លាហើយ ក្បាលពោះប៉ោង ដូចពាងទឹក

6
Cambodia Website Design

300សព្វថ្ងៃនេះមានមនុស្សមិនតិចទេ ដែលកំពុងរស់នៅជាមួយនឹងក្បាលពោះ ប៉ោងដូចពាងទឹក ។ ខ្មាស់គេណាស់មែន ? ពិបាកក្នុងការស្វែងរកសំលៀកបំពាក់ណាស់មែនទេ ? ខឹងណាស់ខំសម្រក់យ៉ាងណា ក៏មិនព្រមស្រក់ ក្បាលពោះនៅតែធំ ។ កុំបារម្ភអី អ្នកអាចសាកល្បងជាមួយនឹង វិធីងាយៗដូចខាងក្រោមនេះ ៖

១. ទឹកក្រូចឆ្មា
ញាុំទឹកក្រូចឆ្មាមួយពែង ជារៀងរាល់ព្រឹក គឺជាមធ្យោបាយដ៏ល្អ ក្នុងការកំចាត់ក្បាលពោះប៉ោងដូចពាងទឹក ។ ច្របាច់ក្រូចឆ្មាមួយផ្លែចូលទៅក្នុងកែវទឹកក្ដៅឧណ្ហៗ ហើយបន្ថែមអំបិលមួយចឹប ដើម្បីអោយមានជាតិ កូរបញ្ជូលគ្នា ។ អ្នកអាចញាុំវាមួយកែវជារៀងរាល់ព្រឹក បន្ទាប់ពីអាហារព្រឹករួច ។ ់

Cambodia Website Design

២. ផឹកទឹក
ការផឹកទឹកអោយបានច្រើន គឺជាវិធីដ៏ល្អក្នុងការកាត់បន្ថយក្បាលពោះ ។ វាអាចជួយអ្នកក្នុងវិធីពីរយ៉ាងគឺ៖ ទី១ រក្សាសំណើមដល់ស្បែក ។ ទី២ ជួយបង្កើនការរំលាយអាហារក្នុងរាងកាយរបស់អ្នក និង សំអាតកាកសំណល់ជាតិពុល ចេញពីរាងកាយរបស់អ្នក ។

៣. ញាុំខ្ទឹមឆៅ
អ្នកគួរតែញាុំវាពីរ រឺ បីកំពឹស ហើយផឹកទឹកក្រូចឆ្មាក្ដៅឧណ្ហៗ (វិធីទី១ខាងលើ) ។ វាជាវិធីសម្រក់ទំងន់ដ៏អស្ចារ្យមួយ សំរាប់អ្នកដែលចង់បានក្បាលពោះរាបស្មើ ។

៤. ខ្ញី
ចិតខ្ញីស្តើងៗ ហើយយកវាធ្វើជាតែ ។ បន្ថែមទឹកឃ្មុំបន្តិចចូល ហើយផឹកវា ។ វាត្រូវបានគេទទួលស្គាល់ថា ជាវិធីដ៏ល្អមួយប្រភេទផងដែរ ក្នុងការកាត់បន្ថយជាតិខ្លាញ់ ។

អានបន្ត៖ http://rosemag.net/308

Comments

comments

You might also like More from author