ទឹក​ប្រទាលកន្ទុយក្រពើ មាន​គុណ​ប្រយោជន៍​សម្រាប់​ភ្នែក

0 1
Cambodia Website Design

តើអ្នក​ដឹង​ថា ការ​បិទភ្នែក​ម្ខាង​ដោយ​អាការ​ហើម​ភ្នែក​និង​ក្រហម​ព្រម​ទាំង​រមាស់​ទៀត​នោះ វាកើត​ឡើង​ដោយ​សារអាឡាក់ស៊ីទេមែនទេ? ដូច្នេះ​មុន​ពេល​អ្នក​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​អ្នក​គួរ​សាកល្បង​​អនុវត្ដ​តាមវិធី​ខាង​ក្រោម​ជាមុន​សិន​ ដើម្បី​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល។

១-ចង​ចាំ​ថា ទឹក​ប្រទាល​កន្ទុយ​ក្រពើ​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​នោះ​ទេ។ ដើម្បី​ធ្វើ​ដូចនេះ​អ្នក​ត្រូវ​ការ​រុក្ខ​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់។

២-យក​ឬកាំបិត​មក​កាត់​ប្រទាល​នោះ​ជា២​ ឬ៣ ស្មើៗគ្នា។ បន្ទាប់​មក​ច្បូត​យក​ទឹក​វា​ចំនួន​២ស្លាបព្រាការហ្វេ។ ការ​កាត់​បែបនេះ​មិន​ធ្វើ​អោយ​រុក្ខជាតិ​មួយ​នេះ​ស្លាប់​នោះ​ទេ ព្រោះ​កន្លែង​កាត់​នោះ​វា​អាច​ដុះ​ឡើង​វិញទៀត។

Cambodia Website Design

៣-យក​ម្រាម​ដៃ​របស់​អ្នក​ជ្រលក់​ទៅ​ក្នុង​ទឹក​នោះ បន្ទាប់​មក​យក​ទៅ​លាប​នៅលើ​ភ្នែក​ដែល​ឈឺនោះ​ថ្មមៗ។ បន្ទាប់​ពីអនុវត្ដ​តាម​វិធី​នេះ​ហើយ​អ្នក​នឹង​មានអារម្មណ៍​ថា ធូរស្រាល​ភ្លាមៗ​។ អ្នក​គួរ​តែ​ធ្វើ​វា ១ ឬ២ថ្ងៃមុនពេល​ចូលគេង នោះ​នៅ​ពេល​ដែល​អ្នក​ក្រោក​ពីដំណេកវិញ ភ្នែក​របស់​អ្នក​នឹង​មាន​ភាព​ភ្លឺច្បាស់៕

ប្រភព៖ RoseMag

You might also like More from author

Leave A Reply

Your email address will not be published.