CPP ស្វាគមន៍ CNRP បក្ស​ទាំង​2​គ្រោង​ជួប​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​បន្ថយកម្តៅ

2
Cambodia Website Design

0bff8af6-9038-4d7b-9351-559290984b1aរាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជាប់​គាំង​អស់​មួយ​រយៈពេល​មក ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគតិច និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគច្រើនក្នុង​រដ្ឋសភា គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ខាង​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ។ ទោះជា​យ៉ាងណា គម្រោង​ជួ​​ប​គ្នា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ត្រូវ​បាន​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅឡើយ​ទេ ។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អំឡុងស​ប្តា​ហ៍​ក្រោយ​គឺ​ដើមខែ​ធ្នូ ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មិន​ទាន់​មាន​ចម្លើយ​ពី​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នៅឡើយ​ទេ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជូនដំណឹង​ក្រៅផ្លូវការ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ អំពី​ការ​សុំ​ជួប​ចរចា​គ្នា​នេះ ប៉ុន្តែ​ការ​សរសេរ​ជា​លាយ​ល័ក្ខណ៍​អក្សរ​នៅ​មិន​ទាន់​មាននៅ​ឡើយ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចម្លើយ​ពី​គណបក្ស​ប្រជាជន​នៅឡើយ ។ លោក​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំនួប​នេះ គឺ​ចង់​រក្សា​ស្ថានភាព​នយោបាយ និង​ស្ថិរភាព ក្រោយ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​យើង​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ដោះ

Cambodia Website Design

ស្រាយ​បញ្ហា​រវាង​ខ្មែរ​នឹង​ខ្មែរ​ឱ្យ​បាន​ជោគជ័យ ។

ចំណែក​លោក សុខ ឥ​សាន្ត អ្នក​នាំពា​ក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគច្រើន​ក្នុងរដ្ឋសភា ស្វាគមន៍ និង​បើកទ្វារ​ចំហ​ជា​និច្ច​ចំពោះ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សុខ ឥ​សាន្ត ថ្លែង​ថា បើ​មាន​សំណើ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាច​នឹង​មាន​ជំនួប​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ ឬ​ដើមខែ​ធ្នូ​។ ទោះបីជា​មាន​មាន​ចរចា​គ្នា​យ៉ាងណា​ក្តី ចំពោះ​សំណុំរឿង​របស់​លោក សម រ​ង្ស៊ី ក្នុង​ការ​ដាក់​ចរចា​នោះ វា​ហួសពេល​ទៅ​ហើយ គឺ​វា​ដូច​ជា​រថភ្លើង​អុ​ី​ចឹ​ង​បាន​ហូ​ស​ទៅ​ហើយ មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ ។

លោក សុខ ឥ​សាន្ត បញ្ជាក់​ថា «​ដើម្បី​កុំ​ឲ្យ​កម្តៅ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ក្តៅ ឬ​មួយ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ ទាមទារ​ឲ្យ​អ្នកនយោបាយ ពិសេស​នោះ​មេ​បក្ស​ប្រឆាំង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នយោបាយ និង​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំង​ពីរ​នា​ពេល​កន្លង​មក​» ។

ទោះជា​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា មាន​ជំនួប​ពិតប្រាកដ​នោះ​ទេ ។ ជាង​នេះ​ទៀត លោក​ថ្លែង​ថា នឹង​រង់ចាំ​ពិនិត្យ​ជាមួយ​គ្នា​ថា គណបក្សប្រឆាំង​នឹង​លើកយក​បញ្ហា​អ្វី​សម្រាប់​ដាក់​លើ​តុ​ចរចា ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ លើកយក​ករណី​លោក សម រ​ង្ស៊ី ចរចា​នោះ វា​ហួសពេល​ហើយ ព្រោះថា​ច្បាប់​បាន​កំណត់​រួច​ហើយ​។ ជាង​នេះ​ទៀត មិន​អាច​ប្រទេស​ណាមួយ​ចាប់បង្ខំ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យភាព​ឲ្យ​អនុវត្ត​ល្មើសច្បាប់​បាន​ទេ ។

គួរ​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា មិន​គោរព​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​ប្រេះឆា​គ្នា ។ ប៉ុន្តែ​ទោះជា​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ក្ដី ក៏​តំណាង​គណបក្ស​ទាំង​ពីរ​ស្វះស្វែង​ជួប​គ្នា​ដើម្បី​វិល​មក​រក​តុ​ចរចា ហើយ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា ដូចដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​នោះ​ដែរ ។
ជាមួយ​គ្នា​នេះ មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញឫទ្ធិ ថ្លែង​ថា តំណាង​គណបក្ស​ទាំង​ពីរ​កំពុង​ទាក់ទង​គ្នា​ដើម្បី​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​អំពី​ការ​ជួប​គ្នា ដោយ​ប្រើប្រាស់​យន្តការ​វប្បធម៌​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគច្រើន  និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគតិច​នៅ​រដ្ឋសភា ។ លោក​បញ្ជាក់​ថា ការ​គ្រោង​ជួប​គ្នា​នេះ​នឹង​ជជែក​ពី​ការ​វិវឌ្ឍន​យោ​បាយ​ចុង​ក្រោយ និង​ករណី​លោក សម រ​ង្ស៊ី ពិសេស​គឺ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ។

សួ​ម​រំឭក​ថា តំណាងរាស្ត្រ​សំឡេង​ភាគច្រើន​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​អនុម័ត​កាលពី​ចុងឆ្នាំ​២០១៤ ក្នុង​គោលបំណង​អនុវត្ត​បន្ត​នូវ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​ដើម្បី​ឲ្យ​ក្រុម​ភាគតិច​មានឱកាស​ជួប​សន្ទនា​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ប្រទេស​ជាតិ ។
ក្រុម​ភាគតិច​និង​ក្រុម​ភាគច្រើន​នេះ កន្លង​មក​បាន​ជួប​គ្នា​ជា​ញឹកញាប់ ពិសេស​រវាង​សម្ដេច​ក្រឡាហោម ស ខេ​ង និង​លោក សម រ​ង្ស៊ី ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ។ ប៉ុន្តែ​សម្រាប់​គម្រោង​ជួប​គ្នា​នេះ​ត្រូវ​អវត្តមាន​លោក សម រ​ង្ស៊ី ហើយ​បើ​តាម​ឲ្យ​ដឹង​នោះ លោក កឹ​ម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ស្ដីទី​ក្រុម​តំណាងរាស្ត្រ​ភាគតិច នឹង​ជួស​ម្ដេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​ភាគច្រើន ។

គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​ចង់​ជួប​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្មី និង​ស្រប​តាម​ការ​កំណត់​រវាង​ក្រុម​ភាគច្រើន និង​ក្រុម​ភាគតិច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ប្រេះឆា​គ្នា​នូវ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដោយ​ជំនួស​មក​វិញ​នូវ​ការ​វាយប្រហារ​ពាក្យ​សម្ដី​គ្នា​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក រវាង​មេដឹកនាំ​គណបក្ស​ទាំង​២ ។ ជាង​នេះ​ទៀត បញ្ហា​ដែល​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ព្រឹត្តិការណ៍​វាយដំ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥  ករណី​ដក​លោក កឹ​ម សុខា ចេញពី​អនុប្រធាន​រដ្ឋសភា ការ​ដក​អភ័យឯកសិទ្ធិ​លោក សម រ​ង្ស៊ី និង​ការ​ចេញ​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី ជា​បន្តបន្ទាប់ ៕

You might also like More from author

Comments are closed.