ទិត្យ វិច្ឆិកា ដាក់​តម្លៃ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ម្ដង $១ ពាន់​

3
Cambodia Website Design

ភ្នំពេញ: ផ្តើម​ងើបមុខ​មាត់​ក្នុង​សង្គម​ឡើង​វិញ​លើ​ការងារ​មនុស្សធម៌ ជីកស្រះ​ទឹក បុកអណ្តូង​ និង​សង់​សាលា​រៀន​ នៅ​តាម​តំបន់​ក្រី​ក្រ​ដាច់​ស្រយាល លោក​ ទិត្យ វិច្ឆិកា​ ​តារា​ចម្រៀង​បាត់បង់អាជីព​ជិត ១០ ឆ្នាំមុន​​ ពេល​នេះ​បាន​ប្រកាសដាក់​តម្លៃ​ខ្លួនខ្ពស់ជាង​កំពូល​តា​រា​ច​ម្រៀ​ង​ល្បីៗ​ ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាពយ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ទៅ​ទៀត​សម្រាប់​វត្តមានតាម​ទូរទស្សន៍​។​

នៅ​ក្នុងខ្សែ​អាត់​សំឡេងវីដេអូ​ដែល​បង្ហោះ​ក្នុង​បណ្តាញ​ស​ង្គម​ លោក ទិត្យ វិច្ឆិកា​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ប្រសិន​បើ​មិន​បាន​ថ្លៃ ១ ពាន់​ដុល្លារ​សម្រាប់ការ​អញ្ជើញ​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ម្តង​នោះ​ទេ​ តារាចម្រៀងល្បី​ការងារ​មនុស្សធម៌​​រូបនេះ​នឹងមិន​ទៅ​ជាដាច់​ខាត​។

វី​ដេអូឃ្លី​បលើ​ហ្វេសប៊ុក​ស្ដីពី​បទ​សម្ភាស​មួយ​របស់លោក ទិត្យ វិច្ឆិកា ​ដែល​គេ​ស្គាល់​ថា​ជា​អតីត​គ្រូបង្វឹក​ទាហាន​នៅ​បន្ទាយ​ ៩១១ ឆត្រ​យោង​កំបូល និង​អតី​ត​តារា​ចម្រៀង​​របស់​ផ​លិតកម្ម​រ៉ុក ប្រែស្រអាប់​កេរ្តិ៍​ឈ្មោះ​រហូត​បាត់បង់​​អា​ជី​ព ​ក្រោ​យ​យកបទ​រៀមច្បងស៊ីន ស៊ីសាមុត​ មក​ច្រៀង​ឡើង​វិញ ទទួល​រងការ​​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មហាជននោះ បាន​លើកឡើង​ថា៖​ «កាល​ដែល​ខ្ញុំ​ឡើងប៉ុស្ដិ៍​​ My​Tv ខ្ញុំឈឺចិត្ត​ខ្លាំងណាស់។ ​​កាល​នោះ ខ្ញុំ​និយាយ​ថា បើជ្រុល​បាត់​មុខ​​ច្រើន​ឆ្នាំហើយ ប្រសិន​​បើ​ចង់​ឲ្យ​ខ្ញុំ​ឡើងប៉ុស្តិ៍​ទូរទស្សន៍វិញ​នោះ​ ខ្ញុំ​ទាមទារ​​មួយ​ពាន់ដុល្លារ​តែ​ម្ដង​»។

Cambodia Website Design

តារា​ចម្រៀង​មាឌ​យក្ស មុខ​កាច​ដំណើរ​កាង ដែល​កំពុងទទួល​បាន​ការ​គាំទ្រ​ពី​​ការងារមនុស្សធម៌​នៅ​តាមតំបន់​ដាច់​ស្រយាល​រូបនេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា៖ «​ប្រសិន​បើ​បាន ១ ពាន់​ដុល្លារ​នោះ​ ខ្ញុំនឹង​​ដកប្រាក់​ពី ៥០ ​ទៅ ៧០ ​ភាគរយ ​ជួយ​ជន​ក្រីក្រ»។

យ៉ាងណាមិញ​​ អតី​ត​តារា​ចម្រៀង​រូបនេះ​ ​ហាក់ដឹង​ខ្លួនថា សម្រាប់​ការ​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​នោះ​ មិន​ត្រូវ​បានផលិត​ករ​កម្ម​វិធី​សិល្បៈ​កម្សាន្ត​របស់​ទូរទស្សន៍​នានាយក​មកធ្វើ​ការ​ពិចារណា​ឡើយ​។ ​​

លោកលើកឡើង​​ថា៖​ « ប្រហែល​ជា​ពួក​គាត់​បានឮអ៊ីចឹងក៏​​លែង​ឲ្យ​ខ្ញុំ ក៏​កាន់​តែ​លែង​ឲ្យ​​ឡើង​ទៀត។ ប៉ុន្តែ​ប្រសិនបើ​​ខ្ញុំ​​ឡើង​ទៅ​តាម​ស្ថានីយទូរទស្សន៍​ណាមួយ​ដែលហ៊ាន​​ផ្ដល់​ឲ្យ​ខ្ញុំ ១ ពាន់ដុល្លារ​ឡើង​ច្រៀង គាត់​ក៏​មាន​កិត្ដិយស​​ដូ​ច​គ្នា​នឹង​ខ្ញុំ​ដែរ​»។

​តារា​ចម្រៀង​ស្រអាប់​ពន្លឺអាជីព ប្រែ​​ភ្លឺថ្លា​ជីវិត​ជា​មួយការ​ងារ​មនុស្ស​ធម៌​រូបនេះ​ បញ្ជា​ក់ក្នុង​វីដេអូឃ្លីបនេះ​ថា៖ «​សម្រាប់​​ខ្ញុំ​ បើ​ឲ្យ​​ខ្ញុំ​ ១ ពាន់​​ដុល្លារ​ ខ្ញុំ​មិន​មែន​យកលុយ​នោះទៅ​​ទិញ​ឡាន​ជិះ​​ទេ។ ​​ខ្ញុំយក​ទៅធ្វើអណ្តូង​ទឹក​មួយ ឬ​​ផ្សំ​ធ្វើ​​ស្រះ​ទឹក​​មួយ​ ហើយ​ខ្ញុំមិនភ្លេច​ប្រកាស​ឈ្មោះ​​មូល​និធិ​ទូរទស្សន៍​ហ្នឹង​តើ​? ​ខ្ញុំបាន​លុយ​​ពី​ទូរទស្សន៍​ហ្នឹង ​ខ្ញុំ​ធ្វើ​ឲ្យ​ប្រជាជនសប្បាយ​ចិត្ត​ដែរ​»​។

លោក ទិត្យ វិច្ឆិកា នៅ​តែ​បន្ដ​ពោល​ក្តែងៗ​នឹង​​​មាត់​ថា៖ «១០ ​ឆ្នាំ​ហើយ​ ​គាត់​ក៏​មិន​ដែល​ហៅខ្ញុំឡើង​ច្រៀងទេ​ ហើ​យ​​ឥឡូវ​បើ​អត់​បាន​ ១ ពាន់​ដុល្លារ ​ខ្ញុំ​ក៏​អត់​ឡើង​ដែរ។ ខ្ញុំ​មិន​បាន​ច្រៀង​ ក៏​អត់​បញ្ហាដែរ​»។

លោក ទិត្យ វិច្ឆិកា​ អះអាង​​ថា៖​ «​ខ្ញុំ​មិនផ្ចាញ់​ផ្ចាលពួក​គាត់​ទេ ពួកគាត់​មាន​កញ្ចប់​ថវិកា​សម្រាប់​សិល្បៈ។​ ប៉ុន្តែបួន​​ដប់​​ឆ្នាំកន្លងមក ​ទុកខ្ញុំ​ចោល ឥ​ឡូវ​ប្រសិន​បើជ្រុល​ចង់​ឲ្យ​ខ្ញុំ​ឡើង​ប៉ុស្តិ៍​​វិញ​ ផ្លល់​តម្លៃ​ខ្លួន​ឲ្យ​ ១ ពាន់ដុល្លារ​មក​ខ្ញុំ​​ដើម្បី​ធ្វើ​ស្រះ​ទឹក​ឲ្យ​ប្រជា​ជន​ក្រីក្រ​»​៕

tit-vicheaka_0

Comments

comments

You might also like More from author