ជនបរទេស បើកម៉ូតូលឿន បុករឺម៉កដឹកធ្យូង ស្លាប់ភ្លាមនៅ កន្លែងកើតហេតុ

2
Cambodia Website Design

Hong-0854ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសជនបរទេស មិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកម៉ូតូ លឿន ជ្រុលទៅបុករឺម៉ក ដឹកធ្យូង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចជិត សណ្ឋាគារសុខា ផ្លូវទន្លេសាប ក្រុម១០ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរបស់ជនរងគ្រោះម៉ាកYamaha sport ពាក់ស្លាកលេខ ភ្នំពេញ 1FK-4425 ។

Cambodia Website Design

សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនកើតហេតុ គេឃើញជនបរទេសរួបនេះ បើកម៉ូតូយ៉ាងលឿន ហួសល្បឿនកំណត់ រួចបានបុកជាមួយរឺម៉កដឹកធ្យូង ដែលធ្វើដំណើរក្នុងទិសដៅ បញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់តែ ម្តង  ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ បានចុះទៅវាស់វែង ហើយយកម៉ូតូនិងរឺម៉កធ្យូង ទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ ដើម្បីរង់ចាំធ្ចើការដោះស្រាយ ៕

Comments

comments

You might also like More from author