ខេមរៈ ស្រីពៅ​ បង​ប្រុស​ច្រាន​ចោល​ដំណឹង​ឈឺ​ដេក​កន្ទេល

0 5
Cambodia Website Design

ភ្នំពេញ: ភាព​ស្ងាត់​ឈឹង​ទាំង​បទចម្រៀង​ និង​វត្តមាន​តាម​ឆាក​ខន​សឺត​ ក្នុង​កម្ម​វិធី​ទូរទស្សន៍​ក៏​មិន​ឃើញ​នោះ តារា​ចម្រៀង​ប្អូនស្រី​បង្កើត​ កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅ ថ្មី​ៗនេះ​ផ្ទុះ​ព័ត៌មាន​ថា តារា​ចម្រៀង​ស្រីម្នាក់​នេះសិល្បៈ​ស្ងាត់​ឈឹ​ង​ព្រោះ​ជំងឺ​ប្រតិ​កម្ម​ស្បែក និង​កំពុង​ដេក​ដួល​​សម្ងំ​ព្យាបាល​​នៅក្នុង​ផ្ទះ​។

ជិត​មួយ​ឆ្នាំ​ហើយ កញ្ញា ខេមរៈ​ ស្រីពៅ ប្អូនស្រី​បង្កើត​ កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត និង​កវី​និពន្ធ​ ខេមរៈ ភិរុណ កវី​និពន្ធ​ បាត់​វត្ត​មាន​ពីឆាក​សិល្បៈ​ ខណៈ​ដែល​តារា​ចម្រៀង​ប្រុស​​ស្រីទាំង​ចាស់​ថ្មី ការងារ​ហូរចូល​រក​តែ​ពេល​សម្រាក​គ្មាន​។

កាល​ដែល​តារា​​ស្រី​ត្រកូល​ ខេមរៈ​ បែរ​បាត់​ស្ងាត់​វត្តមាន​ពី​ឆាក​ខនសឺតយ៉ាង​​ស្ងាត់​​កំបាំង​នោះ ថ្មី​ៗ​នេះក៏​ផ្ទុះ​​ព័ត៌មាន​ពី​មហាជន​គ្រប់​ច្រកល្ហក ពិសេស​ស្រទាប់​យុវវ័យ​និយម​គាំទ្រនាង ថា កញ្ញា ខេមរៈ ស្រីពៅ ស្ងាត់ពី​ការងារ​សិល្បៈ​ក៏ព្រោះ​តែនាង ជួប​នូវ​បញ្ហា​សុខភាព ស្បែក​ប្រត្តិកម្ម​ពី​ការ​​ប្រើប្រាស់​ផលិត​ផ​លថែរក្សា​ស្បែក​។

Cambodia Website Design

ពេលនេះ​នាង​ឈឺធ្ងន់​ដល់​ថ្នាក់​ដេកដួលនៅ​ផ្ទះ។យុវវ័យ​ជា​ច្រើនាំគ្នា​លើក​ឡើង​ទៀតថា បើ​មិន​មាន​បញ្ហា​​សុខភាព ចុះ​ហេតុអ្វី បាន​ជា​ ​ ខេមរៈ ស្រី​ពៅ មិនលេច​មុខ​ទី​ផ្សារ​ចម្រៀង​? ស្រាយ​ពី​ចម្ងល់​បន្សាបនូវ​ដំណឹង​ ធ្លាក់​ខ្លួន​ឈឺដោយ​ការ​ប្រើប្រាស់​ផលិតផល​ថែ​រ​ក្សា​សម្ផ​ស្ស​ប្រតិកម្ម​នោះ ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​ទំនាក់​ទំនង​ទៅ​ តារា​ចម្រៀង​ ខេមរៈ​ ស្រីពៅ បាន​ទេ ប៉ុន្តែ​បងប្រុស​នាង​ និង​ជា​អ្នក​និពន្ធឲ្យ​បងប្អូន​តារា​ច្រៀង​ត្រកូល ខេមរៈ លោក ខេមរៈ ភិរុណ បដិសេធ​ដាច់​អហង្កា​រនូវ​ដំណឹង​ តារាចម្រៀង​ ខេមរៈ ស្រីពៅ ជួប​បញ្ហា​សុខភាព​ស្បែកនោះ​។

ក្នុង​ជំនួប​ជា​មួយ​ភ្នំពេញប៉ុស្តិ៍​តាម​ ទូរស័ព្ទ កវីនិពន្ធរៀម​ច្បង​ត្រកូល ខេមរៈ​ រូបនេះ ប្រាប់​ថា៖ «មូល​ហេតុ​ស្រី​ពៅ មិន​ចេញ​មុខ​ក្នុង​ការងារ​សិល្បៈ នោះ​ព្រោះនាង​ជាប់​រវល់​ការ​ងារ​​ផ្ទាល់​ខ្លួន​ច្រើន»។

ទោះយ៉ាងណា​ លោក​ក៏​​មិន​បញ្ជាក់ពី​ការ​ងារ​ផ្ទាល់​ខ្លួន​របស់​ប្អូន​ស្រី​ ដែលនាំ ឲ្យ​ឃ្លាត​រយាល​ពី​សិល្បៈ​ដែរ ដោយ​លោក​អះអាង​ថា៖ «ស្រីពៅ​​ នឹង​បង្ហាញ​​វត្ត​មាន​លើ​ឆាក​សិល្បៈ​នៅឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរខាងមុខជា​មួយ​បទ​ចម្រៀង​ថ្មី និង​ចេញ​លក់​នៅ​ផលិតកម្ម​សាន់​ដេបន្ត​ដែរ​»។

លោក ខេមរៈ ភិរុណ បញ្ជាក់​ថា៖ «ប្អូនស្រី​ខ្ញុំស្រីពៅ នាង​គ្មាន​កើតអ្វី​ដូចគេ​ល្បីមែន ហើយ​​ពេលនេះ​កំពុង​ត្រៀម​បទចម្រៀង​ច្រៀង​ សម្រាប់​វុល​ពិសេស​អបអរ​រដូវ​បុណ្យ​ចូល​ឆ្នាំ ប្រពៃណីខ្មែរ មាន​ទាំង​ច្រៀងប​ទទោល​ បទចម្រៀង​ឆ្លងឆ្លើយ​ជា​​មួយ សិរីមន្ត និង​មាន​ញាក់​ផងដែរ»។

លោក​បន្ថែម​ថា៖ «ព័ត៌មាន​​ចេះ​តែពី​ល្បី ដែលគ្មានមូលដ្ឋាន វាគ្មាន​ហេ​តុផល​អ្វី​ ដែលបណ្តោយ​ខ្លួនដល់​ថា្នក់​ប្រើ​ផលិតផល​ថែរក្សា​សម្ផស្ស​ធ្វើ​ឲ្យ​ខ្លួនដល់​ថ្នាក់​បាត់​បង​អនាគត​អ៊ីចឹង​ទេ។ សូម​បងប្អូន​កុំយល់​​ច្រឡំ រដូវចូលឆ្នាំ នាង​នឹង​បង្ហាញ​វត្តមាន ចាំមើល​រូប​សម្ផស្ស​នាង​ តើពិត​ដូចគេល្បី​ដែរ​អត់​?»៕​

You might also like More from author

Leave A Reply

Your email address will not be published.