ស្រ្តី​មេម៉ាយ​កូន​ពីរប្ដី​រត់​ចោល ​ចង់​ឈប់​ឡើង​ត្នោត តែ​គ្មាន​ជម្រើស

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

កំពង់ឆ្នាំង: ខុស​ដាច់​ឆ្ងាយពី​ស្រ្តី​ឯទៀត ​បើទោះ​ជាកាលៈ​ទេសៈ​ជីវភាពបង្ខំ​ធ្វើជាកម្មករ​សំណង់ ឬក៏​ស៊ី​ឈ្នួល​ពីរបរអ្វី​ក៏នៅ​មានឱកាស​បាន​ស្គាល់នូវ​ជីវិត​សម្រាប់​ថ្ងៃស្អែក ជាមួយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សម​តាមភេទ​ដែរ តែនាង ញឹក ចំរើន អភ័ព្វ​កំណើត​កើត​គ្រួសារ​ក្រីក្រ ម្តាយ​ស្លាប់​ចោល ឪពុក​ក៏ទៅ​មាន​ប្រពន្ធ​ថ្មី ចំណារជីវិតគូ ក៏បរាជ័យ​ផ្ទួនលើ​ផ្ទួន ក្លាយ​ជាស្រ្តី​មេម៉ាយ​កូនពីរ​ពីរ​ភ្លើង​ ក៏ចាប់​យក​របរ ​ឡើងធ្វើត្នោត​ រម្ងាស់​ស្ករ​ចិញ្ចឹមកូន ទាំងដឹង​ថា របរនេះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​ស្រ្តី។

អាស្រ័យ​នៅខ្ទម​តូចទាប​ជាប់ដី​ ជញ្ជាំង​ធ្លុះធ្លាយ​មើល​ម្ខាងធ្លាយ​ទៅម្ខាង រាយដោយ​ស្លឹក​ឫស្សី​ធ្លាក់រប៉ាត់​រប៉ាយ លើដី​ភូមិតូច​ក្រៀម​ក្រោះ​​ នៅភូមិព្រះ​រាម​រង្សី ឃុំជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ស្រ្តី​មេម៉ាយ​កូន​ពីរ ដែល​ចាប់​យក​របរឡើង​ត្នោត​ត្រង​ទឹកមក​រំងាស់ស្ករ​ នាង ញឹក ចំរើន បាន​និយាយ​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ថា៖ «ជីវិតខ្ញុំ​មិន​ដែល​ស្គាល់​ ភាព​សប្បាយ​ និង​ក្តី​សុខ​ចំពោះ​មុខ​ម្តងណា​ទេ។ ថ្ងៃមុន ឆ្នាំ មុន ថ្ងៃ​នេះ​ ថ្ងៃ​ស្អែក​មួយ​ពាន់​ដង ក៏​ទំនង​នៅ​តែមិន​ផុត​ពីទុក្ខ​ប្រចាំ​កាយ​នេះដែរ»។

នាង​ពោល​ទៀតថា៖ «គ្មាន​ស្រ្តីណា​ម្នាក់ ចង់​ឡើង​ត្នោត​បែប​នេះទេ ទាល់តែ​គ្មាន​ជម្រើស បើមិន​ឡើងមិន​ដឹងទៅ​រកអ្វីបាន​ប្រាក់​ចិញ្ចឹម​កូន​ ទើបខ្ញុំ​ឡើង ទាំង​ដឹងថា របរមួយ​នេះ សម្រាប់​​មនុស្ស​ស្រី​ប្រឈម​នឹង​គ្រោះ​ថ្នាក់​»។

Cambodia Website Design

បង្ហាញ​យ៉ាងច្បាស់​ពី​សម្លៀក​បំពាក់ ដែល​កាន់​ដោយ​ជ័រត្នោត ក្រវាត់​ក្រមា​ចង្កេះ សៀត​ដោយ​កាំប៉ិច​ចិត​ផ្កា​ត្នោត​នោះ ស្រ្តី​អភ័ព្វ​មេម៉ាយ​កូនពីរ រូបនេះ បានប្រាប់​ឲ្យ​ដឹងថា៖ «យ៉ាងណា​របរនេះ​ ខ្ញុំ​ឡើង​នឹង​ឡើង​វាពីរឆ្នាំ​ហ្នឹង​ទេ ដែល​រួចពី​រដូវ​ដកស្ទួង និង​ច្រូត ក៏​ដើរស៊ី​ឈ្នូល​គេ មិនដែល​លោះមួយ​ថ្ងៃ ធ្វើ​យ៉ាងណា​ឲ្យបាន​ចិញ្ចឹម​ក្រពះ​​ និង​កូនៗ​ប្រុស​ពីរនាក់​បានស៊ី និងបាន​រស់​នឹងគេ»។

វ័យ ៣៣ ឆ្នាំ ស្ត្រី​អភ័ព្វ ញឹក​ ចំរើន ក៏​រំឭក​ឲ្យ​ដឹង​ផងដែរ​ថា៖ «ខ្ញុំ​ជាកូន​ស្រីច្បង ដែល​មាន​បងប្អូន ៦ នាក់ ដែល​ក្រោយ​ម្តាយ​ស្លាប់​ចោល ឪពុក​ទៅមាន​ប្រពន្ធចុង។ កូនៗ​ក៏​រស់​នៅបែកគ្នា​ដូច​កូនត្រី លុះ​សព្វថ្ងៃ​ មិនដឹង​ខ្លះរស់​ ឬ​ស្លាប់​ទៅ​នៅដល់​ទីណា សុខទុក្ខ​យ៉ាង​ណា?»។​

មេម៉ាយ​កូនពីរ​សំភី​ចិញ្ចឹម​ជីវិតពី​របរ​ឡើង​ត្នោត​ខ្ពស់​កប់ៗ​អាកាស រូបនេះ​ថ្លែងថា៖​ «ជីវិត​វាហួស​ពី​អភ័ព្វ គ្មាន​ចំណេះ គិតថា យក​ប្តីជួយ​សម្រាលក្តី​ទុក្ខ​ គិត​ទៅ​អនាគត ក៏យក​ប្តី​ចិត្តឯង ទី ២ ក៏ដូច​ទី ១ កូន​ចាប់កំណើត​ក្នុងពោះ​ ក៏រត់ចោល​​ដូចៗគ្នា។ តែ​យ៉ាង​ណា​ពេលនេះ​ កូនច្បង​ខ្ញុំគេ​អាយុ ៩ ឆ្នាំ​ហើយ គេក៏​បាន​ចូលរៀន​ថ្នាក់​ទី ៣ ហើយ​ដែរ។ កូនទី ២ ទើបមាន​អាយុ ២ ឆ្នាំ នៅតូច​ដើរតាម​ខ្ញុំ​ឡើង​ត្នោត​តត្រុក​ មានពេល​ខ្លះ​ក៏ទៅ​ដេកចាំ​ក្រោម​ដើមត្នោត​ក៏មាន»។

នាង​ប្រាប់​ថា៖ «​មុននេះ​គិតចង់​ទៅធ្វើការ​រោងចក្រ តែ​មិន​មានអ្នក​ណាមើល​ថែកូនខ្ញុំ តែ​ពេល​នេះ​ចង់បាន​ដីស្រែ​មួយដុំ​ធ្វើស្រូវ​ទុក​ឲ្យកូនស៊ី និង​ដាំ​បន្លែលក់។បើរំ​ពឹង​ពីការ​លក់​ស្ករ​មួយ​ថ្ងៃ ២ គីឡូ បាន ៥ ពាន់​រៀល​នោះ​ ឲ្យ​គ្រប់ត្រឹម​តែទិញ​អង្ករ ទឹកត្រី អំបិលប្រហុក មិន​គ្រប់​​ផង​ហ្នឹង ណាមួយ​ត្រូវផ្គត់​ផ្គង​ឲ្យកូន​ទៅ​រៀន​ផង​ ត្រឹមតែ​ឲ្យ​គេចាយ​មួយ​ថ្ងៃ ៥ រយរៀល​នោះក៏​មិនមាន​ឲ្យ​រាល់​ថ្ងៃ​ផង​»៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក