គ្រូបង្រៀន​ជាប់ចោទ​រំលោភ​សេពសន្ថវៈ​សិស្ស​របស់​ខ្លួន ​៣​ដង ​​ក្នុង​បន្ទប់​ស​ណ្ឋា​គារ

0 1
Cambodia Website Design

ខេត្តក្រចេះ ​៖ បុរស​ជា​គ្រូបង្រៀន​​កម្រិត​វិទ្យាល័យ​ម្នាក់ ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់​​​ខ្លួន ដោយ​​រង​ការ​ចោទ​​ប្រកាន់​​ថា ​បាន​ល្បូ​ង​សិស្ស​​​​ស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់ ទៅ​​​រំលោភ​បាន​សម្រេច​រហូត​៣​ដង ​​ក្នុង​បន្ទប់​ស​ណ្ឋា​គារ​មួយ​កន្លែង​​ក្នុង​ខេត្តក្រចេះ​ ដែល​ហេតុការណ៍​​​ចាប់​ខ្លួននេះ​ធ្វើឡើង​​នៅ​​ថ្ងៃ​ទី​២២ មីនា ២០១៦ និង​ដោយយោង​តាម​​​ពាក្យ​ប​ណ្តឹង​​របស់​ឪ​ពុក​ម្តាយ​របស់​សិស្ស​ស្រីខាងលើ ​។

គ្រូបង្រៀន​​​ខាងលើ​មាន​ឈ្មោះ​ជីវ ចាន់​ថា អាយុ​២៦​ឆ្នាំ​ បង្រៀន​នៅ​សាលា​វិទ្យាល័យ​សណ្តាន់ ​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ​ ។ បើ​​តាម​ការ​​លើក​ឡើង​​​របស់​​នគរបាល​ស្រុក​​​ឱ្យ​​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២១ ​មីនា សិស្សានុសិស្ស​​បាន​​ទៅ​​ពិធីជប់លៀង​មួយ​ ជាមួយ​លោកគ្រូ​-​អ្នក​គ្រូ​កំរិត​វិទ្យា​ល័យ ​។ ​ក្រោយ​ពី​ពិធីជប់លៀងរួច លោកគ្រូ​រូប​នេះ បានឌុប​នាង​តាម​​ម៉ូតូ​ទៅ​ដើរ​​លេងបន្ត​ ​រហូត​បាត់​ពេញ​មួយ​យប់ ​ទើប​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​មានការ​​ផ្អើល​​​ឆោឡោឡើង ​ព្រោះ​បាត់កូន។

​បើតាម​សម្តីរបស់​​លោកគ្រូ​រូប​នេះ​ក៏​បានឱ្យ​​ដឹង​ដែរ​ថា ក្រោយ​ពី​ជិះ​ម៉ូតូឌុប​នាង​ដើរ​លេង​រហូត​ដល់​​យប់ ​រូបគេ​មិន​បាន​ត្រឡប់​មក​ផ្ទះ​​វិញ​ទេ ក៏​​បង្ហួស​ចូល​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ខេត្ត និង​បាន​ដេក​មួយ​ពេញ​មួយ​យប់ ​ហើយ​បាន​រំលោភ​នាង​បាន​សម្រេច​​ចំនួន​៣​ដង​។

Cambodia Website Design

បន្ទាប់​ពី​ដេក​នៅក្នុង​សណ្ឋាគារ​បាន​មួយ​យប់ ​នៅ​​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ ​ខ្លួនក៏​​​បាន​ឌុ​​ប​នាង​​ត្រឡប់ទៅ​​ផ្ទះ​វិញ​​​នៅ​​ស្រុក​​សំបូរ ហើយ​​​​ត្រូវនាង​​យក​រឿង​នេះ ទៅ​​ប្រាប់ឪ​​ពុក​​ម្តាយ​​​​ថា លោកគ្រូ​បាន​​ល្បួង​​នាង​​រំលោភ ទើប​ឪ​ពុក​ម្តាយ​​មក​​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​​ ក៏​​ឃាត់ខ្លួន​​តែ​ម្តង​ ។

20620241-1388-4710-96cd-9f1750be7968

ប្រភព៖https://kohsantepheapdaily.com.kh/article/141800.html

You might also like More from author

Leave A Reply

Your email address will not be published.