ទន្លេសេសាន

0 7
Cambodia Website Design

ទន្លេសេសាន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ទេសចរណ៍​បរិស្ថាន​ក្នុងចំណោម​ព្រៃឈើ​ធម្មជាតិ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ ទន្លេ​នេះ​ប្រៀប​ដូចជា​ពេជ្រ​ដែល​មាន​ពន្លឺ និង​ត្បូង​មរកត​ដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​មាន​ទឹកថ្លា​ឆ្វង់​បណ្ដោយ​ដង​ទន្លេ​ចាំង​ស្រមោលភ្នំ និង​ព្រៃឈើ​សូម្បី​នៅក្នុង​រដូវរ​ប្រាំង​។​
​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​បាន​លុងរ​បស់​ខេត្ត​រតនគិរី ទន្លេសេសាន​ជា​ទន្លេ​ដែល​មាន​ទឹក​ហូរ​គ្រប់​រដូវ​កាល​ដែល​ហូរ​ពី​ខាងកើត​ទៅ​ខាងលិច​បណ្ដោយ​​ឆ្នេរ​ខ្សាច់​ពណ៌​ស​។ តាម​បណ្ដោយ​ទន្លេ ឆ្នេរ​ខ្សាច់​ដ៏​ច្រើន​នេះ​មាន​ចំណុច​ជាច្រើន​ដែល​អាច​មុជ ហែល​និង​នេសាទ​ត្រី​បាន​ដែល​អ្នក​ក្នុង​ស្រុក​និង​ទេសចរ​អន្ដរជាតិ​អាច​សម្រាក និង​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​។​
​ឆ្លង​ទន្លេសេសាន​ដោយ​ទូក អ្នកនឹង​ឃើញ​ឃុំ​វឹន​សៃ​។ ទីនោះ​ហើយ​ជា​ទឹកដី​នៃ​ក្រុម​ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ដូច​ជា​ជនជាតិ​ខ្មែរ ចិន គ្រឹង ឡាវ ដែល​រស់នៅ​ទីនោះ​ជា​ច្រើន​ជំនាន់​មកហើយ​។ ជនជាតិ​ចិន​អនុវត្ត​នូវ​វប្បធម៌​ចិន​បុរាណ​របស់គេ ហើយ​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​គោរព​តាម​អត្តសញ្ញាណ​បុព្វបុរស​របស់គេ​។ គេ​ទាំងនោះ​និយាយ​ទាក់ទង​គ្នា​ជា​ភាសា​ចិន កុលសម្ព័ន្ធ​ភ្នំ និង​ភាសា​ឡាវ ក៏ដូចជា​ភាសាជាតិ​របស់​ប្រទេស​កម្ពុជា​គឺ​ភាសា​ខ្មែរ​ផង​ដែរ​។ ភាគច្រើន​ពួកគេ​ជា​កសិករ និង​អ្នក​រកស៊ី​ក្នុង​តំបន់​។​

ប្រភព៖ក្រសួងទេសចរណ៍

Cambodia Website Design

12717520_982511725118496_8915345608901099232_n

12728948_982511685118500_3787461187647591416_n

You might also like More from author

Leave A Reply

Your email address will not be published.