មគ្គុទ្ទេសក៍ទៅតាមបណ្ដាខេត្ត | ខេត្តរតនគិរី

0 15
Cambodia Website Design

រតនគិរី​គឺជា​ខេត្ត​តំបន់ភ្នំ​ព្រំដែន​ភាគខាងជើង​ប្រទេសកម្ពុជា​ដែល​ភាគខាងជើង​ជាប់​ព្រំ​ជាមួយ​ប្រទេស​ឡាវ ខាងកើត​ជាប់​ប្រទេស​វៀតណាម ខាងត្បូង​ជាប់​ជាមួយ​ខេត្តមណ្ឌលគិរី និង​ខាងលិច​ជាប់​ជាមួយ​ខេត្តស្ទឹងត្រែង។ ខេត្ត​នេះ​លាតសន្ធឹង​ពី​តំបន់ជួរភ្នំអណ្ណាម​ភាគខាងជើង កាត់​តំបន់​ខ្ពង់រាប​រវាង​ទន្លេសាន និង​ទន្លេស្រែពក។ វាលស្រែ​ចំការ​ជា​សម្រស់​ធម្មជាតិ​របស់​ខេត្ត និង​មាន​ជនជាតិ​ផ្សេងៗគ្នា​ជាច្រើន ហើយ​រតនគិរី​ពោរពេញ​ទៅ​ដោយ​សម្បត្តិធម្មជាតិ និង​វប្បធម៌​ដែល​កំពុង​រង់ចាំ​ការស្វែងរក។ ទីក្រុង​របស់​ខេត្ត​នេះ​គឺ បានលុង។

រតនគិរី​មាន​ទេសភាព​ស្អាត​បំផុត​នៅ​ក្នុង​តំបន់​ដែល​ផ្ដល់​ជូន និង​ជា​តំបន់​នៃ​ជនជាតិ​ភាគតិច​តំបន់ភ្នំ​មួយ​ចំនួន។ ក្នុង​ចំណោម​កន្លែង​វិចិត្រកម្ម​ធម្មជាតិ ខេត្ត​នេះ​មាន​ដូចជា​បឹងបន្ទុះភ្នំភ្លើង​យក្សឡោម ទឹកជ្រោះ​ដ៏​ស្អាត​មិនគួរ​អោយ​ជឿ រ៉ែត្បូង និង​ព្រៃឈើ​ដ៏​ក្រាស់​ជាមួយ​ពពួកសត្វ​និង​រុក្ខជាតិ​ក្រៅស្រុក​មួយ​ចំនួន។ ផ្ទុយ​ទៅ​នឹង​ភាពស្ដុកស្ដម្ភ​សម័យ​ទំនើប​ ខេត្ត​នេះ​នៅ​តែ​ខេត្ត​ដែល​មិនមានគេ​ទៅ​ដល់​ព្រោះ​ភាគច្រើន​នៃ​​ប្រជាជន​ខេត្តរតនគិរី​ជា​ប្រជាជន​នៃ​កុលសម្ព័ន្ធ​ជនជាតិ​ភាគតិច​ដែល​រស់​នៅ​យ៉ាងសុខដុម​ជាមួយធម្មជាតិ។

ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​ខេត្ត​នេះ​ជ្រើសរើស​ការស្នាក់នៅ​ទីក្រុង​បានលុង ដែល​ដំណើរ​កំសាន្ត​អាច​​រៀបចំ​ទៅ​ទស្សនា​ភូមិ​ខ្មែរ​លើ និង​កន្លែង​បែបធម្មជាតិ។

Cambodia Website Design

ប្រភព៖ ក្រសួងទេសចរណ៍

ឧទ្យានជាតិវីរជ័យឧទ្យានជាតិវីរជ័យ
ផ្ទះ​ជនជាតិ​ភាគតិច​នៅ​បឹងយក្សឡោមផ្ទះ​ជនជាតិ​ភាគតិច​នៅ​បឹងយក្សឡោម
ទឹកជ្រោះកាទៀងទឹកជ្រោះ​កាទៀង
បឹងយក្សឡោមបឹងយក្សឡោម

You might also like More from author

Leave A Reply

Your email address will not be published.