ចាប់បាន​ចោរ​រោគចិត្ដ​ថៃ​ ល្បី​លួច​ខោអាវ​ទ្រនាប់​នារី ៤ ពាន់​ឈុត​

0 0
Cambodia Website Design

ក្រុងបាងកក: អ្នករត់​ម៉ូតូ​ឌុប​ម្នាក់​ដែល​ចាប់ចោទ​ពីបទ​លួច​ខោអាវ​ទ្រនាប់​នារី​ប្រមាណ ៤ ពាន់​ឈុត​ក្នុងប្រទេស​ថៃ ត្រូវ​បាន​ប៉ូលិស​បណ្ដើរ​បង្ហាញ​មុខ​តាម​ដងផ្លូវ​សាធារណៈ​សប្ដាហ៍​មុន​។

នេះ​គឺជា​ករណីទីពីរ​ក្នុង​រយៈពេល ៦ ឆ្នាំចុងក្រោយ​ដែល​ចោរ​រោគចិត្ដ​ត្រូវ​ចាប់ខ្លួន​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក។

បុរស​វយ ៥៤ ឆ្នាំរូប​នោះ​ត្រូវ​បាន​បណ្ដើរ​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន​កាល​ពីថ្ងៃពុធ​ដោយ​ភ្ជាប់មក​ជាមួយ​នូវ​ខោអាវ​ទ្រនាប់​មួយ​ពំនូក​ដែល​ចោរ​នោះបាន​លួច​លើសាឡាង​ធ្វើ​ដំណើរ​ជុំវិញ​ក្រុង​បាងកក​ដាក់​ក្នុង​ឃ្លុប​ម៉ូតូ​ខាងក្រោយ។

Cambodia Website Design

ប៉ុន្ដែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយថា ពួកគេ​មិនអាច​ធ្វើការ​ចោទ​ប្រកាន់​បុរស​នោះ​បានទេ ពីព្រោះ​គ្មាន​នារីណា​ហ៊ាន​ចេញមុខ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាផ្លូវការ។

ពលបាល​ត្រី ស៊ូវ៉ាត់ នីស៊ុងកាត មកពី​ស្ថានីយ​ប៉ូលិស​សាមុត​ ប្រាកាន​ បាន​ថ្លែងថា​៖ «ប៉ូលិស​មិន​អាចឃុំ​ខ្លួន​គាត់​បានទេ ពីព្រោះ​អត់មាន​អ្នក​ប្ដឹង ហើយ​អ្នក​ភូមិមាន​ការ​អៀន​ខ្មាសចំពោះ​រឿង​នេះ។ ដូច្នេះខ្ញុំ​សម្រេច​បណ្ដើរ​មុខ​ចោរ​ជា​សាធារ​ណៈ​ជំនួស»។

នេះ​មិនមែន​ជាលើក​ដំបូង​ទេ​ដែល​ចោរលួច​ខោអាវក្នុង​នារីនេះ​ត្រូវបាន​ចាប់ខ្លួន។ កាលពី​ឆ្នាំ ២០១០ ប៉ូលិសបាន​រក​ឃើញ​បុរស​រូប​នោះ​មានខោអាវ​ទ្រនាប់​រហូតដល់ទៅ ១ ម៉ឺន​ឈុត ដែលចោរ​រោគចិត្ត​បានលួច​ស្នូល​ខោអាវ​នារី។

លោក​ពលបាល​ត្រី បាន​បន្ដថា​៖ «​គាត់​ត្រូវបាន​ចោទពី​បទ​ចោរកម្ម​ និង​ជាប់គុក​ជាង ៣ ឆ្នាំ។ ក្រោយ​ពី​ចាប់ខ្លួន​ ភរិយា​បាន​បែកផ្លូវ​ពីគាត់​ ហើយ​ពេលនេះ​អ្នកស្រី​បានបួស​ជាដូនជី​ពីព្រោះ​គាត់​ទ្រាំ​មិនបាន​នឹង​ទង្វើ​​របស់ស្វាមី ធ្វើឲ្យ​គាត់​ខ្មាសគេ​ពេក»៕

You might also like More from author

Leave A Reply

Your email address will not be published.