ទន្លេ​អាថ៌​កំបាំង​កណ្ដាល​ព្រៃ​ អាម៉ាហ្សូន ​ស្ងោរ​សាច់​ផុយ

0 0
Cambodia Website Design

ក្រុងលីម៉ា: ទន្លេ​អាថ៌​កំបាំង​ប្រវែងជាង ៦ គីឡូម៉ែត្រ​ ស្ថិត​ចំ​កណ្ដាល​បេះដូង​តំបន់ព្រៃ​អាម៉ាហ្សូន​ មានក​ម្ដៅ​​ក្ដៅ​ខ្លាំង​បំផុត​រហូត​អាច​ផ្ដាច់​ជីវិត​សត្វដែល​ធ្លាក់​ចូល​ឲ្យ​ឆ្អិន​​ងាប់​ភ្លាមៗ​តែម្ដង​។

ទន្លេ​ពិសិដ្ឋ​នេះ​មាន​ប្រវត្ដិ​ដ៏​យូរ​លង់​របស់​ប្រទេស​ប៉េរូ ប៉ុន្ដែ​នៅពេល​ភូគព្ភ​វិទូ​លោក​ អេន​ ដ្រេស រូហ្សូ​ (Andres Ruzo) បាន​​ឮ​ព័ត៌មាន​ពី​ទន្លេ​នេះ ភ្លាម ​លោក​មិនជឿ​​ថាវា​ជា​អព្ភូតហេតុ​អាច​កើត​មាន​ឡើង​ឡើយ។ យើង​ធ្លាប់តែ​ឮ​ទី​កន្លែង​ទឹក​ផុស ឬ​ទឹក​ថ្លុក​ស្ថិត​នៅ​លើ​តំបន់​ភ្នំភ្លើង​ដើម្បី​ដុត​កម្ដៅ​ឲ្យ​ទឹក​នោះ​ក្ដៅ។

អព្ភូតហេតុ​ទន្លេ​ដ៏​ក្ដៅ​គគុក​​រហូត​​ដល់​ឆ្អិន​​សាច់​មិនគួរ​ឲ្យ​ជឿ​ វា​ត្រូវ​ការ​ប្រភព​កម្ដៅ​កម្រិត​ខ្លាំង​ណាស់។ ប៉ុន្ដែ​ នៅ​ឆ្នាំ ២០១១ លោក រូហ្សូ បាន​ឃើញទន្លេ​ស្ងោរដ៏​ល្បីល្បាញ​ផ្ទាល់​ភ្នែក។ លោក​បាន​រក​ឃើញ​ទន្លេ​ប្រវែង​ជាង ៦ គីឡូម៉ែត្រ​នោះ​ក្នុង​តំបន់​ភ្នំភ្លើង​ជាទី​គោរព​​សក្ការៈ​របស់​ប្រជាជន​អាសានីនកា​ ក្នុង​តំបន់​ម៉ាយ៉ាន​ទូយ៉ាឃ្យូ​។

Cambodia Website Design
Content image - Phnom Penh Post

សត្វ​​កង្កែប​ធ្លាក់​ចូល​ក្នុង​ទន្លេ​ទឹកពុះ ប្រែ​ជា​ឆ្អិន។ Andres Ruzo

យោងតាម​​របាយ​ការណ៍​របស់​ហ្គីហ្ស​ម៉ូដូ បាន​ឲ្យ​ដឹង​ថា​ ទឹក​ទន្លេ​ពិសិដ្ឋ​ ដែល​មាន​ប្រវែងទទឹង​ ២៥ ម៉ែត្រ និង​ជម្រៅ​ ៦ ម៉ែត្រ​ ក្ដៅ​ល្មម​សម្រាប់​​ឆុង​តែ​បាន​ ហើយ​កន្លែង​ខ្លះ​​ក្ដៅ​ខ្លាំង​មែន​ទែន។

លោក រូហ្សូ បាន​ប្រាប់​ Ted.com ថា​៖ «​យកម្រាម​ដៃ​ទៅ​ជ្រលក់​ក្នុង​ទឹក​ទន្លេ​ស្ងោរ​នេះ​មិន​ដល់កន្លះ​វិនាទី​ផង​ ធ្វើ​ឲ្យ​រលាក​ដៃ​ដល់​កម្រិត​ទី ៣។ បើ​ចៃដន្យ​រអិល​ជើង​ធ្លាក់​ចូល​វិញ​វា​នឹង​សម្លាប់​ខ្ញុំ​មិនខាន​»។

ទន្លេ​អាថ៌​កំបាំង​ក្ដៅរហូត​ពុះ​គ្រុក​ៗ​ដោយ​សារតែ​ប្រភព​ទឹក​ក្រោម​ដី​។ ទឹក​ផ្នែក​ខ្លះ​នៃ​ទន្លេ​ក្ដៅខ្លាំង​ណាស់​ដែល​អាច​ស្ងោរ​សត្វ​ធ្លាក់​ចូល​ទាំង​រស់​។ ការសិក្សា​បែប​​វិទ្យាសាស្រ្ដក៏​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​នាំ​ឲ្យ​ទឹក​ទន្លេ​នេះ​ពុះ​ខ្លាំង​យ៉ាង​នេះ​ទេ។

Content image - Phnom Penh Post

ផ្នែកខ្លះនៃទឹកទន្លេក្ដៅខ្លាំងអាចធ្វើឲ្យឆ្អិនស្បែក។ Andres Ruzo

ប៉ុន្ដែ​លោក រូហ្សូ កំពុង​តែ​ដុត​​ដៃ​ដុត​ជើង​ក្នុង​ការស្រាវជ្រាវ​រ​ក​ប្រភព​ថាមពល​ដែល​នាំ​ឲ្យ​ទន្លេ​ទឹក​ពុះនេះ​ក្ដៅ​ខ្លាំង​ដូច្នេះ​។

លោក​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ «​ទន្លេស្ងោរ​ ៖ ផ្សង​ព្រេង​ និង​ការ​រុក​រក​ក្នុងតំបន់​អាម៉ាហ៊្សូន​» ដែល​រៀប​រាប់​អំពី​ទន្លេ​ជា​លើកដំបូង​។

បច្ចុប្បន្ន លោក​ខិត​ខំ​បំពេញ​ការងារ​ជា​ច្រើន​ដើម្បី​សង្គ្រោះ​ទន្លេ​នេះ ខណៈ​ព្រៃ​ឈើ​ជុំវិញ​ទន្លេ​រងការ​កាប់បំផ្លាញ​ ហើយ​​បើគ្មាន​វិធាន​ការ​ទប់​ស្កាត់​ទេនោះ តំបន់​នេះ​នឹង​រលាយ​ហិន​ហោច​មិន​ខាន​។

លោកបាន​លើក​​ឡើងថា​៖ «តាម​​ចំណេះ​ដឹង​ផ្នែកបណ្ឌិត​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា ទន្លេ​​នេះ​គឺ​ជាអច្ឆរិយធម្​ជាតិ​ដ៏​អស្ចារ្យ​ ហើយ​​​សម្បត្ដិ​ធម្មជាតិ​នឹង​មិន​នៅ​ស្ថិត​ស្ថេរ​ទេ បើ​យើង​មិន​បាន​ជួយ​អភិរក្ស​»៕

ប្រភព៖ ភ្នំពេញបុស្ដិ៍

You might also like More from author

Leave A Reply

Your email address will not be published.