លោ​គី​ម ជុង​អ៊ុ​ន ថា ការ​សាកល្បង​គ្រាប់បែក H ជា​វិធានការ​ស្វ័យការពារ​ខណៈ​យន្តហោះ​B52 ហោះ​លើ​កូរ៉េ​ខាងត្បូង

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ មក​រា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន អះអាង​ថា ការ​សាកល្បង​គ្រាប់បែក​អី​ដ្រូ​ហ្សែ​ន ហៅ​គ្រាប់បែក H គឺជា​វិធានការ​ស្វ័យការពារ​មួយ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដោយ​សង្គ្រាម​ នុយក្លេអ៊ែរ​របស់​ពួក​ចក្រពត្តិនិយម ។

Cambodia Website Design

KCNA រៀបរាប់​ពី​ទស្សនកិច្ច​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្រសួង​ការពារ​ប្រទេស ដើម្បី​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សាកល្បង​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៦ ។ នា​ឱកាស​នោះ លោក​គី​ម ជុង​អ៊ុ​ន ធ្វើការ​កត់​សម្គាល់ថា ការ​សាកល្បង​គ្រាប់បែក H នា​ដើមឆ្នាំ​នេះ​ដែល​នឹង​មាន​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ​កូរ៉េ គឺជា​វិធានការ​ស្វ័យការពារ​មួយ ដើម្បី​ធានា​សន្តិសុខ និង​ស្វ័យការពារ​ប្រទេស​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នៃ​សង្គ្រាម​ នុយក្លេអ៊ែរ​របស់​ពួក​ចក្រពត្តិនិយម និង​សហរដ្ឋ​អា​េ​ម​រិ​ក ។ លោក​បន្ត​ថា វា​ជា​វិធានការ​ស្វ័យការពារ​មួយ ដើម្បី​ធានា​ឱ្យ​បាន​ប្រាកដប្រជា​នូវ​សន្តិសុខ​តំបន់ និង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​វា​ក៏​ជា​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាជាតិ អធិបតេយ្យ​មួយ​ដែរ ព្រមទាំង​ជា​សកម្មភាព​ត្រឹមត្រូវ​មួយ​ដែល​ពុំ​អាច​មាន​នរណា​ម្នាក់​តវ៉ា​ ប្រឆាំង​ឡើយ ។

នេះ​ជា​ពាក្យពេចន៍​ដំបូង​របស់​លោក​គី​ម ជុង​អ៊ុ​ន លើ​ការ​សាកល្បង​នុយក្លេអ៊ែរ ដែល​រង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ។

ពេល ​ទៅ​កាន់​ក្រសួង​ការពារ​ប្រទេស លោក​គី​ម ជុង​អ៊ុ​ន បាន​សង្កត់ធ្ងន់​លើ​ពាក្យស្លោក​របស់​កងទ័ព​សម្រាប់​ឆ្នាំ​២០១៦ គឺ ពង្រឹងសមត្ថភាព​នយោបាយ និង​យោធា ដើម្បី​ការពារ​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ ។ លោក​ក៏​ស្នើ​ផង​ដែរ​ឱ្យ​ពង្រឹងសមត្ថភាព​កងកាំភ្លើងធំ ដោយ​អះអាង​ពី​បដិវត្តន៍​មួយ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​កងកាំភ្លើងធំ អម​ដោយ​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទិន​នឹង​មាគ៌​៌ា​យោធា​សម្រាប់​ឆ្នាំ​២០១៦ ។

ក្រោយ ​ការ​សាកល្បង គ្រាប់បែក​អីុ​ដ្រា​ហ្សែ​ន​របស់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៦ មក​រា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​េ​ម​រិ​កមួយ​គ្រឿង​នា​ថ្ងៃ​ទី​ ១០ មក​រា បាន​ហោះ​លើ​ប្រទេស​កូរ៉េ​ខាងត្បូង ។ ការ​បង្ហាញ​កម្លាំង​នេះ​របស់​កងទ័ព​អា​មេ​រិ​ក​ជា​ចម្លើយ​តប​មួយ​ចំពោះ​ការ​ សាកល្បង​នោះ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​រំលោភ​បំពាន​លើ​បណ្តា​ដំណោះស្រាយ អ​.​ស​.​ប ។

យន្តហោះ B52 STRATOFORTRESS  ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ហោះ​កាត់​រយៈពេល​ខ្លី​លើ​មូលដ្ឋាន​ យោធា អូ​សាន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ខាងត្បូង​ព្រំដែន​កូរ៉េ​ទាំង​២ ។ យន្តហោះ​ប្រភេទ​នេះ តែង​ប្រើប្រាស់​ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​អា​មេ​រិ​ក​-​ កូរ៉េ​ខាងត្បូង តែ​ការ​ហោះ​ចេញ​របស់​វា​កម្រ​ចេញ​ផ្សាយ​ជា​សាធារណៈ​ណាស់ ដោយ​ការ​ចេញផ្សាយ​លើក​មុន​គឺ​កាលពី​ឆ្នាំ​២០១៣ ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៣​របស់​កូរ៉េ​ខាងជើង ៕

BARKSDALE AFB, La. - Munitions are on display here to show the full capabilities of the B-52H Stratofortress.  (U.S. Air Force photo by Tech. Sgt. Robert J. Horstman) (Released)
BARKSDALE AFB, La. – Munitions are on display here to show the full capabilities of the B-52H Stratofortress.
(U.S. Air Force photo by Tech. Sgt. Robert J. Horstman) (Released)

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក