ក្រុមហ៊ុន Microsoft ចុះហត្ថលេខា​ចូលរួម​ជា​សមាជិក​ថ្មី​ក្នុង​ហាង​របស់​សែ​ល​កាត​

Microsoft Sale (2)Cellcard និង Microsoft បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ផ្ដល់​សិទ្ធិ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន សែ​ល​កាត ដាក់លក់​ផលិតផល​ទូរស័ព្ទ Microsoft ក្នុង​ហាង​របស់ខ្លួន​។​

​ការផ្ដល់ជូន​ផ្ដាច់មុខ​ក្នុង​ការលក់​ផលិតផល​ទូរស័ព្ទ Lumia របស់  Microsoft  ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ហើយ​ផ្តល់​សម្រាប់តែ​ចំពោះ​អតិថិជន​សែ​ល​កាត​ប៉ុណ្ណោះ​។​

​ទូរស័ព្ទ Lumia រួមបញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft OS ចុងក្រោយ​បំផុត  ប្រើ​Windows 10 មាន One Drive  ដែល​ធានា​ផ្តល់នូវ​បទពិសោធ​ពេញលេញ​គ្រប់ ទូរស័ព្ទ​របស់​អ្នក​។ ប្រព័ន្ធ​ប្រតិបត្តិការ OS ចុងក្រោយ​នេះ បានដាក់​បញ្ចូល​មុខងារ​ពិសេសៗ​រួមមាន ម៉ឺ​នុយ​បើក​ដែល​អាច​បញ្ជា​បាន​តាម​តម្រូវការ និង​ការបង្ហាញ​កម្មវិធី កម្មវិធី Browser ទំនើប​ថ្មី បច្ចេកវិទ្យា Microsoft ដែល​បានដាក់​បញ្ចូល Cortana មានមុខ​ងារ​ជា Webnote ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​សរសេរ​គូសវាស​នៅលើ​ទំព័រ​វែ​ប​នានា Action Center កំណែរ​ថ្មី និង​មុខងារ​ជាច្រើន​ទៀត​។​

“​យើង​មានការ​រំភើប​យ៉ាងខ្លាំង​ក្នុង​សហការ​ជា​ដៃគូ​ជាមួយ សែ​ល​កាត និង​មាន​អតិថិជន​របស់ខ្លួន​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ម៉ាក Lumia ផ្សេងៗ​របស់​យើង​ដែល​ដំណើរការ​ដោយ Windows 10​។ យើង​ជឿថា Microsoft នឹងមាន​ផលិតផល​ជាច្រើន​ទៀត​ដើម្បី​ផ្តល់ជូន និង ពង្រីក​វត្តមាន​សកម្ម​ភាពចុះ​ផ្ទាល់​របស់​យើង​បន្ថែមទៀត​តាមរយៈ​ដៃគូ​សហការ​ដែល​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ធំ​និង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា គឺជា​អ្វីដែល​យើង​មាន​សុទិដ្ឋិនិយម​បំផុត​។​” នេះ​បើតាម​ការលើកឡើង​រប​ស់​តំណាង​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​។​

ការផ្ដល់ជូន​កម្មវិធី​ពិសេស​នៅក្នុង​ហាង​ផ្ទាល់ មាន​ទាំង​គម្រោង​ពិសេស​ផ្សេងៗ ការបញ្ចុះ​តម្លៃ និង​កាដូ​ឥតគិតថ្លៃ សម្រាប់​ការ​ជ្រើស​ទិញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Microsoft ។​

​លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន សែ​ល​កាត បាន​ឲ្យ​ដឹងថា “​គំនិត​ផ្ដួចផ្ដើម​កម្មវិធី​ហាង​ក្នុង​ហាង (SIS) នេះ មាន​គោលបំណង​ឱ្យ​អតិថិជន​យើង​ទទួលបាន​នូវ​បទពិសោធ​ងាយស្រួល​នៅក្នុង​ហាង​ផ្ទាល់​តែម្ដង​។ ដោយបាន​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ជាច្រើន យើង​ប្រមើល​មើលឃើញ​ពី​ការ​ប្រែក្លាយ​ការិយាល័យ​របស់​យើង​ឲ្យ​ទៅជា​កន្លែង​ប្រមូលផ្ដុំ​ម៉ូ​ដែល​ទូរស័ព្ទ​មួយ​ដែលមាន​លើ​ពិភពលោក អាចឱ្យ​អតិថិជន​យើង​រក​ទិញ​តាម​តម្រូវការ​របស់ខ្លួន​ដោយមាន​ដំណោះស្រាយ​សម្របសម្រួល​ពី​ដើម​ដល់​ចប់ ក៏ដូចជា​ទទួល​បទពិសោធ​ជាមួយ​ទូរស័ព្ទ​ទំនើប​ចុងក្រោយ​ក្នុង​ប្រើ​ដៃ​ជា​លើកដំបូង​។ យើង​សប្បាយរីករាយ​ណាស់​ដោយមាន Microsoft ចូលរួម​ក្នុង​កិច្ចខិតខំ​របស់​យើង បង្កើតបាន​នូវ​បទពិសោធ​ប្រើ​ទូរស័ព្ទ​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​។ យើង​ក៏មាន​ក្ដីរំភើប​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដោយ​រួមបញ្ចូល​ធនធាន​របស់​ក្រុមហ៊ុន​យើង​ទាំងពីរ​ដើម្បី​ផ្តល់ឱ្យ​អតិថិជន​កាន់តែច្រើន​សម​នឹង​ការចំណាយ​របស់​ពួកគាត់​។​”

ផលិតផល​ទូរស័ព្ទ​របស់ Microsoft នឹងមាន​លក់​នៅ​ការិយាល័យ​កណ្ដាល សែ​ល​កាត សាខា​ផ្លូវ​កម្ពុជា​ក្រោម និង​សាខា​ទួលគោក ចាប់ពី​ថ្ងៃទី​06 ខែវិច្ឆិកា ឆ្នាំ​2015 តទៅ​។ អតិថិជន​ដែល​មកកាន់​សាខា​ទាំងនេះ នឹង​ទទួលបាន​គម្រោង​ផ្ដល់ជូន​ដំបូង​ដូចខាងក្រោម​៖

MS

You might also like More from author

Comments are closed.