ដេននី ​នៅ​តែ​សិចស៊ី​តាម​ចិត្ដចង់ ​អត់​ខ្វល់​សង្សារ​ប្រចណ្ឌ​

0
Cambodia Website Design

ភ្នំពេញ:​ កញ្ញា ដេននី ​តារា​សម្តែង​ទើប​តែនឹង​រះ​ថ្មី ​រមែង​បង្ហាញពី​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ពិភព​សិល្បៈ​នូវ​សម្រស់​​សិចស៊ី​ ​បញ្ចេញ​ដើម​ទ្រូងទ្រលុក​ទ្រ​លន់​ ​​ស្ទើរ​អាក្រាត​កាយ​មិន​សំចៃ​ភ្នែកបុរសៗ​។ ​

ពាក់​ព័ន្ធ​នឹង​និស្ស័យ​​ចិត្ត​ល្អ​ដល់​ក្រសែភ្នែក​បុរស​ៗ​នេះ កញ្ញា​ក៏​បង្ហើប​ថា​ សង្សា​រ​នាង​ក៏មិន​ចង់​ឲ្យ​នាង​បញ្ចេញ​ភាព​សិចស៊ី​អ៊ីចឹង​ទេ។

តោង​កាលីបជា​តារា​សម្តែង​​ត្រឹម​តែ​ថត​សម្តែង​បទចម្រៀង​ខារ៉ាអូខេ​មួយ​បទ «ប្តី​ចាស់​ក្បត់​ខ្ញុំ» និងស្ប៉ត​ផ្សព្វផ្សាយ​ផលិត​ផល​​ថែ​រក្សា​សម្ផស្ស​ ​តារាសម្តែង​ ដែល​​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ឆ្លងកាត់​វគ្គប្រឡង​ប្រជែង​សមត្ថ​ភាព​សិ​ល្បៈពី​កម្មវិធីណា កញ្ញា ដេននី​ ទទួល​ការ​ចាប់​អារម្មណ៍​ច្រើនពី​មហាជន​ ​និង​ត្រូវ​ទំព័រសា​រ​ព័ត៌​មាន​សម្រុក​ចេញ​ផ្សាយ​បន្ដកន្ទុយ​គ្នា​ដែរ​។ ​

Cambodia Website Design

ប៉ុន្តែ​ការ​ចេ​ញផ្សា​យ​​នោះ​ ​មិន​​មែន​ជា​ការ​បង្ហាញ​សមត្ថភាព​សម្តែង​ដ៏​ក្មេង​ខ្ចី​នោះទេ​។ វា​​ជា​កា​រ​ចេញផ្សាយ​ពី​ពាក្យ​ពេចន៍​​រិះគន់​របស់​មហាជន ជុំវិញនាង​បញ្ចេញ​ភាព​សិច​ស៊ី ប​ញ្ចេ​ញ​ដើម​ទ្រូង​ដ៏​មូល​ក្បំ និង​លេច​លើ​លេច​ក្រោម​ឯណោះ​វិញ​ទេ។

បើ​ទោះ​ជាត្រូវ​រង​នូវ​ព្រនង់ពី​មហាជន​​ វាយ​ដំសតិ​ធ្ងន់​យ៉ាង​នោះក្តី ​ក៏​ស្រី​ស្រ​ស់​បញ្ចេញ​សម្រស់​សិចស៊ី​ជា​មួយនឹងភាពស៊ីវី​ល័យ​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់តែ​សម្ភារ​និយម​ ​កញ្ញា​ ដេននី ហាក់​មិន​ញញើតនឹង​ការ​រិះគន់​នោះ​ឡើយ។ ​​

តែនាង​បន្ថែម​​ល្បឿន​សិចស៊ី​កាន់​តែ​ខ្លាំងជាង​មុន​ ដែល​​មាន​ទាំង​រូបភាព​​បង្ហាញ​ដង​ខ្លួន​តាំងពី​ចុង​ជើង​​ដល់​ចុង​សក់​ ​ដោយ​​បិទបាំង​កេរ្តិ៍​ស្រ្តី​លើ​ក្រោម​បន្តិចប៉ុណ្ណោះ​។

យ៉ាងណាមិញ​ ​ដេន​នី អះអាង​មិន​ដាច់​​ពី​មាត់​ថា នេះ​ជាចរិតធម្ម​ជា​​តិ​របស់​នាង​។ តាំង​ពី​តូច​ នាង​ចូលចិត្ត​ភាព​សិចស៊ី ហើយ​ពេល​នេះ​ការ​ស្លៀក​ពាក់​សិចស៊ី​បញ្ចេញ​សាច់​លើ​ក្រោម​​នោះ ក៏​មិន​មែន​ជា​ចេតនា​ចង់បាន​ល្បី​​លើ​វិថី​សិល្បៈអីឡើយ​​ នៅពេល​ដែល​បានក្លាយ​ខ្លួន​ជា​តារា​សម្តែងនោះ​។

បន្ដ​ដោយ​សម្ដីបរិយា​យ​ក្នុង​ហេតុផល ​ឆ្ងល់​នឹង​ពាក្យ​រិះគន់មហាជន​ នាង​ ដេននី ពោល​ថា៖ «រាល់​រូប​ថតទាំង​នោះ ខ្ញុំ​បង្ហោះលេងសោះ ម៉េច​បាន​ត្រូវ​គេយក​ទៅ​ចុះ​ផ្សាយ​រហូត​អ៊ីចឹង​? ដឹង​អត់​ថា រូប​​នេះ​ខ្ញុំថតលេងទេ​អី​ ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​​សិច​ស៊ី​ ហើយ​បើខ្ញុំជា​មនុស្ស​​ចូល​ចិត្ត​ភាព​សិចស៊ី​​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច?​»។ ​

ដេននី បញ្ជាក់​​ថា៖ ​«​ភាព​ស្រគត់​ស្រគំ​មិន​មែន​ជា​ចរិត​ខ្ញុំទេ។ ខ្ញុំ​ធ្វើ​មិន​បាន​ឡើយ»។ តា​រាសម្តែង​អត់​ខ្វល់មតិ​រិះ​គន់​របស់​មហាជន​រូបនេះ​រមែង​សរសេ​រសារ​បង្ហោះ​ ត្អួញត្អែរ​ពី​បេះ​ដូង​កំព្រា និង​ថា ចង់​រកបុរស​ចិត្តស្មោះម្នាក់​មក​ធ្វើ​ជា​ម្ចាស់​បេះ​ដូង​។

តែ នាង​បង្ហើបប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការពិត​បេះ​ដូង​នាងមិនរងាឯកោ​ដូច​នាង​សរសេរ​​ទេ​។ ​ដេននី បានបញ្ជាក់​ថា៖​ «សង្សារ​ខ្ញុំ​មាន​វ័យ​ច្រើន។ ពួកយើង​មិន​សូវ​ត្រូវ​គ្នា​ទេ​ ​ដោយ​សារគាត់​ហាម​មិន​ឲ្យខ្ញុំ​ធ្វើ​ខ្លួនសិចស៊ី តែ​ខ្ញុំ​​នៅ​តែ​ធ្វើពីព្រោះ​នេះគឺ​ជា​ចំណូល​ចិត្ដតាំងពី​តូច​ មិន​អាច​បោះ​បង់​​បាន​»៕

You might also like More from author

Comments are closed.