គិតខុសហើយ ស្លឹកតើយ មិនមែនគ្រាន់តែ ជាគ្រឿងផ្សំ ធ្វើបង្អែមទេ តែវាមាន អត្ថប្រយោជន៍ណាស់ សំរាប់សុខភាព ទាំ

0
Cambodia Website Design

300 (1)មនុស្សគ្រប់គ្នាទទួលស្គាល់ថា ស្លឹកតើយជាប្រភេទ គ្រឿងផ្សំដែលជួយអោយ បង្អែម និង បាយ មានក្លិនគួរអោយចង់ទទួលទាន ។ លើសពីនេះស្លឹកតើយក៏ជា ស្លឹកឱសថមួយប្រភេទដែល ល្អសំរាប់សុខភាពសក់ ធ្វើអោយសក់ខ្មៅរលោង និង គ្មានអង្គែ, ជំងឺលើសឈាម, រោគសន្លាក់ឆ្អឹង និង បង្កើនការចង់ញាុំអាហារ និង សុខភាពផ្សេងៗជាច្រើនទៀត ។ តើអត្ថប្រយោជន៍របស់ស្លឹកតើយ មានអ្វីខ្លះទៀត ខាងក្រោមនេះជាចំលើយ ៖

១. ព្យាបាលប្រព័ន្ធសរសៃប្រសាទ ចុះខ្សោយ
ញាុំ ទឹកស្លឹកតើយជារៀងរាល់ព្រឹក និង រាល់ល្ងាច គឺអាចជួយព្យាបាល ជំងឺសរសៃប្រសាទចុះខ្សោយ ។ វិធីធ្វើពិតជាងាយស្រួលណាស់ ។ អ្នកគ្រាន់តែទិញស្លឹកតើយ ហើយលាងសំអាតអោយបានស្អាតល្អ ហាន់វាជាកង់ៗ ងាយស្រួលដាំ ហើយដាំជាមួយទឹក ៣ ពែងធំៗ ។ បើកភ្លើងតិចៗ រំងាស់វា ។ ទុកវាអោយពុះរុយៗ ប្រមាណជា ១០ នាទី រហូតទឹកប្រែជាពណ៌បៃតងខ្ចី ។ បន្ទាប់មកបិទភ្លើង ។ យកស្លឹកតើយចេញពី ឆ្នាំងដាំ រួចដាក់ចូលទៅក្នុងម៉ាសុីនកិន ។ ទុកទឹកអោយត្រជាក់ មួយសន្ទះសិន សឹមចាក់ទឹកចូលទៅក្នុងម៉ាសុីនកិន ហើយកិនវាអោយម់ត់ ច្របាច់វា អោយច្រោះយកតែទឹក ។ ចាក់ទឹកវាចូលទៅក្នុងកែវ រឺកូនចាន ។ ផឹកវាមួយថ្ងៃ ៣ កែវ ។

Cambodia Website Design

វិធីមួយទៀត៖
– ដាំស្លឹកតើយ ជាមួយទឹក ៣ ពែង រំងាស់ចោល ២០ នាទី ដោយបើកភ្លើងតិចៗ ពេលទឹកប្រែជាពណ៌បៃតងខ្ចី ពន្លត់ភ្លើង ហើយត្រងយកតែទឹក ។

២. ព្យាបាលលើសឈាម
ក្រៅពីព្យាបាលប្រព័ន្ធសរសៃ ប្រសាទចុះខ្សោយហើយ ទឹកស្លឹកតើយក៏អាចព្យាបាលបញ្ហា លើសឈាមផងដែរ ។ ផឹក ២ កែវគឺគ្រប់គ្រាន់ហើយ ។

អានបន្ត៖ http://rosemag.net/307

You might also like More from author

Comments are closed.