នីតិវិធីក្នុងការនាំចេញអង្ករ និងផលិតផលកសិកម្ម

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

នេះអត្ថបទដែលមានប្រយោជន៍សំរាប់អ្នក សូមអានទាំងអស់គ្នា
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

Cambodia Website Design

  • ប្រកាសលេខ​ ១០៧សហវប្រក ចុះថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រកាសលេខ ​១១១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាតឲ្យបំពេញទម្រង់ការគយនៅការិយាល័យគយ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សេចក្តីណែនាំលេខ ៥៤៦ អគរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការសម្រួលពាណិជ្ជកម្មបន្ថែមទៀតដល់វិស័យឯកជនក្នុងការបំពេញបែបបទគយ
  • សេចក្តីណែនាំលេខ ៥១៦ អគរ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ ស្តីពីការលើកលែងកម្រៃបែបបទគយ (Customs Processing Fee-CPF)លើការនាំចេញអង្ករ
    • តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគរ បានផ្តល់អាទិភាពមិនចំាបាច់រង់ចាំតាមជួរលំដាប់លំដោយ និងសម្រួលឲ្យបានជាអតិបរមាលើការបំពេញបែបបទគយនាំចេញអង្ករ​ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ អគរ ក៏បានសម្រេចលើកលែងកាតព្វកិច្ចបង់កម្រៃបែបបទគយផងដែរ (ដូចមានក្នុងសេចក្តីណែនាំលេខ៥១៦ អគរ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ )។
    • ការនាំចេញ​ផលិតផលកសិកម្មផ្សេងទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្រួលឲ្យអ្នក នាំចេញ ឬតំណាងធ្វើការស្នើសុំជាលាយល័ក្ខណ៍អក្សរ រដ្ឋបាលគយអាចអនុញ្ញាត​ធ្វើការបំពេញ បែបបទបញ្ចេញទំនិញពីគយនៅកន្លែងផ្សេងពីការិយាល័យគយ ដែលបានកំណត់ដូចជា ទីកន្លែងដែលផលិត ឬ កែច្នៃទំនិញដើម្បីនាំចេញ។ល។ ដូចមានចែងក្នុងប្រកាសលេខ១០៧សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ដីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ១១១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាត​​ឲ្យបំពេញទម្រង់ការគយនៅក្រៅការិយាល័យគយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។rice export

នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក