ផ្អើល​នារី​អាកាសចរ​ណ៍ ចិន​ហ្វឹកហាត់​ក្បាច់ កុងហ្វូ​នៅ​លើ​កំពូលភ្នំ​

6
Cambodia Website Design

ក្រុងលូយ៉ាង: រូបភាព​គួរឲ្យ​ស្រៀវ​ឆ្អឹងខ្នង និង​ប្លែក​ៗ​ពី​ប្រទេស​ចិន​បាន​បង្ហាញពី​ការ​បច្ចេកទេស​ហ្វឹកហាត់​ និង​ផ្សព្វផ្សាយ​ចុងក្រោយ​បំផុត​នៃ​សាលា​បណ្ដុះបណ្ដាញ​វិជ្ជាជីវៈ​ ខណៈ​ក្រុមនារី​បម្រើ​លើយន្ដហោះ​សម្ដែង​ក្បាច់គុន​លើ​កំពូល​ភ្នំ​ដ៏ខ្ពស់​។

ស្ថិត​ក្នុង​ឯកសណ្ឋាន​ពណ៌ខៀវ​ខ្វះតែ​ស្បែកជើង​កែងចោទ​ នារី​ក្មេង​សាច់ខ្ចី​ល្វក់​ទាំងនេះ​បានរត់​តាម​គ្រូបង្វឹក​កុងហ្វូ ខណៈ​ដែល​ពួកគេ​ហាត់លត់​ដុំ​សមត្ថភាព​រាងកាយ​របស់ខ្លួន។ «​វគ្គ​ហ្វឹក​ហ្វឺន​ក្លាហាន​» ត្រូវបាន​រៀបចំ​ឡើង​លើ​កំពូលភ្នំ​ឡាវជុន​ដ៏​ល្បីល្បាញ​របស់​ចិន កម្ពស់ពី​នីវ៉ូ​សមុទ្រ​ ២ ពាន់​ម៉ែត្រ​ ស្ថិត​ក្នុង​ទីក្រុង​លូយ៉ាង ភាគកណ្ដាល​ ខេត្ដហេណាន។

សមាជិក​ក្រុម​នារី​អាកាសចរ​ណ៍​ទាំងនេះ​ត្រូវបាន​ណែនាំ​ដោយ​លោកតា​សាសនា​តៅ​ គ្រង​សម្លៀក​បំពាក់​ពណ៌ខ្មៅ ដែល​ធ្វើបទ​បង្ហាញ​ពី​កាយ​វិការនិង​បច្ចេកទេស​ក្បាច់​គុន​កុងហ្វូ។

Cambodia Website Design

ជាមួយ​នឹង​បាត​ជើង​ទទេស្អាត​លើ​ផ្ទាំង​ថ្ម​រដិបរដុប នារី​រាងខ្ពស់​ស្រលូន​ទាំងនេះ​ហាក់​រីករាយ​នឹង​សកម្មភាព​ហ្វឹកហាត់​ដ៏ព្រឺព្រួច​ ដែលជា​ផ្នែក​មួយ​នៃយុទ្ធនាការ​ផ្សព្វផ្សាយ​សាលា​បង្រៀន​វិជ្ជាជីវៈ​អាកាសចរណ៍ និង​តំបន់​ទេសចរណ៍​ដ៏ល្អ​ឯករបស់​ប្រទេស​ខ្លួន​ផងដែរ។

រូបភាព​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ពពក​សក្បុស​ និង​សម្រស់​ធម្មជាតិ​ពណ៌​បៃតង​ ហើយ​នឹងលើក​ទឹកចិត្ដ​ឲ្យនារី​ស្រស់ស្អាត​ចាប់យក​អាជីព​ជា​អូតេស​ដែល​ប៉ងប្រាថ្នា​ជាយូរ។

ជួរ​ភ្នំឡាវជុន ដ៏​ល្បី​របស់​ចិន​បង្កើតជា​តំបន់​ដែល​មាន​ឈ្មោះថា ទន្លេ​ស្របទាំង ៣ ដោយ​ត្រូវបាន​អង្គការ UNESCO ចុះបញ្ជី​ជាបេតិកភណ្ឌ​ពិភពលោក​ក្នុងឆ្នាំ ២០០៣៕

ប្រភព៖ Postkhmer

Comments

comments

You might also like More from author