ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ក្រុម ​ហែកឃើរ​ ចាប់ផ្តើម​ហែក​គេហទំព័រ​ក្នុង​ស្រុក​ជាច្រើន

ក្រុម ​ហែកឃើរ​ ចាប់ផ្តើម​ហែក​គេហទំព័រ​ក្នុង​ស្រុក​ជាច្រើន
January 12
11:37 2016
រូប​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ហែកឃើរ​។ រូបថត ហ្វេសប៊ុក

រូប​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ហែកឃើរ​។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ ក្រុម​ហែកឃើរ​ដែល​ហៅ​ខ្លួន​ឯង​ថា CyberTeamRox បាន​ហែក​ចូល​​គេហទំព័រ​​ក្នុង​ស្រុក​ជាច្រើន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​ក្នុង​នោះ​មាន​គេហទំព័រ​របស់​កងទ័ព​ជើង​​ទឹក​​កម្ពុជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ៊ីអន និង​​សាកល​វិទ្យាល័យ​បៀលប្រាយ​។

ការ​ហែក​នេះ​ហាក់​ដូចជា​ការ​​ជ្រើសរើស​គោលដៅ​​​គ្មាន​គ្រោង​ទុក​ចាប់​តាំងពី​​ថ្ងៃ​អាទិត្យ​ក្រុម​ហែកឃើរ​ដែល​ប្រើ​ឈ្មោះ​​ក្លែងក្លាយ ​Harith101 នេះ​បាន​បង្អាក់​ដំណើរការ​របស់​គេហទំព័រ​រាប់​សិប​ទំព័រ។ ក្នុង​​ករណី​​ខ្លះ​អ្នក​ចូល​មើល​ត្រូវ​បាន​​ស្វាគមន៍​​ដោយសារ «Hacked by Hanrith 101​» ហើយ​ពួកគេ​​មិន​អាច​​ចូល​ទៅក្នុង​គេហទំព័រ​បាន​ទេ​។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ពួក​ហែកឃឺ​អាច​ពិនិត្យ​ទិន្នន័យ​លើ​គេហទំព័រ​របស់​កងទ័ព​ជើង​ទឹក​ប៉ុន្តែ​ទិន្នន័យ​នោះ​ពុំមែន​ជា​ព័ត៌មាន​រសើប​ទេ។

លោក​បន្ត​ថា៖ «ឥឡូវ​នេះ​ក្រុម​បច្ចេកទេស​បាន​ជួប​ប្រជុំ​ដើម្បី​តាមដាន​បញ្ហា​ទាំង​នេះ។ យើង​កំពុង​តែ​ស្វែងរក​ជន​សង្ស័យ»។

ទំព័រ​ហ្វេសប៊ុក​របស់ Cyber Team Rox បាន​លើក​ឡើង​ពី​ការ​ហែក​លើ​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សង្គម​កិច្ច។ ពេល​ទាក់ទង​កាលពី​ម្សិលមិញ​ក្រសួង​ទាំង​ពីរ​បាន​រាយការណ៍​ពី​សកម្មភាព​ហែក។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ហែកឃើរ​ពុំ​បាន​បង្ហាញ​នូវ​គោលបំណង​ដែល​ពួកគេ​ហែក​ទេ​ប៉ុន្តែ​កាលពី​ម្សិលមិញ​ពួកគេ​បាន​បង្ហោះ​ឡើង​វិញ​នូវ​វីដេអូ​ដែល​បាន​ផ្សាយ​ដោយ​បណ្តាញ​ហែកឃើរ​ពិភពលោក Anonymous កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៣។ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ក្នុង​គ្រា​មាន​មហាបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ខែ​សីហា​ឆ្នាំ ២០១៣។

វីដេអូ​នេះ​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ជា​សត្រូវ​របស់ Anonymous បន្ទាប់ពី​រដ្ឋាភិបាល​មិន​គិត​ពី​ការ​ស្នើសុំ​របស់​ប្រជាជន។ នៅ​ពេល​នោះ​សាខា​ក្នុង​ស្រុក​របស់ Anonymous កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ហែក​ចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​ជាង ៣០ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន។

សមាជិក​ពីរ​នាក់​នៃ​ក្រុម​ហែកឃឺ​សាខា​ក្នុង​ស្រុក​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​កាត់​បន្ថយ​ទោស​បន្ទាប់ពី​បាន​យល់​ព្រម​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​ដោយ​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

គេហទំព័រ​របស់​សមាគម​សិប្បករ​កម្ពុជា​ដែល​បាន​ផ្ដល់​ព័ត៌មាន​លើ​អ៊ីនធឺណិត​ដល់​សហគ្រាស​សង្គម​ចំនួន ៥០ ក៏​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ហែក​របស់ CyberTeamRox ផង​ដែរ។ លោក ម៉ែន ស៊ីនួន នាយក​របស់​គេហទំព័រ​របស់​សមាគម​សិប្បករ​កម្ពុជា​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​ហេតុ​អ្វី​ពួកគេ​ធ្វើ​បែប​នេះ​ទេ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​គេហទំព័រ​ភាគច្រើន​ដែល​ត្រូវ​បាន​ហែក​បាន​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ៕ TK

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036327
Visit Today : 47
Visit Yesterday : 175
This Month : 905
This Year : 36327
Total Visit : 36327
Hits Today : 190
Total Hits : 282091
Who's Online : 2
Your IP Address: 54.163.94.5