នំ​បញ្ចុក​សាច់​ជ្រូក​ចិញ្ច្រាំ​មួយ​ចាន​ ៧ ៥០០ ​រៀល​នៅ​ម្ដុំ​បឹងកេងកង

4
Cambodia Website Design

ភ្នំពេញ: ស្ថិត​នៅ​ផ្ទះ​លេខ​ ១៧Eo​ តាម​បណ្តោយ​ផ្លូវ​ ២៨២ សង្កាត់​បឹង​កេងកង ១ យីហោ​ហាង​នំ​បញ្ចុក​សាច់​ចិញ្ច្រាំ​ទើប​តែ​សម្ពោធ​ថ្មីៗ​បំពាក់​នៅ​ហាង​ដែល​តុប​តែង​យ៉ាង​សាមញ្ញ។

ជាមួយ​នឹង​តុ​កៅអី​ឈើ​បួន​ជ្រុង កន្លែង​​អង្គុយ​ទូលាយ​​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន​ជា​លក្ខណៈ​មិត្ត​ភកិ្ត​ជា​ក្រុម ភ្ញៀវ​ក៏​អាច​មើល​ឃើញ​ចង្ក្រាន​ចម្អិន​ទឹក​ស៊ុប​ប្រកប​ដោយ​អនាម័យ។ ហាង​នេះ​មាន​លក់​នំ​បញ្ចុក​សាច់​ចិញ្ច្រាំ​ ដែល​សា្តប់​ទៅ​ប្លែក​ត្រចៀក​ម្យ៉ាង​ដែរ​ ដោយ​សារ​ជា​ទូទៅ​យើង​ច្រើន​ឮ​គេ​លក់​នំ​បញ្ចុក​សម្លការី សម្ល​ខ្មែរ ឬក៏​ណាំ​យ៉ា​ជាដើម។

សម្រាប់​អ្នក​ធ្វើ​ការ​មមា​ញឹក​គឺ​ច្រើន​តែ​មក​ញុំា​អាហារ​ថ្ងៃ​ត្រង់​នៅ​ទីនេះ ដោយ​សារ​មាន​ភាព​ងាយ​ស្រួល​មិន​ចំណាយ​ពេល​យូរ និង​មាន​ចំណត​ម៉ូតូ​ច្រើន​គួរ​សម​ទៀត​ផង។

Cambodia Website Design

នំ​បញ្ចុក​សាច់​ចិញ្ច្រាំ​មាន​ជា​ប្រភេទ នំ​បញ្ចុក​សម្ល​ក្រហម​ សាច់​ជ្រូក​ចិញ្ច្រាំ លាយ​ជើង​ជ្រូក សាច់​ប៉ាតេ តៅហ៊ូ ឈាម ជើង​មាន់ និង​ប្រហិត​សាច់​គោ និង​ជា​ពិសេស​ជាង​នេះ​ក៏​មាន​បន្ថែម​នូវ​ខ្យង​ថ្មី​ស្រស់ៗ។

ទឹក​ជ្រលក់​ជាមួយ​ទឹក​កាពិ​លាយ​ទឹក​អំពិល​ទុំ​អាច​ត្រូវ​បាន​ម្ទេស​ហឹរ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ទទួល​ទាន។

នំ​បញ្ចុក​ និង​មីសួរ​សាច់​ចិញ្ច្រាំ​មួយ​ចាន​៧៥០០​រៀល រីឯ​មី​កញ្ចប់​ទឹក​សម្ល​ក្រហម​សាច់​ជ្រូក​ចិញ្ច្រាំ​វិញ​គឺ​៨០០០​រៀល។ បើ​ញ៉ាំ​នំ​បញ្ចុក​ជាមួយ​ភេសជ្ជៈ​ទឹក​អំពៅ​គឺ​រឹត​តែ​ឆ្ងាញ់​៕

ប្រភព៖​http://www.postkhmer.com/

You might also like More from author

Comments are closed.