ​ដោយ Standard & Poor’s ។ ធនាគារ​អេស៊ីលីដា ត្រូវបាន​ឧទ្ទេសនាម​ជា​បេក្ខជន​សម្រាប់​ក្រុមហ៊ុន​ដែលមាន​កំណើន​សកល​ឆ្នាំ ២០១៤ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ហើយក៏​បានក្លាយ​ជាស​មា​ជិ​ក​វេទិកា​សេដ្ឋកិច្ចពិភពលោក​ផងដែរ ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា​មាន​បុគ្គលិក​ជាង ១១៦០០ នាក់​នៅតាម​ការិយាល័យ​ចំនួន ២៦៥ កន្លែង ដោយ​ត្រូវ​ប្រើប្រាស់​កុំព្យូទ័រ​ចំនួន​ជាង ៧០០០ គ្រឿង ។

​អំពី​ក្រុមហ៊ុន Microsoft
​ក្រុមហ៊ុន Microsoft (​នៅលើ​ផ្សារ​ហ៊ុន Nasdaq “MSFT”@microsoft) គឺជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ ឈានមុខ​គេ​សម្រាប់​ពិភព​ឧបករណ៍​ចល័ត និង ទិន្នន័យ Cloud ហើយ​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​ជួយ​ឲ្យ​មនុស្ស​គ្រប់រូប និង​គ្រប់​ស្ថាប័ន​នៅលើ​ពិភពលោក​ឲ្យ​សម្រេច​ការងារ​បាន​កាន់​តែ​ច្រើន ។​

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036327
Visit Today : 47
Visit Yesterday : 175
This Month : 905
This Year : 36327
Total Visit : 36327
Hits Today : 123
Total Hits : 282024
Who's Online : 3
Your IP Address: 54.163.94.5