ប៉ែន ចំរ៉ុង ​លក់​គោ​ទិញ​រថយន្ដ Bentley ឲ្យ ដាលីស ​ជា​ល្ខោន​?

0
Cambodia Website Design

ភ្នំពេញ: មហាជន​រាប់​លាន​នាក់ នៅ​​មិន​​ភ្លេច​ពី​​រូប​ភាព​ដ៏​ភ្ញាក់​​ផ្អើល​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន ចាក់​ផ្សាយ​ថ្ងៃ​ទី ១៦​ ខែម​ករា ​ឆ្នាំ ២០១៦ ក្នុងកម្មវិធី​ The Style Cambodia ​ដែល​បង្ហាញ​យ៉ាងច្បាស់​ក្រឡែត​ លោក​​ ប៉ែន ចំរ៉ុង ​ជូនកាដូ​រថយន្ដ​ម៉ាក Bentley តម្លៃ ១០ ម៉ឺនដុល្លារ​ឲ្យ​​ភរិយា​មិនទាន់​ចូល​រោងការ​នាង ភិន សុដាលីស។

ប៉ុន្តែ​វេបសាយ​ក្រោម​ឱវាទ​ លោក អ៊ិន សុភិន ឪពុក​បង្កើត​តារាសម្ដែង ភិន សុ​ដាលីស ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​​វិញថា កាដូរថយន្ដ​ ប៉ែន ចំរ៉ុង ជូន​កូនស្រី​គឺ​ជា​ឆាក​ល្ខោន​តែប៉ុណ្ណោះ​។

​រូប​ភាពដ៏​​ភ្ញាក់ផ្អើល​បង្ហាញ​​លោក ប៉ែន ចំរ៉ុង ជូន​​កាដូ​​រថយន្ដ​​​ម៉ាក Bentley ឲ្យ​នាង ភិន សុដាលីស​ ភរិយា​​មិន​ទាន់ក្រាប​ផ្ទឹម បាន​រំល​ង​​ខួបមួយ​ខែ​ហើយ ហើយ​មុន​នេះ​​មួយសប្តាហ៍​​លោក​ អ៊ិន​ សុភិន ក៏​ទើប​តែ​បាន​ចេញ​សារ​បង្ហាញ​​ពី​ការ​មិន​ស្ងប់​​អារម្មណ៍​នឹង​សម្ដី​​មើ​ល​ងា​យ មើល​ថោក​ពីគ្រួសារ​កូន​ប្រសា​ក្រៅបញ្ជី​លោក ប៉ែន ចំរ៉ុង​ ប៉ុ​ន្តែ​បែរ​ជា​ត្រូវ​កូនស្រី​បង្កើតខ្លួន​នាង ភិន សុ​ដាលីស ប​ង្ហាញ​ខ្នាយ​គំរាម​តបតវិញ​បង្កឲ្យ​​អាម៉ាស់​នោះ។

Cambodia Website Design

មក​ត្រឹម​ថ្ងៃទី ១៧​ ខែកុម្ភៈ​​ មហាជន​បែរជា​ស្រឡាំង​កាំង​ទៅ​​វិញព្រោះ​​រូប​ភាព​កាដូ ប៉ែន ចំរ៉ុង ជូន​ ដាលី​​ស កាលពី​មួយ​ខែ​មុនត្រូវ​បាន​គេហទំព័​​​រក្រុម​ហ៊ុន​មហាហង្ស​ដែលគេដឹងថា​ជា​​របស់​​លោក អ៊ិន សុភិន ចេញ​អត្ថបទ​បក​ស្បែក​ដោយ​ប្រើ​ចំណង​ជើង​ធំៗ​​ថា៖​ «បែក​ធ្លាយ រឿង ប៉ែន ចំរ៉ុង ជូន​រថយន្ដ​ដល់ កញ្ញា ភិន សុដា​លីស គ្រាន់តែជា​ការសម្តែង​ឆាកល្ខោន​បោក​ប្រាស់​ភ្នែកទទស្ស​និកជន​តែ​ប៉ុណ្ណោះ?»។

Content image - Phnom Penh Post

រូបភាព​រថយន្ដ Bentley ដែល​ ប៉ែន ចំរ៉ុង ទិញជូន​ ភិន សុដាលីស។ Youtube ឈឹម ស្រីនាង

គេហទំព័​របស់​លោក អ៊ិន សុភិន ក៏​បាន​បញ្ជាក់ថា៖ «រូប​ភាព​គ្រាន់​តែ​ជា​ឆាក​ល្ខោនសម្តែង ដើម្បី​បំភាន់​ភ្នែក​មហាជន​តែប៉ុណ្ណោះ ​ដើម្បី​ឲ្យ​ទស្សនិក​ជន​ទទួល​ស្គាល់​ថា​ លោក​​មាន​សមត្ថ​ភាព​ទិ​ញ​រថយន្ដ​ជូន​គូ​ស្នេហ៍។ តែ​គេមិន​ដែល​ឃើញ​កញ្ញា​ ភិន សុដាលីស ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​ប្រើប្រាស់​រថយន្ដ​ដែល​លោក ប៉ែន ចំរ៉ុង បាន​ទិញ​ជូន​នាង​នោះ ទេ»។

គេ​សង្កេត​ឃើញ​ថា ​លោក ប៉ែន ចំរ៉ុង បើ​ទោះ​ជាត្រូវ​អនាគត​ឪពុក​ក្មេកប្រើសម្ដី​​ខ្លាំងៗយ៉ាង​ណាក៏​មិន​បង្ហាញ​ជំហរ​តបត​វិញ​ទេ។

ដូច​គ្នា​នឹង​ព័ត៌មាន​​វាយ​ប្រហារ​ចុង​ក្រោយ​ដែលថា​លោក អ៊ិន សុភិន​ ថា​​ក្រុម​គ្រួសារ​ ប៉ែន ចំរ៉ុង មើលងាយ​ មើល​ថោក​គ្រួសារ​លោក​នោះ ​តារា​ស​ម្ដែង និង​ពិធីករ​លោក​​ ប៉ែន ចំរ៉ុង​ នៅ​តែ​រក្សា​ជំហរមិន​បកស្រាយ​ដដែល​។លោក ប៉ែន ចំរ៉ុង បាន​ត្រឹមតែ​បញ្ជាក់​ខ្លី​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែមពី​លើ​ពាក្យ​សុំទោស​ថា៖ «បង​ជុំ​វិញ​រឿង​​នេះ ខ្ញុំ​សូម​​មិន​បកស្រាយ​»។

ដោយ​ឡែក​​ក្នុង​កម្ម​វិធី​ The Style Cambodia ​ថ្ងៃ​ទី ១៦​ ខែមករា កន្លង​ទៅ​ រំលេច​ភាព​​ភ្ញា​ក់​ផ្អើល​ពី​កាដូរថយន្ដ Bentley ជូន​ភរិយា​មិនទាន់​ក្រាប​ផ្ទឹម​ លោក ប៉ែន ចំរ៉ុង​ ​រងការ​ចំអក​សម្ដី​ធ្ងន់ៗ​ពី​ពិធីករពិធីការិនី ពិសេស​ពី​លោក សុវណ្ណ គីរី ថា៖​ «ជឿចំរ៉ុង ដែរ​អី ចំរ៉ុង ពូកែបោក ចំរ៉ុង ក្រ​ចង់​ងាប់ មានលុយ​ណា​ទៅ​ទិញ​ Bentley ​ថ្លៃ ១០ ម៉ឺន​ដុល្លារ»​។

ក្រោយពី​បិទភ្នែក​នាំ​នាង​​ ភិន សុដាលីស ចូល​រថយន្ដ​ហើយ​នាង​​លាន់មាត់ថា៖ «មាន​លុយ​ទិញ​ឡាននេះ បង​ពូកែ​លាក់​អូន​មែន» ពេលនោះ​ ​ប៉ែន ចំរ៉ុង ​បញ្ជាក់ថា៖ ​«បងមិ​ន​លាក់​អូន​ទេ ទម្រាំបាន​លុយ​ទិញឡាន​នេះ​ឲ្យ​អូន បង​លក់គោ​ចិញ្ចឹមនៅ​បាត់​ដំបងអស់​ហើយ​»៕

You might also like More from author

Leave A Reply

Your email address will not be published.