​សិស្ស​វិទ្យាល័យ​ប្រទេស​ជប៉ុន​ចំនួន​២១​នាក់ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ជំរុញ​ការយល់ដឹង​អំពី​ប្រទេស​ជប៉ុន JENESYS២០១៥ រយៈពេល​៨​ថ្ងៃ​។ ដំណើរ​ទស្សនកិច្ច​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៨​ខែធ្នូ​ខាងមុខ​។​

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.
27112015173823images​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន សិស្ស​វិទ្យាល័យ​ប្រទេស​ជប៉ុន​នឹងធ្វើ​ការប្តូរ​បទពិសោធ​ន៍​នៅ​កន្លែង​ផ្សេងៗ និង​នៅតាម​សាលា ការ​ស្នាក់​នៅផ្ទះ​អ្នកស្រុក និង​ពិធី​ផ្សេងៗ​ទៀត​។

​តាមរយៈ​កម្មវិធី​ទាំងនេះ ក្រុម​ប្រតិភូ​នឹងធ្វើ​ការផ្លាស់ប្តូរ​យោបល់​អំពី​នយោបាយ និង​សង្គម ផ្សព្វផ្សាយ​វប្បធម៌ និង​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ​របស់​ជប៉ុន និង​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។​
Cambodia Website Design
​សូមបញ្ជាក់ថា គោលបំណង​របស់​កម្ម​វិធី​នេះ គឺ​ជំរុញ​ការយល់ដឹង​អំពី​នយោបាយ សង្គម ប្រ   វ​ត្តិ​សាស្ត្រ និង​គោលនយោបាយ​ការទូត​របស់​ប្រទេស​ជប៉ុន និង​ពង្រីក​មូលដ្ឋាន​ការទូត​របស់​ប្រទេស​ជប៉ុន ដោយ​បង្កើត​ក្រុម​អ្នក​ចូលចិត្ត និង​ក្រុម​ដែលមាន​ការយល់ដឹង​ពី​ប្រទេស​ជប៉ុន​បង្កើន​ការយល់ឃើញ និង​បន្ត​ការចាប់អារម្មណ៍​ពី​ប្រទេស​នៅក្នុង​សហគមន៍​អន្តរជាតិ​តាមរយៈ​ការផ្សព្វផ្សាយ​ពី​ឥរិយាបថ​ការទូត និង​ភាព​ទាក់ទាញ​ជាដើម​របស់​ប្រទេស​ជប៉ុន​ពី​អ្នកចូលរួម​៕
Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក