យុវជន​ផុសផុល​រឿង​សង្គម តែ​មិនសូវ​ផុសផុល​បញ្ហា​ផ្ទាល់ខ្លួន​!

0
Cambodia Website Design
011414-billboard_tpភ្នំពេញ​៖ នៅក្នុង​បណ្ដាញ​សង្គម វេទិការ​សាធារណៈ សិក្ខាសាលា កិច្ចពិភាក្សា​កម្រិត​យុវជន និង​វេទិកា​នានា​ជាច្រើន គេ​តែង​ស​ង្គេ​ត​ឃើញថា យុវជន បាន​ចូល​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​តាមដាន​សង្គម​យ៉ាងសកម្ម​។

​ជាការ​ពិត​ក្នុងស្ថានភាព​សង្គម​កំពុងដំណើរការ​ឆ្ពោះទៅរក​ការគ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​មួយ ការចូល​រូ​ម​របស់​យុវជន​ក្នុងការ​រិៈ​គន់​សង្គម រិៈ​គន់​អ្នកដឹកនាំ មន្ត្រី​រដ្ឋ អាជ្ញាធរ អ្នកនយោបាយ អ្នកជំនួញ​ក្នុង​គោលបំណង​ស្ថាបនា ដើម្បី​ឲ្យ​សង្គម​អាច​អនុវត្តន៍​បាន​ពេញលេញ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ គឺជា​កិច្ចការ​ដ៏​ល្អប្រសើ​បំផុត​របស់​យុវជន​ជំនាន់​ថ្មី​។
Cambodia Website Design
​តែ​គេ​ស​ង្គេ​ត​ឃើញថា សន្ទុះ​របស់​យុវជន​ពេលខ្លះ​ហាក់​មាន​ល្បឿន​ហួសការ​កំណត់ ឬ​អាច​និយាយបានថា ទៅ​លឿន​ជាង​អ្វីដែល​ខ្លួន​មាន​។ យុវជន​មួយចំនួន​បាន​ប្រើប្រាស់​ការមើល​សង្គមរ​បស់​ខ្លួន​តាមរយៈ​ការមើលឃើញ​ដោយ​ភ្នែក ដោយ​ពិសោធន៍​ជីវិត និង​ការគិត​ពិចារណា ដើម្បី​រិះគន់ ដោយ​ឥត​សំចៃ រ​ហួត​ដល់​មានការ​ជេ​ប្រមាថ​គ្នា ព្រោះតែ​ស្ថិតនៅក្រោម​ឥទ្ធិពល នៃ​មនោគមន៍វិជ្ជា​នយោបាយ​បក្ស ដែល​ខ្លួន​គាំទ្រ ហើយ​រិះគន់​អ្នកនយោបាយ​បក្ស​ផ្សេងៗ​ក្រៅពី​បក្ស​ខ្លួន​ថា​មិនល្អ​ជាដើម​។
​បើទោះបីជា​យ៉ាងណា​ការ​ខ្វល់ខ្វាយ​ទាំងអស់នោះ គឺជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ប្រទេសជាតិ ព្រោះ​សង្គម​ចាប់ផ្ដើម​មាន​កម្លាំង​ហ៊ាន​ក្រោកឈរ​យ៉ាង​ពេញមុខ​ពេញមាត់ ក្នុង​ចេតនា​បង្ហាញ​ស្មារតី​ជាតិនិយម​។
​ប៉ុន្តែ​
អ្វីដែល​សំខាន់​ជាង​នេះ​គឺ​នៅត្រង់ថា យុវជន​មានគំនិត​ជួយ​ជាតិ ជួយ​កែ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ជួយ​កែ​ឥរិយាបថ​មន្ត្រី​រដ្ឋ ជួយ​កែ​អ្នកនយោបាយ តែ​យុវជន​ខ្លួនឯង​ហាក់​នៅ​មិនទាន់​ព្យាយាម​រិះរក​មធ្យោបាយ​ដើម្បី​កែប្រែ​ខ្លួនឯង អភិវឌ្ឍន៍​ខ្លួនឯង និង​កែប្រែ​ស្ថានភាព​រស់នៅ​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើ​ជាមុនសិន​នោះទេ​។ យុវជន​មួយចំនួន​ហាក់​ចំណាយពេល​ច្រើន​ដើម្បី​រិះគន់​គេ ខ្លាំង​ជាង​ការព្យាយាម​ចំណាយពេល​ដើម្បី​កែប្រែ​ជីវភាព​ខ្លួន និង​គិតពី​ផែនការ​ជីវិត​របស់ខ្លួន​នោះឡើយ​។ កត្តា​នេះ​គឺជា​ចំណុច​មួយ​ដែល​យុវជន​ត្រូវ​ថ្លឹងថ្លែង​គ្នា​ឲ្យ​បានច្បាស់លាស់​ក្នុងការ​ចំណាយពេល​វេលា​។ ព្រោះថា​ដើម្បី​ជួយ​ជាតិ​ពិតប្រាកដ​គឺ​ផ្ដើមចេញពី​ការជួយ​ខ្លួនឯង ចូលរួម​អភិវឌ្ឍន៍​ជាតិ​ពិតប្រាកដ​គឺ​ចូលរួម​អភិវឌ្ឍន៍​ខ្លួន ចង់បាន​សង្គម​រីកចម្រើន​ពិតប្រាកដ​គឺ​ផ្ដើម​ពី​ការធ្វើ​យ៉ាង​ដើម្បី​ឲ្យ​ខ្លួន​មាន​ជីវភាព​ធូ​ធារ​សមរម្យ​ក្នុងសង្គម​។ ព្រោះ​មនុស្ស​គឺជា​ធាតុ​របស់​សង្គម នៅពេល​មនុស្ស ឬ​ប្រជាពលរដ្ឋនៅក្នុង​សង្គម​កាន់​តែមាន​ជីវភាព​សមរម្យ​សង្គម​ក៏មាន​ការរីកចម្រើន​លូតលាស់​ឆាប់រហ័ស​។ ប៉ុន្តែ​ប្រសិនបើ​យុវជន​ចេះតែ​និយាយ ចេះតែ​រិះគន់ និង​វាយតម្លៃ​អ្នក​ដ៏​ទៃ តែ​មិន​ព្រម​កែប្រែ​ចាប់បី​ខ្លួនឯង​ជាមុន​ទេ គឺជា​ភាពបរាជ័យ​របស់​ប្រទេសជាតិ​នៅពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៅវិញ​នោះទេ​។ ព្រោះ​អនាគត​ទំពាំង​ស្នង​ឬ​ស្សី មិនអាច​សង្ឃឹម​បាន​៕ ប្

You might also like More from author

Comments are closed.