ស្លឹកតែ​ចំណាស់​បំផុត​កប់​ក្នុង​ផ្នូរ​ស្ដេច ​ចិន ​រាជវង្ស​ហាន់​

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងប៉ារីស: ផ្នូរស្ដេច​ចិន​កាលពី​ជាង​ ២១០០ ឆ្នាំមុន បាន​បន្សល់​ទុក​នូវ​សំណល់​តែ​បុរាណ​ដ៏​ចាស់បំផុត​។ នេះបើ​តាម​សម្ដី​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​ប្រើ​ផ្នូរបុរាណ​នេះដើម្បី​សិក្សា​ស្វែង​យល់​អំពី​វិថី​ជំនួញ​សូត្រ (Asian Silk Road​)។

ក្រុមអ្នក​ស្រាវជ្រាវ​មក​ពីប្រទេស​ចិន និង​អង់គ្លេស​ បាន​សរសេរ​ក្នុង​ទស្សនាវដ្ដី របាយ​ការណ៍​វិទ្យា​សាស្ដ្រ​ថា សំណល់​រុក្ខជាតិ​នេះ​ត្រូវបាន​យកពី​បរិវេណទី​បញ្ចុះ​សពស្ដេច​ លីវ គី ជា​ក្សត្រ​ជាទី ៤ នៃ​រាជវង្ស​ហាន់​ ដែលមាន​ព្រះ​ជន្ម​ចន្លោះ​ឆ្នាំ ១៨៨ និង ១៤១ មុន​គ្រិស្ដ​សករាជ​។

សំណេរ​អំណះ​អំណាង​ចំពោះតែ​ចាស់បំផុត​នោះគឺ​ត្រូវបាន​ធ្វើឡើង​ក្នុងឆ្នាំ ៥៩ មុន​គ្រិស្ដសករាជ ហើយ​សំណល់តែ​ដ៏ចំណាស់​បំផុត​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​កន្លងមក មានអាយុ​តិចជាង​ការ​រក​ឃើញថ្មី​នេះរាប់​រយ​ឆ្នាំ​ ដែល​សល់ពី​រាជវង្សសុង (​ឆ្នាំ ៩៦០-១១២៧ នៃ​គ្រិស្ដ​សករាជ​)។

Cambodia Website Design

ការសិក្សា​បង្ហាញថា​៖ «​ទិន្នន័យ​ទាំងនេះ​បាន​សបញ្ជាក់​ថា ស្លឹកតែ​គឺជា​ផ្នែកមួយ​នៃជំនួញ​ផលិតផល​ប្រណីត​ រួមជាមួយ វាយនភ័ណ្ឌ​ ដែល​ចេញ​ចូលតាម​វិថីសូត្រ កាល​ពី​ប្រមាណ ២ ពាន់ឆ្នាំ​មុន និង​ត្រូវ​យកទៅ​លក់នៅ​ខ្ពង់រាប​ទីបេ»។

បច្ចុប្បន្ន តែត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈ​ពេញ​និយម​បំផុត​ដែលទទួល​ទាន​ដោយ​ប្រជាជន​រហូត​ដ​ល់ ៣ ភាគ ៤ ជុំវិញ​ពិភពលោក បន្ទាប់​ពីទឹក។ការ​សិក្សា​បញ្ជាក់ថា តែ​ទាំងនោះ​ទំនងជា​មាន​ប្រភព​ពី​បុប្ផា​ខាមេលៀ​ ត្រូវ​បានគេ​ចាត់ជា​គ្រឿងប្រណីត​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក