លោក អូ​បា​ម៉ា​៖ សូម្បីតែ​សេត​វិមាន​ក៏មាន​បញ្ហា Wi-Fi ដែរ​

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅពេលដែល​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រព័ន្ធ Wi-Fi នៅផ្ទះ​របស់ខ្លួន​។ នោះ​គឺ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ត្អូញត្អែរ​រឿង Wi-Fi នៅឯ​សេត​វិមាន​របស់លោក​។ លោក អូ​បា​ម៉ា បានបង្ហាញ​ពី​អារម្មណ៍​ដូចនេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS នៅមុន​ការចាប់ផ្ដើម​ប្រកួត Super Bowl នៅ​ថ្ងៃអាទិត្យ ។

​កាលពី​ថ្ងៃអាទិត្យ​កន្លងមក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជំទាវ​ទី​១ មី​ស្ហែ​ល អូ​បា​ម៉ា បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​របស់​ពិធី​ការិនី Gayle King ប្រចាំ​ទូរទស្សន៍ CBS​។ ក្នុងពេល​ផ្ដល់​សម្ភាសន៍​នោះ លោក អូ​បា​ម៉ា បាន​និយាយ​ពី​បញ្ហា​ជាច្រើន​ជា​ទាក់ទង​នឹង​ការរស់នៅ​ក្នុង​សេត​វិមាន ហើយ​លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រព័ន្ធ Wi-Fi ផងដែរ​។

​ក្នុងពេល​សម្ភាស ពិធី​ការិនី Gayle King បាន​ចោទ​ជា​សំណួរ​ជាច្រើន​ទៅ​លោក​អូ​បា​ម៉ា ក្នុងនោះ​ក៏មាន​សំណួរ​ថា តើ​សេត​វិមាន​មាន Wi-Fi ដែរឬទេ​? សម្រាប់​លោក​អូ​បា​ម៉ា បញ្ហា Wi-Fi មិនមែនជា​រឿង​លេងសើច​នោះទេ ដោយ​លោក​និយាយថា​៖« សេត​វិមាន​ជា​អាគារ​ចាស់ ដូច្នេះហើយ​បានជា​សេវា Wi-Fi គឺ​ខ្សោយ​ណាស់ ហើយ​ថែមទាំង​មិន​ដើរ​ទៀតផង​។ លោក​អូ​បា​ម៉ា​សង្ឃឹមថា​នឹងមាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​បច្ចេកវិទ្យា​ទាំងនេះ​។

Cambodia Website Design

​ឆ្លៀត​ពេលនោះ បើតាម Politico ស្ត្រី​ទីមួយ​មី​ស្ហែ​ល ភរិយា​លោក អូ​បា​ម៉ា ក៏​បង្ហាញ​ពី​ការ​ទើស​ចិត្តនឹង​បញ្ហា​នេះដែរ​។ លោកស្រី​បន្ថែមទៀតថា សូម្បីតែ​កូនស្រី​ទាំងពីរ​ក៏​មិន​សប្បាយ​ចិត្តនឹង​រឿង Wi-Fi នេះដែរ​៕

ប្រភព៖​http://www.thmeythmey.com/

Barack-Obama-gets-_3541878k

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក