ខេមរៈ ស្រីពៅ ​ត្រូវ​អ្នក​ភូមិ​កំណើត​ទម្លាយ​ថា​ ឈឺ​ធ្ងន់​

9
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: ស្របនឹង​មតិ​ច្រើន លើសលប់​បញ្ចេញ​នៅ​ក្នុង​បណ្តាញ​សង្កម​ បដិសេធ​​សម្ដី​អះអាង​របស់​លោក ខេមរៈ ភិរុណ ថា​ជីវិត​ប្អូនស្រី​លោក កញ្ញា ខេមរៈ ស្រីពៅ​​ នាង​​គ្មាន​ជំពប់​​រឿង​អកុសល​ដូច​គេល្បី​​ឈឺ​​ជំងឺប្រ​តិកម្ម​​ស្បែក​ដេកដួល​បន្ដក់​ទឹកបបរ​នោះ ក៏​មាន​ប្រភពមក​ពី​ភូមិកំណើត​តារាចម្រៀង​ត្រកូល ខេមរៈ​​ នៅ​ភូមិគរ​ ឃុំគរ ស្រុក​ព្រៃឈរ​ ខេត្ដ​កំពង់ចាម ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា «តារាចម្រៀង​ ប្អូន​ស្រី អាថៃ ហៅ (សិរីមន្ដ) កញ្ញា ខេមរៈ ស្រី​ពៅ ​ពិតជា​ឈឺដេក​ដួល​កន្ទេល​មែន បន្ទាប់​ពីមក​ពី​ព្យាបាល​នៅ​ប្រទេស​ថៃ»។

ក្នុង​ជំនួប​តាម​ទូរស័ព្ទ​​មុន​នោះ ស្នើ​សុំ​បកស្រាយ ព័ត៌មាន​សាយ​ភាយ​ កញ្ញា ខេមរៈ ស្រីពៅ ធ្លាក់​ខ្លួន​ឈឺ​ដោ​យ​​ការ​ប្រើប្រាស់​ផលិតផល​ថែ​រ​ក្សា​សម្ផស្សប្រតិ​កម្ម​ លោក ខេមរៈ ភិរុណ បាន​​បញ្ជាក់​​ថា៖ «ប្អូន​ស្រី​ខ្ញុំស្រីពៅ នាង​គ្មាន​កើតអ្វី​ដូចគេ​ល្បីមែន ហើយ​ពេល​នេះ​កំពុង​ត្រៀម​បទច​ម្រៀង​ច្រៀង​ វុល​ពិសេស​អបអ​រ​រដូវ​បុណ្យ​ចូល​ឆ្នាំ ប្រ​ពៃណី​ខ្មែរ មាន​ទាំង​ច្រៀងប​ទទោល​ បទ​ចម្រៀ​ង​ឆ្លង​ឆ្លើយ​ជា​​មួយ សិរីមន្ដ និង​មាន​ញាក់​ផងដែរ»​។

ក៏​លើកឡើង «មូល​ហេតុ​ស្រី​ពៅ មិន​ចេញ​មុខ​​ក្នុង​ការងារ​សិល្បៈ នោះ​ព្រោះនាង​ជាប់​រវល់​ការ​ងារ​​ផ្ទាល់​ខ្លួន​ច្រើន» កវី​និពន្ធ​បទ​ចម្រៀង​រៀម​ច្បង​ត្រកូល (ខេមរៈ) លោក ខេមរៈ ភិ​រុណ ក៏អះអាង​​យ៉ាង​ជឿជាក់​ថែម​ទៀត​ថា៖ «​វាគ្មាន​ហេតុ​ផលអ្វី​ ដែលប​ណ្តោយ​ខ្លួ​ន​ដល់​ថ្នាក់​ប្រើ​ផលិតផល​ថែរក្សា​សម្ផស្ស​ធ្វើ​ឲ្យ​ខ្លួនដល់​​ថ្នាក់​បាត់​បង់អនាគ​តអ៊ីចឹង​ទេ។ សូមបង​ប្អូន​កុំយល់​ច្រឡំ។ រដូវចូលឆ្នាំ នាង​នឹង​បង្ហាញ​វត្ដមាន ចាំ​មើល​​រូប​ស​ម្ផស្សនាង​ តើពិត​ដូច​គេ​ល្បី​ដែរ​អត់​?»។

Cambodia Website Design

យ៉ាងណា​​មហាជន​ច្រើន​លើស​លប់​ ហាក់​មិន​ទទួល​យក​ឡើយ​នូវការ​​បកស្រា​យ លោក ខេមរៈ ភិរុណ​។ ​

មតិ​ចំអក​ក្នុង​បណ្តាញ​សង្គម​ បាន​បន្លឺថា៖ «បើឈឺ​ក៏​​ទទួល​​ស្គាល់​​ថា ឈឺ​​ទៅ មិនចាំបាច់​អី​លាក់​គេ​ទេ​ អ្នក​កំពង់ចាម នៅ​ភូមិ​កំណើត ស្រីពៅ ទាំ​ងចាស់​ទាំង​ក្មេង​ អ្នកណា​ក៏​ដឹ​ង​ថា ​តារាចម្រៀ​ង​ ប្អូនស្រី សិរីមន្ដ កញ្ញា ខេមរៈ ស្រីពៅ ​កំពុង​ឈឺ​នៅ​កន្ទេល​ ដោ​យ​​សារការប្រើឡេ​ឲ្យ​ស្បែកស​នោះ​ដែរ​»។

ក្នុង​ទំព័រ​​ហ្វេសប៊ុកឈ្មោះ «ខេមរៈ ស្រីពៅ Khe​m​arak Srey​pov​» ដែល​ត្រូវ​​បាន​ស្គាល់​ថា​ជារបស់​តារា​​ចម្រៀង​ស្រីរូប​នេះ នាង​ក៏​បាន​តបទៅតាម​ការ​សំណូមពរ​​ពី​អ្នក​គាំទ្រ​​​ឲ្យ​នាង​​បង្ហោះរូប​ថត​ថ្មី ដោយ​ពួកគេ​បាន​​សួរ​សុខទុ​ក្ខ​ថា៖​ «បងស្រី​ជា​ពី​ជំងឺនៅ? ចង់​ឃើញ​រូបថត​​ថ្មីបង​ស្រីពៅ ស្រស់​ស្អាត​ដែរទេ​?»។

ឆ្លើយ​​តប​ពី​ចម្លើយ​ខ្លី​ដដែលៗ​ក្នុង​សំណេរមិន​ត្រឹមត្រូវ​តួ​អក្សរ​​ថា៖ «​មិន ឈឺ​​ទេ​បងៗ ជា​ហើយ​»​ ជាមួយការបង្ហោះ​​តែ​រូប​ថត​ចា​ស់​ៗព្រឹល​ៗ​ដែល​មាន​​ថត ២ ឆ្នាំមុន»។

សំណេរ​ពី​អ្នក​គាំទ្រ​ជា​ច្រើន​បា​ន​​បង្ហាញ​​ថា ការ​​បាត់​​ខ្លួន​ពី​សង្វៀន​សិល្បៈ​របស់​ ខេមរៈ ស្រីពៅ ក៏​ដោយ​សារ​ជំងឺ​​យាយី​រាងកាយ​។អ្នកមក​ពី​ភូមិគរ ឃុំគរ ស្រុក​ព្រៃឈរ​ ដែល​ហៅ​ ខេមរៈ សិរីមន្ដ​ ថា «អាថៃៗ​» នោះ ក៏​​បាន​ទម្លាយប្រាប់​​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ស្រីពៅ ពិត​ជា​ឈឺ​ ដោយ​ជំងឺ​ប្រតិកម្ម​ស្បែកពិត​មែន​»។

ការ​អះអាង​​ពី​អ្នក​ភូមិ​កំណើត​ស្រីពៅ ប្រាប់​ទៀត​​ថា៖ «ក្រុមគ្រួសារបាន​​នាំ​នាង​​ទៅ​ព្យា​បាលដល់​ប្រទេស​​ថៃ តែមិន​ទទួល​បាន​ផល​ធូរ​ស្រាល ហើយ​​ក៏​នាំមក​ផ្ទះ ដេកនៅ​កន្ទេល​ ស្បែកដំបៅ​រលួយ ដាច់​ដុំ​​ៗ ដល់ថ្នាក់​ឪពុក​ម្តាយ​បញ្ចុកប​​បរហើយ​ហ្នឹង​»។

ប្រភព​ដដែល​នោះបន្ថែមថា៖ «ប៉ុន្តែ​ប្រមាណ​ជា ២ ខែចុង​ក្រោយ​នោះ ស្រីពៅ បាន​ដឹក​ចេញ​ពីផ្ទះ​នៅ​ភូមិគរ យក​មក​ភ្នំពេញ​ សម្រាក​នៅ​ផ្ទះ សិរីមន្ដ​ហើយ​»៕

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក