មាន សូនីតា ធ្វើ​អំពើ​មនុស្ស​ធម៌​អបអរ​ខួប ២៦ ឆ្នាំ​នៅ​សៀមរាប​​

0 2
Cambodia Website Design

ភ្នំពេញៈ ទោះ​មមាញឹក​នឹង​ការងារ​សិល្បៈ​ទាំង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ និង​ការ​ងារ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គ​ការ​ USAID ក្ដីក៏​តារាស្រី​ល្បី​ធ្មេញ​ច្រពើ​ស​ កញ្ញា មាន សូនីតា នៅ​តែ​ឆ្លៀត​ចូល​រួម​ធ្វើ​សកម្ម​ភាព​សប្បុរសធម៌​ជួយ​ដល់​សង្គម ពិសេស​នៅ​ថ្ងៃខួប​កំណើត​របស់​នាង​ចំថ្ងៃ​ទី ១០​ ខែ​កុម្ភៈរៀង​​រាល់​ឆ្នាំ ក្រោម​រូបភាព​​នៃ​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «​Slanh សូនីតា​»ជា​និមិត្ដ​រូប​នៃ​​ការ​ចែក​រំលែក​ក្តី​ស្រឡាញ់​។

នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​វ័យ ២៦ ឆ្នាំ កញ្ញា មាន សូនីតា នឹង​នាំយក​នូវ​សៀវ​ភៅ​អាន​រឿង​និទាន​កុមារ​​ និង​​អាហារ​ការីនំប៉័ង​ឲ្យ​កុមារ​សិស្ស​សាលា​​ និងមាន​ធ្វើ​ទ័យទាន​ប្រគេន​ចង្ហាន់​ថ្ងៃ​ត្រង់​ដល់ព្រះ​សង្ឃ​នៅ​វត្ដ និង​សាលា​បឋមសិក្សា​វត្ដ​ពោធិ៍លង្កា​ ដែល​ស្ថិត​នៅ​ភូមិ​គ្រាំង ឃុំ​ពង្រ​លើ ស្រុកជីក្រែង​​ ខេត្ដ​សៀមរាប​។ ​

Cambodia Website Design

Content image - Phnom Penh Post

តារា​សម្ដែង​កញ្ញា មាន​ សូនីតា​។ ឈឹម ស្រីនាង

ទន្ទឹម​នឹង​នោះ​នាង​ក៏មានគម្រោង​ផ្ដល់​ជំនួយ​ខ្លះៗ​​ទៅ​ដល់​គ្រួសារ​របស់កុមារី​ក្រីក្រ​ជាង​គេ​ឈ្មោះ​ស្រី រ៉ែន វ័យ ​១១ ឆ្នាំ​ផងដែរ។តារា​សម្ដែង​ មាន សូនីតា បាន​រៀបរាប់​ពី​គម្រោង​ធ្វើ​បុណ្យ​កំណើត​ នៅ​ទឹកដី​សៀមរាប​អង្គរ​ថា៖ «​ពេល​ព្រឹក​ខ្ញុំ និង​ក្រុម​ការងារ​សប្បុរសជននឹង​នាំ​យកសៀវភៅ​​ចំនួន ៣០០ ក្បាល​ទៅ​ជូន​សាលា​បឋមសិក្សា​វត្ដ​ពោធិ៍​លង្កា ហើយ​ពេល​ថ្ងៃ​ត្រង់​នឹង​យកចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​​ នៅ​វត្ដ​ពោធិ៍លង្កា។ លុះដល់​រសៀល​ម៉ោង ៣ យើង​នឹង​រៀបចំ​ការ​ញ៉ាំ​នំប៉័ងការី​ជា​មួយយ​នឹង​សិស្សានុសិស្ស​ ​មាន​ចំនួន ៦០០ នាក់​»។

ស្រី​ស្រស់​សោភា កំពុង​ឡើង​​កូដ​​លើ​វិថីសិល្បៈ​សម្តែង​​រូបនេះ​បាន​បន្ដ​ថា៖ «​​ដោយ​សារ​ឆ្នាំនេះ​នាង​ខ្ញុំ​មាន​វ័យ ២៦ ឆ្នាំ ដូច្នេះ​នាង​ខ្ញុំ​បាន​ឆ្លៀត​ធ្វើសកម្ម​ភាព​សប្បុរសធម៌​​មួយ​ទៀតជួយ​ដល់​គ្រួសារ​ប្អូន​ស្រី រ៉ែន វ័យ ១១ ឆ្នាំ ដែល​មាន​ជីវ​ភាពក្រីក្រ​ខ្លាំង​ និង​ជាគ្រួសារ​ចំណាក​ស្រុក​មាន​ឪពុក​ជា​កម្មករ​សំណង់រក​ប្រាក់​ប្រចាំ​ថ្ងៃ​​បាន​ចំណូល ២ ម៉ឺន​រៀល និងម្តាយ​ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ ​តាមរយៈប្រាក់​ចំណេញ​ពី​ការ​លក់អាវ ​ក្រមារបស់​នាងខ្ញុំ​មាន​ចំនួន ២៦០ អាវ ដែល​មាន​លក់​នៅ​ហាង​ ​Pink Day មួយ​តម្លៃ ៣ ម៉ឺន​រៀលផង​ដែរ»។

ការ​លក់​​អាវ​រកថវិកា​ទៅ​ជួយ​គ្រួសារ​ក្រីក្រ​​ខាង​លើ​នេះ​ កញ្ញា​ មាន សូនីតា បញ្ជាក់​ថា៖ «នាង​ខ្ញុំ​នឹង​ប្រើ​ថវិកា​បាន​ពី​ការ​លក់អាវ​ ក្រមា​​នោះ ទៅ​ជួយ​ផ្គត់ផ្គង់​នៃ​ការ​ផ្តើម​ធ្វើអាជីវកម្ម​ខ្នាត​តូច​មួយ​សម្រាប់​​ក្រុម​គ្រួសារ​ប្អូនស្រី រ៉ែន។ នាង​ខ្ញុំបាន​ដំណឹង​ថា ឪពុក​ម្តាយ​ប្អូន​ស្រី​ចង់​បានយាន​​រ៉ឺម៉ក​កង់​បី​មួយ​ដើម្បី​ធ្វើ​ជា​មធ្យោយ​បាយប្រកប​របរ​ចិញ្ចឹម​ជីវិត​។ ដូច្នេះ​នាង​ខ្ញុំ​សង្ឃឹម​ថា ការលក់​អាវ​ ក្រមា​​នាង​ខ្ញុំ​ពិត​ជា​អាច​ចូល​រួមមួយ​ចំណែកសម្រេច​​ក្តី​ប្រាថ្នា​របស់​គ្រួសារ​មួយ​នេះ​ផងដែរ»។

ទោះបី​ជាការ​ស្វែង​រក​ថវិកា​សប្បុរស​ធម៌​ហាក់​នៅ​មានកម្រិត​តិចតួច​​ក្ដី ក៏កញ្ញា​ មាន សូនីតា បាន​បង្ហាញ​ពី​ជំហរ​រឹងមាំ​បន្ដ​ទៀត​ថា ចលនា​សប្បុរសធម៌​ Slanh ត្រូវ​តែ​កើត​ឡើង​ជាហូរ​ហែ​តទៅទៀត៕

You might also like More from author

Leave A Reply

Your email address will not be published.