តួកគីចង់​​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​ប្រេង ក្រៅពី​រុស្ស៊ី

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភាពតានតឹង និង​សង្រ្គាម​ពាក្យសំដី នៅ​តែ​បន្តមាន​រវាង​រុស្ស៊ី និង​តួកគី គិតចាប់​តាំង​ពី​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់គ្រាប់​រុស្ស៊ី កាលពី​ថ្ងៃទី ២៤​វិច្ឆិកា។ នៅថ្ងៃ​សៅរ៍ ទី ៥​វិច្ឆិកា នៅក្នុង​សេចក្តី​ថ្លែង​នៅ​វិទ្យុជាតិ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បាន​និយាយថា តួកគី​កំពុង​រក​ប្រទេស​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន ក្រៅពី​រុស្ស៊ី។

 

Cambodia Website Design

តើ​តួកគី​នៅ​តែ​បន្ត​នយោបាយ​មុខពីរ ឬ​យ៉ាងណា? នៅ​ផ្នែកការទូត រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​តួកគី កាលពី​ថ្ងៃ​សៅរ៍ ទើប​តែ​បាន​​អំពាវនាវ​ឲ្យមាន​ការពិភាក្សា ជាមួយ​រុស្ស៊ី ដើម្បី​បន្ថយ​ភាពតានតឹង ប៉ុន្តែ នៅ​ផ្នែក​នយោបាយ​វិញ ប្រមុខ​រដ្ឋ​តួកគី​បាន​ប្រកាស​ដំណឹង​មួយ​ដែល​នឹង​​ធ្វើ​ឲ្យ​ទីក្រុង​ម៉ូស្គូ​មិន​សប្បាយ​ចិត្ត។
នៅក្នុង​សុន្ទរកថា ថ្លែង​នៅ​វិទ្យុ កាលពីថ្ងៃ​សៅរ៍​ដដែល ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បាន​មាន​ប្រសាសន៍​ថា តួកគី​នឹង​រក​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ឲ្យ​តួកគី ក្រៅ​តែ​ពី​រុស្ស៊ី។ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន តួកគី​ទិញ​នាំចូល ប្រេង និងឧស្ម័ន​សឹង​តែ​១០០ ភាគរយ។ រហូត​មកដល់​សព្វថ្ងៃនេះ តួកគី ទិញ នាំចូល​ប្រេង​ពី​រុស្ស៊ី ប្រមាណ​៥០ភាគយ​នៃ​តម្រូវការ​សរុប ហើយ​និង​ឧស្ម័ន រុស្ស៊ី ប្រមាណ​៣០ភាគរយ។

ការប្រកាស​របស់តួកគី ដែលចង់​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថាមពល​ថ្មី ក្រៅពី​រុស្ស៊ី កើតមាន​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​តួកគី ដើម្បី​សងសឹក​នឹងការណ៍​ដែល​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី កាលពី​ពីរ​សប្តាហ៍មុន។ លោក​ប្រធានាធិបតី រុស្ស៊ី ពូទីន នៅ​បាន​ថ្លែងចំៗ ឈ្មោះ ប្រធានាធិបតី​តួកគី និង​ក្រុមគ្រួសារ ថា ជា​អ្នកទិញ​ប្រេង​ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម រហូត​ធ្វើ​ឲ្យ​ក្រុមនេះ មាន​លុយ​សម្រាប់​ធ្វើ​សង្រ្គាម​ភេរវកម្ម។ លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បានទាត់ចោល​ការចោទ​ប្រកាន់ ដែល​លោក​ចាត់ទុក​ថា គ្មាន​សីលធម៌​ពី​ភាគី​ប្រធានាធិបតី​រុស្ស៊ី។

ប្រធានាធិបតី​តួកគី កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ជាក់ថា ជម្លោះ សងសឹក​តួកគី និង​រុស្ស៊ី នៅ​មិនទាន់​ប៉ះពាល់ ទៅ​ដល់​កិច្ចសន្យា ទិញ​ប្រេង ពី​រុស្ស៊ី នៅ​ឡើយទេ ប៉ុន្តែ យ៉ាងណា​ក៏ដោយ តាម​លោក​រេស៊ីប អ៊ែរដូហ្កាន តួកគី នៅ​សប្តាហ៍​នេះ បាន​ចុះ​ហត្ថលេខា​ទិញប្រេង​ពី​ការតា។ លើសពីនោះ តួកគី​កំពុង​មាន​គម្រោង​ផងដែរ ចង់​ទិញ​ឧស្ម័ន​​ពី​ប្រទេស អាស៊ែបៃហ្សង់។

ខឹង​នឹង​តួកគី​ដែល​មិន​ព្រម​សុំទោស ក្នុង​រឿង​បាញ់​ទម្លាក់​យន្តហោះទម្លាក់​គ្រាប់បែក​របស់ខ្លួន នៅក្នុង​ប្រទេស​ស៊ីរី ទីក្រុង​ម៉ូស្គូ នៅ​សប្តាហ៍​នេះ​បាន​ប្រកាស​ចាត់វិធានការ​ជាច្រើន​ដាក់​ទណ្ឌកម្ម​លើ​តួកគី។ ក្រៅតែ​ពី​ហាម​ឈប់​ឲ្យ​នាំចូល ផ្លែឈើ បន្លែ​ពី​តួកគី ប្រធានាធិបតី​រុស្ស៊ី បាន​ហាម​ផ្តាច់ មិន​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី រើសបញ្ចូល​បុគ្គលិក​ជនជាតិ​តួកគី។ រុស្ស៊ី នៅ​បាន​សម្រេច​ឲ្យ​ប្រជាជន​តួកគី​ត្រូវ​សុំ​ទិដ្ឋាការ ដើម្បី​ចូល​រុស្ស៊ី ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​ក្រោយ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក