អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ការ​ញ៉ាំ​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់

1
Cambodia Website Design

ក្រុង​បាទីម័រ: មាន​មតិ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ជុំវិញ​រឿង​ការ​ទទួល​ទាន​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់​ថា ម្ហូប​ហឹរ​អាច​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ដោយ​បង្កើន​ប្រសិទ្ធភាព​រំលាយ​អាហារ។ ការ​សិក្សា​បាន​រក​ឃើញ​ថា សារធាតុ​ខេបសៃស៊ីន (Capsaicin) ជា​ធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​ម្ទេស​ហឹរ អាច​ជួយ​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ។

មនុស្ស​មួយ​ចំនួន​ធំ​មាន​ចំណង់​ទទួល​ទាន​អាហារ​ខ្លាញ់​យ៉ាង​ខ្លាំង ហើយ​នៅ​តែ​ស្រក់​ទឹក​មាត់ អត់​ទ្រាំ​មិន​បាន​បើ​ទោះ​បី​ជា​ខ្លួន​ចង់​បន្ថយ​កាឡូរី​ក៏​ដោយ។

Cambodia Website Design

ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា សារធាតុ​ខេបសៃស៊ីន​អាច​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ តាម​វិធី​បង្កើន​ការ​រំលាយ​អាហារ​ដោយ​មិន​ចាំ​បាច់​បន្ថយ​របប​អាហារ។

ក្រុម​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ វីយ៉ូមីង បាន​រក​ឃើញ​ថា សារធាតុ ខេបសៃស៊ីន អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដុត​ថាមពល និង​បង្កើត​កម្ដៅ (ជា​ដំណើរ​ការ​បង្កើន​កម្ដៅ) ដើម្បី​បំផ្លាញ​កាឡូរី។

វា​ធ្វើ​បែប​នេះ​ដោយ​ដំណើរ​ការ​កោសិការ​សរសៃ​ប្រសាទ​ទទួល​ក្នុង​រាង​កាយ​ដែល​មាន​មុខងារ​ដុត​បំផ្លាញ​កាឡូរី។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ទូទាំង​ពិភពលោក ១ ភាគ ៣ កំពុង​ប្រឈម​នឹង​ការ​ធាត់ ឬ​ឡើង​គីឡូ​ជ្រុល។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​អំឡុង​ពេល​ជំនួប​ប្រចាំ​ឆ្នាំ​របស់ Biophysical Society លើក ទី៥៩ នៅ ទីក្រុង​បាទីម័រ សហរដ្ឋ​អាមេរិក៕

ប្រភព៖ postkhmer

Comments

comments

You might also like More from author