ទឹកជ្រោះអូរសៀនឡៃ ឬទឹកជ្រោះ៧ជាន់

0

ទឹកជ្រោះ​អូរ​សៀន​ឡៃ​មាន​ទីតាំង​នៅក្នុង​ខេត្តរតនគិរី​និង​ជា​ទិសដៅ​ពិសេស​ដែល​ផ្ដល់ជូន​នូវ​ឱកាស​សម្រាប់​ទេសចរណ៍​ធម្មជាតិ​។ តំបន់​នេះ​គ្របដណ្ដប់​ដោយ​ព្រៃ​ត្បូង​មរកត ព័ទ្ធជុំវិញ​ដោយ​ភ្នំ ភាព​សុខុ​ដុម​ធម្មជាតិ​នៃ​សត្វព្រៃ និង​សម្លេង​បក្សី​។​
​ទឹកជ្រោះ​នេះ​បាន​រក្សាទុក​អាថ៌កំបាំង​យ៉ាង​ល្អ លាក់ខ្លួន​ក្នុង​ព្រៃ​រហូត​មក​ដល់​សព្វថ្ងៃនេះ ស្ថានភាព​ផ្លូវត្រូវ​បានធ្វើអោយ​ប្រសើរ​ឡើង​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ជំរុញ​អោយ​មាន​ការ​ផ្សងព្រេង និង​ពិសោធ​ជាមួយ​ទឹកជ្រោះ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​អំឡុង​រដូវប្រាំង​។​
​ទឹកជ្រោះ​អូរ​សៀន​ឡៃ​ត្រូវបាន​រកឃើញ​នៅ​ស្រុក​លំផាត់ មាន​ចម្ងាយ​ត្រឹមតែ​៣០​គីឡូម៉ែត្រ​ភាគ​និរតី​ទី​រួម​ខេត្ត​បាន​លុង​នៃ​ខេត្ត​រតនគិរី​។ គ្មាន​ផ្លូវ​ឆ្ពោះទៅ​កាន់​ទឹកជ្រោះ​ឡើយ ការពារ​ការហូរចូល​នៃ​ទេសចរណ៍​។ ភ្ញៀវ​អាច​ទៅ​ដល់​ទីនោះ​បាន​ដោយ​រថយន្ដ ឬ​រថយន្ដ​ម៉ាស៊ីន​កង់​បួន និង​អ្នកបើកបរ​ដែល​មានប​ទ​ពិសោធន៍​។ ល្បឿន​បើកបរ​យឺត​បំផុត​តាម​បណ្ដោយ​ផ្លូវ​តូច​ដែល​ឆ្លងកាត់​ព្រៃ និង​កាត់​ស្ទឹងតូចៗ​មួយចំនួន​។ ការធ្វើដំណើរ​ទាមទារ​មួយ​ថ្ងៃ​ពេញ ហើយ​អ្នកធ្វើដំណើរ​ត្រូវតែ​រៀបចំ​កញ្ចប់​អាហារ​និង​ភេសជ្ជៈ ព្រោះថា​គ្មាន​លក់រ​បស់​ទាំងនោះ​នៅតាម​ផ្លូវ ឬ​នៅ​ទឹកជ្រោះ​ឡើយ​។​
​ទឹកធ្លាក់​មាន​ចំនួន​៧​ជាន់ មាន​ទេសភាព​ស្រស់ស្អាត​ដែល​មាន​ទីតាំង​នៅ​កណ្ដល​ព្រៃ​ត្រូ​ពិក​ដែល​អភិរក្ស កម្រ​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​។​

12733532_1075908662461004_8068010477227320790_n
​មាន​ទឹកជ្រោះ​ចំនួន​៤​សរុប​តាម​ផ្លូវទឹក​នេះ​។ ទឹកជ្រោះ​អូរ​សៀន​ឡៃ​ជា​ចំណុចកណ្ដាល​នៃ​ទឹក​ហូរ ដែល​មាន​ទឹក​ធ្លាក់​ទៅ​អូរ​ចំនួន​មួយ និង​ពីរ​ទៀត​មាន​ទីតាំង​ប្រហែល​នឹង​ការដើរ​ឡើង​បណ្ដោយ​អូរ​៣​ម៉ោង​។ នៅ​ចំណុចកណ្ដាល​នៃ​ទឹកធ្លាក់ ទឹក​ធ្លាក់​៤​ម៉ែត្រ​លើ​ទទឹង​៣០​ម៉ែត្រ​។ នេះ​ជា​ជាន់​ដែល​ជា​កន្លែង​ងាយស្រួល​សម្រាប់​ង និង​ហែល​ទឹក​ក្នុង​ទឹកជ្រោះ​ធម្មជាតិ​ថ្លា​ឆ្វង់ និង​ធ្វើអោយ​បរិយាកាស​ត្រជាក់​។​
​ទឹក​ហូរ​ល្មម​អំឡុង​រដូវប្រាំង ស័ក្ដិសម​សម្រាប់​ការ​ហែល​លេង​។ អំឡុង​រដូវ​ធ្លាក់​ខ្យល់​មូសុង (​រដូវរស្សា​) ទឹក​ហូរ​ខ្លាំង​ទឹក​គួច និង​អូសទាញ​ខ្លាំង​ធ្វើអោយ​ការ​ហែល​ទឹក​មាន​គ្រោះថ្នាក់​។​
​ទឹកជ្រោះ​អូរ​សៀន​ឡៃ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ដែល​ធ្វើដំណើរ​ញឹកញាប់​និង​ជា​រង្វាន់​នៃ​កា​ស្ងប់ស្ងាត់​ចេញពី​ព្រៃ​។ គេ​អាច​ទស្សនា​ទឹកជ្រោះ​ស្រស់ស្អាត​ជាច្រើន​ទៀត​ដែល​លាក់​ខ្លួន​នៅក្នុង​ព្រៃ​កំពុង​រង់ចាំ​ការស្វែងរក​។​

ប្រភព៖ ក្រសួងទេសចរណ៍

You might also like More from author

Leave A Reply

Your email address will not be published.