ទទួលទាន​មី​១​ចាន​រាល់ថ្ងៃ ផ្តល់​ផល​អាក្រក់​ច្រើន​យ៉ាង​ដល់​សុខភាព

0 5
Cambodia Website Design

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​ទទួលទាន​មី​ជា​រឿយ​ៗ​ហាក់​មិន​ផ្តល់​អត្ថប្រយោជន៍​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​បាន​បង្កើត​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សុខភាព​អ្នក​ទទួលទាន​ទៀត​ផង ។

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ទទួលទាន​មី​ស្រុស​២-៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ ក្នុង​នោះ​បូក​រួម​ទាំង​មី​ផលិត​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​ គឺ​បង្កើន​ហានិភ័យ​កើត​មាន​លក្ខខណ្ឌ Cardiometabolic Syndrome ក្នុង​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ។ Cardiometabolic Syndrome គឺជា​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ដែល​អាច​បណ្តាល​ឱ្យ​បុគ្គល​កើត​មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម ។

ដូច​ជា​អាហារ​កែ​ច្នៃ​ច្រើន​ប្រភេទ​ទៀត​ដែរ មី​ផ្ទុក​យ៉ាង​ខ្ពស់​នូវ​សារធាតុ​អំបិល ហើយ​ការ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​រ៉ែ​មួយ​នេះ​គឺ​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។

Cambodia Website Design

មី​ជា​ពិសេស​គឺមី​របស់​ជប៉ុន​ឈ្មោះ Ramen ដែល​មាន​រសជាតិ​ច្រើន​មុខ​ដូច​ជា រសជាតិ​សាច់​មាន់ សាច់​ជ្រូក សាច់​គោ និង​រសជាតិ​ផ្សិត​ត្រូវ​បាន​គេ​ទទួលទាន​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ី​ ជា​ពិសេស​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជាទី​កន្លែង​មាន​អ្នក​ទទួលទាន​មី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក ។ បច្ចុប្បន្ន ប្រជាជន​ក្នុង​ប្រទេស​នេះ​កាន់តែ​ច្រើន​ឡើង​កើត​មាន​បញ្ហា​សុខភាព​ក្នុង​នោះ តួលេខ​អ្នក​ធាត់​លើស​ទម្ងន់ និង​អ្នកជំងឺ​បេះដូង​កើនឡើង​យ៉ាង​រហ័ស ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Nutrition វេជ្ជបណ្ឌិត Hyun Joon Shin ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ៖ «​បណ្តា​មី​កំប៉ុង​ និង​កញ្ចប់​ គឺជា​អាហារ​សម្រន់​ដែល​បំផ្លាញ​ដល់​សុខភាព​បេះដូង​ជា​ពិសេស​គឺ​ស្ត្រី​ ។ សុខភាព​បេះដូង​ស្ត្រី​អាច​នឹង​ចាប់​មាន​បញ្ហា ប្រសិនជា​គេ​ទទួលទាន​មី​ស្រុស​មួយ​ចាន​រាល់ថ្ងៃ ។

កាលពីដើម​ឆ្នាំ​កន្លង​ទៅ លោក Braden Kuo អ្នកឯកទេស​ខាង​ក្រពះ​ពោះវៀន​មន្ទីរពេទ្យ Massachusetts General Hospital នៅ​ក្រុង​បូ​ស្តុ​ន ​សហរដ្ឋអាមេរិក​ បាន​ពិសោធ​ឃើញ​ថា រាង​កាយ​ជួប​ការ​លំបាក​ខ្លាំង​ដើម្បី​រំលាយ​មី​នៅ​ឆៅ​ ។ លោក​ថា មី​ជា​ពិសេស​មី Ramen មាន​ដាក់​សារធាតុ​គីមី​ឈ្មោះ Tertiary-butyl hydroquinone (TBHQ) គឺជា​សារធាតុ​បន្ថែម​ពណ៌ ឬ​រសជាតិ​ទៅ​លើ​អាហារ​ដែល​ជា​ផលិតផល​សម្រេច​របស់​ឧស្ម័ន​ប៊ូ​តាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ប្រេងឥន្ធនៈ ៕

ប្រភព៖ កោះសន្ដិភាព

You might also like More from author

Leave A Reply

Your email address will not be published.