និស្សិត​ស្រស់​ស្អាត​2​នាក់​ប្រកាស​ដាក់​ជួល​ខ្លួន

វេ​ប​សាយ «News 163» របស់​ចិន​កាលពី​ថ្ងៃ​ទី​៥ មក​រា ២០១៦​ផ្សាយ​ថា និស្សិត​ស្រី​ដ៏​ស្រស់​ស្អាត​២​នាក់​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង បាន​លើក​បដា​ប្រកាស​ជួល​ខ្លួនឯង សម្រាប់​បុរស​មាន​

ប្រាក់​ជួល​ធ្វើ​ជា​មិត្តភក្តិ​ដើរ​កម្សាន្ត ទស្សនា​ភាពយន្ត ទទួលទាន​អាហារ និង​ទិញ​ទំនិញ​រួម​គ្នា ។

ដោយសារ​តែ​នារី​ទាំង​២​នាក់​នោះ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​នាក់​មាន​ចំណាប់អារម្មណ៍ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បុរស​ណា​ជួល​ពួក​នាង និង​តម្លៃ​ដែល​ពួក​គេ​ព្រមព្រៀង​គ្នា​ប៉ុន្មាន​ទេ ។

បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​របស់​ចិន​បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​ណា​ត្រូវការ​ជួល​នារី​រូប​ស្រស់​ទៅ​ដើរ​កម្សាន្ត ឬ​ចង់បាន​មនុស្ស​ធ្វើ​ជា​មិត្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​អាច​រកបាន​តាម​រយៈ​ប្រព័ន្ធ​វេ​ប​សាយ​លក់ទំនិញ និង​មាន​តម្លៃ​ថោក​ជាង​នារី​រូប​ស្រស់​ទាំង​២​នាក់​នោះ​ទៅ​ទៀត ៕

bea442c8-7dde-419c-b59a-8206d4986473 c36866e3-c3f2-4d2f-9bd7-71b7950cfdbe dd7d50c9-dd19-45d7-a248-376e69ca3f85 (1)

You might also like More from author

Comments are closed.