អគ្គិសនី​កម្ពុ​ជាត​ភ្ជាប់​ចរន្ត​តម្លៃ​៦១០​រៀល​ ត​ដល់​អ្នក​ជួល​ផ្ទះ​ និង​បន្ទប់​ជួល​ជិត​បាន​១៩​ម៉ឺន​បន្ទប់​ហើយ

3
Cambodia Website Design

Nita-28-A-13-Full-700x400ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រតិបត្តិ​ការ​តភ្ជាប់​ចរន្តអគ្គិសនី ដែល​មាន​តម្លៃ ៦១០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ ជូន​កម្មករ កម្មការិនី និង​យោ​ជិត ក៏ដូចជា​អ្នក​ជួល​ផ្ទះ ជួល​បន្ទប់ របស់​អគ្គសិ​នី​កម្ពុជា (EDC) សម្រេច​បាន​ជិត ១៨៧.២៤៥​បន្ទប់​ហើយ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹង​ថា​ អគ្គិសនី​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់ផ្ទះ ឬ​បន្ទប់​ជួល​ដែល​បាន​ផ្តល់​ការ​សហការ​យ៉ាង​ល្អ។ អគ្គិសនី​កម្ពុជា ក៏​អរគុណ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច អ្នក​ជួល​ផ្ទះ និង​បន្ទប់ ព្រមទាំង​និយោជិត​អគ្គិសនី ដែល​បាន​ខិតខំ​បំពេញការងារ មិន​ខ្លាច​នឿយហត់​។

អគ្គិសនី​កម្ពុជា​បាន​សន្យា​ថា ខ្លួន​នឹង​បន្តការ​ងារ​នេះ​ឲ្យ​សស្រាក់សស្រាំ​ថែមទៀត រហូត​យុទ្ធនាការ​តប​ណ្តាញ​នេះ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង។

Cambodia Website Design

សូម​បញ្ជាក់ថា យុទ្ធនា​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី ៦១០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ សម្រាប់​អ្នក​ប្រើប្រាស់​ក្រោម ៥០​គីឡូ​ក្នុង​មួយ​ខែ ទៅកាន់​ផ្ទះ ឬ​បន្ទប់​ជួល របស់​កម្មករ កម្មការិនី និយោជិត បានធ្វើ​ឡើង​ចាប់​តាម​ពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥។

យុទ្ធនាការ​ធ្វើឡើង​ក្រោម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​នេះ គេ​រំពឹង​ថា​ នឹង​ជួយ​ឲ្យ​កម្មករ និយោជិត មាន​ជីវភាព​បាន​កាន់តែ​ល្អប្រសើរ ជាមួយ​ការកាត់បន្ថយ​ការ ចំណាយ​ខ្ពស់​ទៅលើ​តម្លៃ​អគ្គិសនី ដែល​កំណត់​ដោយ​ម្ចាស់ផ្ទះ ឬ​បន្ទប់​ជួល ក្នុង​តម្លៃ​ចន្លោះ​ពី ១៥០០​រៀល ទៅ​២០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​នោះ៕

Comments

comments

You might also like More from author