មាស សុខសោភា ល្បី​ខើច​​​កុង​ត្រា​ព្រោះ​តម្លៃខ្លួន​កាន់​តែ​ថ្លៃ

1
Cambodia Website Design

ភ្នំពេញ: ទន្ទឹម​នឹង​ឱកាស​កុងត្រា​ផ្សព្វផ្សាយ​ទូរស័ព្ទម៉ាក Huawei ជិត​ដល់វេលា​អវសាន​មួយ​គន្លាក់​ ​តារា​ចម្រៀង​មាន​ទឹកដម​ស្រទន់​ ល្បី​រួមនឹង​ភាព​​សស្រាក់សស្រាំ​​ការងារ​មនុស្ស​ធម៌​និង​សកម្ម​ភាព​ចូលរួម​ចលនា​ការពារ​បរិស្ថាន កញ្ញា មាស សុខសោភា ក៏​លេចឮថា នាង​កំពុង​សម្លឹង​មើល​កញ្ចប់​ដុល្លារ​ធំ​ពី​ក្រុម​ហ៊ុន​ទូរស័ព្ទ​ផ្សេង​មួយ​ទៀត​ជាមួយ​តម្លៃ​ខ្លួន​បោះ​កំញើញ​ ជិត​កន្លះសែន​ដុល្លារ សម្រាប់​កុងត្រា​ថ្មី។

ថ្មី​ៗ​នេះក៏​ល្បី​ថា តារា​ចម្រៀង​មាស សុខសោភា ឈរលំដាប់​ជួរ​មុខរបស់​ផលិតកម្ម​ថោន ដែល​ទទួល​ការចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ឱកាស​ធ្វើជា​តារា​ផ្សព្វផ្សាយ​ទូរស័ព្ទ​ទំ​នើប​ម៉ាក​ ​Huawei គ្រា​ដែលកុងត្រា​ពីរ​ឆ្នាំ​ជិត​រំកិល​ដល់​ទី​បញ្ចប់​នោះ ក៏​មានព័ត៌មាន​ថា ទំនងជា​តារា​ចម្រៀង​រូប​នេះ​ នឹង​មិន​បន្ដកុងត្រា​ផ្សព្វផ្សាយ​ឲ្យ​ទូរស័ព្ទ​ម៉ាក Huawei ទៀតទេ​។

ជាមួយ​នោះ​ក៏​មាន​ព័ត៌មាន​ពី​ក្រុម​អ្នក​និយមលេង​ម៉ូដ​ទូរស័ព្ទ​ល្បី​ និង​ជា​អ្នក​គាំទ្រ​តារា​ចម្រៀងលំដាប់​ជួរ​មុខ​រូប​នេះ​ផងថា៖ «​យ៉ាងណា មាស សុខសោភា កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ​ ម៉ាកផ្សេង​មួយ​ទៀតចង់​ទំនាក់​ទំនង​អូស​ទាញ​ចេញ​ពី​ Huawei»។

Cambodia Website Design

ប៉ុន្តែ​យ៉ាងណា​ក៏​មាន​ព័ត៌មាន​ចំអក​ចុងក្រោយ​ថា ពេល​នេះ​ទំនង​ជា​ មាស សុខ​សោភា ត្រី​រ៉ស់​ក៏រួច​​ទន្សាយ​ក៏​រួច​ហើយ ដោយ​សារតែ​ការ​ទាមទារ​តម្លៃខ្លួន​ខ្ពស់​ជាង​ការ​កុ​ង​ត្រា​ឆ្នាំ​​មុន​ខ្លាំង​ពេក។ នៅ​ជុំ​វិញព័ត៌មាន​សាយ​ភាយពីការ​ចង់បំប្លែង​ខ្លួន​ពី​កាយ​វិការ​ផ្សព្វផ្សាយ​ព្វផ្សាយ​ឲ្យ​ទូរស័ព្ទ​ឲ្យ​ក្រុម​ហ៊ុន ម៉ាក Huawei ហក់​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ាក​ផ្សេង​វិញ​ ដែលល្បី​បោះ​តម្លៃខ្លួន​ជិត​កន្លះ​សែន​ដុល្លារ​ជា​ថ្នូរ​នឹងកុងត្រាម្តង​នោះ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​​ មាស សុខសោភា បាន​ទេ ខណៈទូរស័ព្ទ​​នាង​គ្មាន​អ្នក​ទទួល​។

តែ​ជា​មួយ​គ្នា​នោះលោក អែម យុទ្ធូ ប្រធាន​​ផ្នែក​ទី​ផ្សារ​របស់ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ាក​ Huawei ​បាន​ប្រាប់ថា៖ ​«ពេល​នេះ​ មាស សុខសោភា នៅ​ជាប់​កុងត្រា​ផ្សព្វផ្សាយ​ទូរស័ព្ទ​ឲ្យ​ក្រុមហ៊ុន Huawei ​នៅឡើយ​ទេ នៅ​មិន​ទាន់​ផុត​កុងត្រាទេ​»។

បន្ថែម​ពី​សម្ដី​អះអាង​ថា «តា​រា​ចម្រៀង​ មាស សុខសោភា បានធ្វើការ​ទំនាក់​ទំនង​ល្អជាមួយ​ Huawei ​ពិសេសការ​ផ្សព្វផ្សា​យរបស់​គាត់ គាត់​ទៅ​ដល់​ណា​គេ​ស្គាល់​ទូរស័ព្ទ Huawei ​កន្លែងនោះ» ​ប្រធាន​ផ្នែក​ទី​ផ្សារ​រប​ស់​ក្រុមហ៊ុន​ទូរស័ព្ទ នេះ បញ្ជាក់​ថា«នៅ​ដំណាច់​ខែហ្នឹង​ (ខែកុម្ភៈ) ឆ្នាំ ២០១៦ ទើប​បាន​តារាច​ម្រៀ​ង​មាស សុខសោភា ដាច់​កុងត្រា​ផ្សព្វផ្សាយ​ឲ្យ Huawei»។

ក្នុង​សម្ដី​បដិសេធ​មិន​បរិយាយពី​សំណួរ​ដែល​សួរថា ល្បី​មាស សុខសោភា ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទផ្សេង​ដេញ​ថ្លៃ​យក ដែល​នាង​​បោះ​តម្លៃ​កុងត្រាដល់​ទៅ​ជិតកន្លះសែន​ដុល្លារ លោក​ថា៖ «រឿងនេះ​ខ្ញុំ​សូមមិន​បកស្រាយ»។

ប៉ុន្តែ​លោក​ប្រាប់​​ថា៖ ​«ក្រុមហ៊ុនខ្ញុំ​កំពុង​ចរចា​ជា​មួយ​​​សាមីខ្លួន​កញ្ញា មាស សុខសោភា ពី​កុងត្រា​បន្ត​ ហើយ​ក៏​អាច​និយាយ​ថា ការ​ពិភាក្សា​បន្ត​កុងត្រា របស់​កញ្ញា មាស សុខសោភា ជាមួយ​ Huawei ក៏​ស្មើនឹង​ដល់​​ចំណុច​ព្រម​​ព្រៀង គ្នាមួយ​រយភាគ​រយហើយ​ដែរ​»។

ទាញ​ហេតុផល​ពី​តម្លៃខ្លួន​សម្រាប់​តារាល្បី​តែង​តែមាន​តម្លៃខ្លួន​កើន​ឡើងនោះ លោក អែម យុទ្ធូ ក៏​បង្ហើបផង​ដែរ​ថា៖ ​«ពិតណាស់​សម្រាប់​ការកុង​ត្រាបន្ត​របស់​ មាស សុខសោភា គឺមាន​ការ​កើន​តម្លៃខ្លួន​ជាង​ឆ្នាំ​មុន​»។

ប៉ុន្តែ​ប្រធានទី​ផ្សារ​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បី​រូបនេះ​ក៏បង្ហើប​ទៀតថា៖ «​ក្រុមហ៊ុន ​Huawei ​បាន​កាត់​បន្ថយ​កុងត្រា ជាមួយ ​មាស សុខសោភា ធ្លាក់​​មក​នៅ​ត្រឹម​មួយ​​ឆ្នាំវិញ មិន​មាន​កុងត្រា​ពេល​វែងដូច​មុន​ទេ»៕​

Comments

comments

You might also like More from author